ទាន់ហេតុការណ៍
ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប.. ==> អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង,,, ==> លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋ​មាន​មានជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន... ==> កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល.. ==> លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកថវិការដប់លានរៀល ក្នុងការចូលរួមឧបត្ថម្តដោយស្ម័គ្រចិត្តមូលនិធិកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»... ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា.. ==> លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន..
0

ឯកឧត្តម អ៊ុន ចាន់ដា ព្រមទាំងមន្ត្រីក្នុងខេត្ត បានអញ្ជើញនាំយកចង្ហាន់ ទេយ្យទាន និងបច្ច័យ វេរប្រគេនព្រះសង្ឃគង់នៅវត្តភ្នំជ័យគិរី (ហៅភ្នំហាន់ជ័យ) ដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីរាជការមន្ទីរ-អង្គភាពជុំវិញខេត្ត បានអញ្ជើញនាំយកចង្ហាន់ ទេយ្យទាន និងបច្ច័យ វេរប្រគេនព្រះសង្ឃគង់នៅវត្តភ្នំជ័យគិរី (ហៅភ្នំហាន់ជ័យ) ក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ៨៥ យាងចូល ៨៦ព្រះវស្សាដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២១ នេះ ។

ក្នុងនាមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានអានសារថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនមង្គល គ្រប់ប្រការ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គ ជារៀងដរាបតទៅ ។

បន្ទាប់ពីព្រះសីលសំវរ ប៊ត តាំងឆេង ព្រះមេគណខេត្ត និងព្រះសង្ឃ ៧អង្គ បានសូត្រពុទ្ធជ័យមង្គល ចម្រើនព្រះបរិត្តទៅតាមទំនៀមទំលាប់ប្រពៃណីយសាសនា រួចមកឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ បានអញ្ជើញវេរភត្តហារ ប្រគេនព្រះសង្ឃចំនួន ៧អង្គ ដោយក្នុងមួយអង្គ៖ ចង្ហាន់, ផ្លែឈើ, សាដក និងបច្ច័យចំនួន ៥ម៉ឺនរៀល ព្រះចៅអធិការវត្ត បច្ច័យ ២០ម៉ឺនរៀល។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានប្រគេនទៀនវស្សា ១គូ, អង្ករ ២៥០ គក្រ ,មី ១០កេស ,ត្រីខ ១២០កំប៉ុង , ទឹកក្រូច ១០កេស, ទឹកសុទ្ធ ១០ កេស និងបច្ច័យចំនួន ១,៦០០,០០០ រៀល និងបានរៀបចំចង្ហាន់ប្រគេនព្រះសង្ឃ ចំនួន ១០០ អង្គ គង់នៅវត្តភ្នំហាន់ជ័យ។ ឧបត្ថម្ភ យុវជនកាកបាទក្រហមកម្ពុជា ១១នាក់ និងចាស់ព្រឹទ្ធាចារ្យ ចំនួន ៥០នាក់ ក្នុងម្នាក់ៗ ថវិកា ២០,០០០រៀល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com