ទាន់ហេតុការណ៍
ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប.. ==> អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង,,, ==> លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋ​មាន​មានជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន... ==> កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល.. ==> លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកថវិការដប់លានរៀល ក្នុងការចូលរួមឧបត្ថម្តដោយស្ម័គ្រចិត្តមូលនិធិកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»... ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា.. ==> លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន..
0

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំការរៀបចំឯកសារការងារកាត់ដីជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋរស់នៅលើដីរដ្ឋយូរឆ្នាំ

ខេត្តកំពត ៖ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំស្ដីពីការរៀបចំឯកសារការកាត់ដី ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ កងកម្លាំង ដែលរស់នៅលើដីរដ្ឋ នៃភូមិសាស្ត្រខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយអភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពីអភិបាលរងខេត្ត មន្ទីរ អង្គភាព និងអាជ្ញាធរក្រុង ស្រុក ឃុំពាក់ព័ន្ធមួយចំនួនក្នុងខេត្ត។
ក្នុងកិច្ចប្រជុំតាមរបាយការណ៍របស់នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត បានបញ្ជាក់ថា កន្លងមកមានមន្ទីរអង្គភាពដែលបានដាក់ពាក្យសុំកាត់ដីចេញពីបញ្ជីសារពើភណ្ឌរបស់រដ្ឋ ជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការ និងកងកម្លាំង ដែលបានកាន់កាប់រស់នៅអាស្រ័យផលជាយូរឆ្នាំនៅលើដីរបស់រដ្ឋ មានសរុបចំនួន៨អង្គភាព រួចមកហើយ បច្ចុប្បន្នមានចំនួន ៦អង្គភាពទៀត កំពុងដាក់ពាក្យស្នើសុំបន្ថែម។ ក្នុងនោះមានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មានចំនួន ១១ទីតាំង មាន១៧ កន្លែង ស្មើ១៥៥គ្រួសារ , សង្កាត់ក្រាំងអំពិល ក្រុងកំពត មាន១ ទីតាំង មាន៣កន្លែងស្មើនឹង៣២គ្រួសារ, វិទ្យាល័យហ៊ុនសែនឈូកមានចំនួន១កន្លែងស្មើនឹង ២០គ្រួសារ, រោងចក្រជីហ្វូស្វាតស្រុកបន្ទាយមាស១ កន្លែងស្មើ ៩០គ្រួសារ , អតីតដីនិងអគារការិយាល័យពាណិជ្ជកម្មស្រុកកំពង់ត្រាច ១កន្លែងស្មើ៨គ្រួសារ,សាលាខេត្តថ្មី ដែលអតីតផ្ទះមុខងារខេត្ត ក្រុងកំពត ១ន្លែងស្មើ១គ្រួសារ ដែលបច្ចុប្បន្នសំណើទាំងអស់នេះ ខ្លះនៅមិនទាន់មានឯកសារគ្រប់គ្រាន់ត្រឹមត្រូវតាមនីតិវិធីច្បាប់នៅឡើយ។
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានបញ្ជាក់ថា បញ្ហាការផ្ដល់កម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ គឺជាគោលនយោបាយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នជំនាញពាក់ព័ន្ធតែងតែបាននឹងកំពុងយកចិត្តទុកដាក់ជំរុញអនុវត្តក្នុងក្របខណ្ឌទូទាំងប្រទេស។ ពាក់ព័ន្ធនឹងការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ឬដីលំនៅដ្ឋានស្របច្បាប់ជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការកងកម្លាំង ដែលត្រូវកាត់ចេញពីដីសារពើភណ្ឌរបស់រដ្ឋ ដែលពួកគាត់រស់នៅកាន់កាប់យូរឆ្នាំមកហើយនោះ គឺ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន តែងបានដាក់ចេញគោលការណ៍ណែនាំ ផ្អែកតាមច្បាប់គតិយុត្តនានាឱ្យរាជធានី ខេត្តអនុវត្តកាត់ឆ្វៀលជូនពួកគាត់ឲ្យកាន់កាប់ឆាប់រហ័សស្របតាមលក្ខណៈច្បាប់។ ប៉ុន្តែដោយឡែកពាក់ព័ន្ធការអនុវត្តផ្ដល់ប័ណ្ណកម្មសិទ្ធិនៃការកាត់ដីចេញពីសារពើភណ្ឌរបស់រដ្ឋឲ្យស្របតាមលក្ខណៈច្បាប់សម្រាប់ជូនប្រជាពលរដ្ឋមន្ត្រីរាជការ និងកងកម្លាំងនៅក្នុងខេត្តកំពតកន្លងមក មានលក្ខណៈស្មុគស្មាញអូសបន្លាយយូរឆ្នាំ ពីអាណត្តិអភិបាលខេត្តមួយទៅអភិបាលខេត្តមួយ។ ដូច្នេះដើម្បីជំរុញការងារឲ្យបានសម្រេចឆាប់រហ័សបញ្ចៀសបាននូវបញ្ហាប្រឈមនានាបន្តទៀត ។
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានសំណូមពរ ឱ្យជំនាញ និងអាជ្ញាធរពាក់ព័ន្ធ លើកជាបញ្ហាក្នុងកិច្ចប្រជុំដើម្បីរួមគ្នាពិនិត្យពិភាក្សា និងវាយតម្លៃលើទីតាំងដីនីមួយៗជាក់ស្ដែង សម្រាប់បានជាមូលដ្ឋាន ក្នុងការជំរុញដល់អ្នកកាន់កាប់អាស្រ័យផល រៀបចំឯកសារគ្រប់គ្រាន់ត្រឹមត្រូវដាក់ពាក្យស្នើសុំឲ្យបានស្របតាមនីតិវិធីច្បាប់ ប្រកបដោយតម្លាភាព បញ្ចៀសបាននូវការកេងប្រវ័ញ្ចទ្រព្យសម្បត្តិរដ្ឋ ដើម្បីផ្ដល់ភាពកក់ក្ដៅ ជូនអ្នកកាន់កាប់ ពោលគឺប្រជាពលរដ្ឋមន្ត្រីរាជការ និងកងកម្លាំងដែលបានអាស្រ័យផលរស់នៅជាក់ស្ដែងដើម្បីផុតក្ដីកង្វល់បារម្ភបន្តទៀតសម្រាប់ពួកគាត់ផងដែរ៕
Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com