ខេត្តកណ្តាល ៖ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកណ្តាល បានចេញលិខិតថ្វាយព្រះពរ ក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល។


ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបី មន្ត្រីរាជការ ព្រះសង្ឃ ព្រមទាំងប្រជានុរាស្រ្តទាំងអស់ក្នុងខេត្តកណ្ដាល ជាកូន ជាចៅ ចៅទួត សូមក្រាបបង្គំថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សពិសេសពិសាលថ្លៃថ្លាឧត្តុងឧត្តម នៃព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៨៥ យាងចូល ៨៦ព្រះវស្សា។





