ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ! ==> ទន្ទឹមនឹងការជួយតម្រែតម្រង់ទិសក្នុងការអភិវឌ្ឍន៍មូលដ្ឋានដោយផ្តោតលើទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ ក៍ដូចជាការកសាងខឿនសេដ្ឋកិច្ចជារួម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ==> លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី និងភរិយា បានរៀបចំពិធីសូត្រមន្តប្រោះព្រំ សិរីសួស្ដី វិបុលសុខ ក្នុងឱកាស អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក ឈុន ជឺឈួន .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក យី វណ្ណដា .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ .... ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បាន ចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំជួបសម្ដែងការគួរសម និងពិភាក្សា.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង... ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ ឯកឧត្តម អភិបាល..
0

ប្រធានក្រុមប្រឹក្សាខេត្តកំពត អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋខ្វះខាតចំនួន ២៧គ្រួសារ

ខេត្តកំពត ៖ នាព្រឹកថ្ងៃអាទិត្យ៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកបន្ទាយមាស ប្រធានមន្ទីរ-អង្គភាពមួយចំនួន ជុំវិញខេត្ត និងសប្បុរសជន បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ស្វែងយល់ពីបញ្ហាប្រឈមប្រចាំថ្ងៃ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋខ្វះខាតចំនួន ២៧គ្រួសារ នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ។

មានប្រសាសន៌នាឳកាសនោះ ឯកឧត្តមប្រធាន បានសង្កត់ធ្ងន់ លើការដាំដំណាំរួមផ្សំជាលក្ខណៈគ្រួសារដូចជា៖ ការដាំបន្លែ និងចិញ្ចឹមមាន់ ព្រោះវាអាចកាត់បន្ថយការខ្វះខាតរបស់បងប្អូននៅមូលដ្ឋាន ក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងទទួលរងនូវហានិភ័យពីជំងឺរាតត្បាតកូវីដ-១៩។

ក្នុងនោះ ឯកឧត្តមប្រធាន បន្តណែនាំឳ្យបងប្អូនប្រជាពលរដ្ឋត្រូវគោរពតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងក្រសួងសុខាភិបាល ដោយត្រូវបង្កើនការប្រុងប្រយ័ត្ន និងពង្រឹងការអនុវត្តវិធានការ ៣ ការពារ និង៣ កុំ អោយបានមឺងម៉ាត់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩។ ឯកឧត្តមប្រធាន បានពន្យល់ថា ៣ការពារ មានដូចជាៈ (លាងដៃ ពាក់ម៉ាស រក្សាគម្លាត)។ ៣កុំ (១៖ កុំនៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា)។

អំណោយដែលបានចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតចំនួន ២៧គ្រួសារ រួមមាន៖ ឯកឧត្តមប្រធាន និងសប្បុរសជន បានឧបត្ថម្ភក្នុង០១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូ មី១កេស ទឹកត្រី៦ដប អំបិល១គីឡូ ត្រីខ១យួរ ប្រេងឆា១ដប ខ្ទឹមសរ១គីឡូ ប៉ីចេង១កញ្ចប់ ម៉ាស់១ប្រអប់ សារ៉ុង ១ និងថវិកា៥០,០០០ រៀល បានផ្តល់ពូជមាន់ជូនបងប្អូនប្រជាពលរដ្ឋចំនួន៦ គ្រួសារ ១គ្រួសារ/១០ក្បាល និងជូនយុវជនស.ស.យ.ក ១០នាក់ យុវជនគណបក្ស ១០នាក កម្លាំង១៧នាក់ ពេទ្យ០១នាក់ និងអាជ្ញាធរឃុំ ភូមិ ១៧នាក់ សរុប ៥៥នាក់ ក្នុង០១នាក់ ទទួលបានថវិកា ២០,០០០រៀល អស់ថវិកា ១,១០០,០០០ រៀល ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com