ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី និងភរិយា បានរៀបចំពិធីសូត្រមន្តប្រោះព្រំ សិរីសួស្ដី វិបុលសុខ ក្នុងឱកាស អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក ឈុន ជឺឈួន .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក យី វណ្ណដា .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ .... ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បាន ចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំជួបសម្ដែងការគួរសម និងពិភាក្សា.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង... ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ ឯកឧត្តម អភិបាល.. ==> ថ្នាក់ដឹកនាំកម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់នៃ ស.ស.យ.ក. រាជធានីភ្នំពេញបានជួបជុំគ្នា​ ពិភាក្សា​ពង្រឹងបន្ថែមក្នុងការអនុវត្តកិច្ចការងារ.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី..
0

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ លោក Heang Jiang អគ្គនាយកថ្មី ក្រុមហ៊ុន Cambodia Digital TV ខេត្តយូណាន់ ប្រទេសចិន

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួងព័ត៌មាន ក្នុងឱកាសដែលត្រូវមកបំពេញភារកិច្ចថ្មី ជាអគ្គនាយកក្រុមហ៊ុន Cambodia Digital TV យូណាន់ CDTV ប្រទេសចិនប្រចាំកម្ពុជា លោក Heang Jian បានអញ្ជើញចូលជួប សម្តែងការគួរសម និងស្នើសុំជាមតិណែនាំពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ក្នុងឱកាសនោះដែរ លោក Heang Jian បានសម្តែងនូវការរីករាយ ដែលបានមកបំពេញកិច្ចការងារនៅកម្ពុជា ហើយមុនពេលអញ្ជើញមកជួប ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ  លោកអគ្គនាយកថ្មី ក្រុមហ៊ុន Cambodia Digital TV យូណាន់ បានធ្វើចត្តាឡីស័ក្តចំនួន១៤ ថ្ងៃរួចហើយ។ ដូច្នេះសម្រាប់កិច្ចពិភាក្សានេះ គឺលោកអគ្គនាយក ចង់បន្ត ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែល្អបន្ថែមទៀត រវាងក្រុមហ៊ុន Cambodia Digital TV យូណាន់ ប្រទេសចិន ជាមួយទូរទស្សន៏ជាតិកម្ពុជា។

លោក Heang Jian បានលើកឡើងនូវប្រសាសន៏ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក យូ ឡី នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន យូណាន់ នៅប្រទេសចិន ជូនចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ហើយជាមួយនេះលោកអគ្គនាយកថ្មី បានស្នើសុំជាមតិយោបល់មួយចំនួនពី ឯកឧត្តម ខៀវ កាញារីទ្ធ ដើម្បីជាឱកាសថ្មីៗទៀត សម្រាប់ដំណើរការនៃកិច្ចសហការប្រតិបត្តិការ ការងារលើវិស័យផ្សព្វផ្សាយរវាងក្រុមហ៊ុននិងក្រសួងព័ត៌មាន ក៏ដូចជាមួយទូរទស្សន៏ជាតិកម្ពុជា ដែលមានកន្លងមកអោយកាន់តែស៊ីជម្រៅបន្ថែមទៀត។

ឯកឧត្តម ខៀវ កាញារីទ្ធ បានសំដែងនូការស្វាគមន៏ ចំពោះលោក Heang Jian ដែល ត្រូវមកបំពេញកិច្ចការងារថ្មីជា អគ្គនាយកក្រុមហ៊ុន Cambodia Digital TV យូណាន់ ប្រទេសចិនប្រចាំកម្ពុជា និងសូមជូនពរអោយទទួលបានជោគជ័យក្នុងកិច្ចការងារ។ ជាមួយនេះ ឯកឧត្តម បានសំណូមពរដល់អគ្គនាយកថ្មី ធ្វើការអង្កេតពិនិត្យ លើទិដ្ឋភាពទូទៅ ចំពោះប្រសិទ្ធភាពអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ហើយក្រសួងព័ត៌មាននៅតែបន្តធ្វើកិច្ចសហប្រតិបត្តិការជាមិត្តភាព និងបងប្អូនជាមួយក្រុមហ៊ុន Cambodia Digital TV យូណាន់ ក្នុងពេលបច្ចុប្បន្ន និងនៅបន្តទៅពេលខាងមុខ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានជម្រាបជូនថា នៅពេលខាងមុខនេះ ប្រទេសកម្ពុជាមានការកែសម្រួលនៅកិច្ចការផ្សព្វផ្សាយ TV Digital ដូច្នេះសង្ឃឹមថា ដើម្បីអោយការងារនេះវិវឌ្ឍន៏រីកចំរើនថ្មីៗទៀតនោះ ក្រុមហ៊ុន Cambodia Digital TV យូណាន់ គួរតែស្វែងរកដៃគូរសម្រាប់កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា។ ទន្ទឹមគ្នានេះ ក្រសួងព័ត៌មាន នៅតែគាំទ្រចំពោះកិច្ចសហការរវាង CDTV និង ទូរទស្សន៏ជាតិកម្ពុជា ព្រមជាមួយ ហ្រ្វេកង់ផ្សាយ របស់ TV យូណាន់ ដែលកំពុងប្រតិបត្តិការនៅកម្ពុជា សម្រាប់អនាគត TV Digital ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com