ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

មាន់ជល់ online ស្រុកបន្ទាយមាសរីកដូចផ្សិតសមត្ថកិច្ចហាក់ដូចមិនដឹង…

 

មាន់ជល់ online ស្រុកបន្ទាយមាសរីកដូចផ្សិតសមត្ថកិច្ចហាក់ដូចមិនដឹង…

ខេត្តកំពត៖ ប្រជាពលរដ្ឋជាច្រើន កំពុងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាព និងទង្វើអសមត្ថភាពរបស់លោក នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស នៃស្នងការដ្ឋាននគរបាលខេត្តកំពតដោយសារតែល្បែងស៊ីសងខុសច្បាប់កំពុងតែរីកដូចផ្សិត និងបង្កព្យុះភ្លៀងយ៉ាងអណាធិបតេយ្យ ពេញស្រុកភូមិបែរជាលោកអធិការ មិនមានវិធានការបង្ក្រាបទប់ស្កាត់។ តាមប្រភពព័ត៌មានដែលសារព័ត៌មានយើងទទួលបាន ឃើញថានៅតាមបណ្តាលក្នុងផ្ទះលក់កាហ្វេតូចធំជាច្រើនកន្លែង ទូទាំងមូលដ្ឋានស្រុកបន្ទាយមាស ខេត្តកំពត ជាពិសេសនោះគឺនៅជាប់របង់ក្លោងទ្វារ ចូលអធិកាស្រុកតែម្តង ដែលជាដែនសមត្ថកិច្ចរបស់លោក នាក់ ឌឹម អធិការនគរបាលស្រុក និងជាកន្លែងដំណេដដេករបស់លោកអធិការ គឺពោលពេញទៅដោយបទល្មើសល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ ហាយឡាយតាមទូរទស្សន៍អនឡាញ» (កាស៊ីណូអនឡាញ)។ ប្រភពបានបន្តទៀតថា នៅតាមក្នុងផ្ទះលក់កាហ្វេទាំងនោះ កំពុងតែពង្វក់ពលរដ្ឋខ្មែរឲ្យឆ្កួតវង្វេង ល្មោភនឹងល្បែងភ្នាល់ ដើម្បីឲ្យលក់អស់ទ្រព្យសម្បត្តិទៅលេងល្បែងភ្នាល់ និងឈានដល់អស់ទ្រព្យពីខ្លួន កើតជាហិង្សាក្នុងគ្រួសារបែកបាក់គ្នា កូនៗក្លាយជាកំព្រា ខ្វះការសិក្សា ដោយសារតែមេបនល្បែងប្រមូលកើបលុយយ៉ាងរំភើយ។ ករណីខាងលើនេះដែរលោក នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស បានប្រាប់សារព័ត៌មានយើងថា លោកបានធ្វើកិច្ចសន្យាអប់រំហើយ ។ អធិការស្រុករូបនោះក៏បាន ប្រាប់សារព័ត៌មាន ដោយកាន់ជើងពពួកបទល្មើសល្បែងស៊ីសងនោះ ដោយបដិសេធថា «មិនមានការភ្នាល់មាន់នោះទេ»។ ចំពោះទង្វើ និងសកម្មភាពរបស់លោក នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស ធ្វើឲ្យពលរដ្ឋជាច្រើន ដាក់ការសង្ស័យចំៗ ថា ប្រហែលជាមានភាគហ៊ុនជាមួយមេបនល្បែងទាំងនោះហើយទើបមិនមានវិធានការទប់ស្កាត់ និងបង្ក្រាប។ ប្រជាពលរដ្ឋជាច្រើនសំណូមពរដល់លោក ម៉ៅ ច័ន្ទមធុរឹទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត សូមលោកស្នងការខេត្តជួយដាស់តឿនដល់លោក នាក់ ឌឹម អធិការស្រុកបន្ទាយមាស កុំឱ្យព្រងើយកន្តើយមិនបង្ក្រាបបទល្មើស៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com