ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី.. ==> ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព...
0

សាខាកាកបាទក្រហមកម្ពុជាខេត្ត ទទួលថវិកាវិភាគទានពីសប្បុរសជន ដើម្បីរួមចំណែកក្នុងការងារមនុស្សធម៍

ខេត្តព្រៃវែង ៖ នាថ្ងៃទី២៥ – ២៦ ខែឧសភា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដឹកនាំដោយឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្តព្រៃវែង បានទទួលថវិកាវិភាគទាន ពីសប្បុរសជន មានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រី ប្រធានអនុសាខា ក្រុង ស្រុក ទាំង១៣ សភាពាណិជ្ជកម្ម ខេត្ត   សាខាគយ គណៈកិតិ្តយស ក្នុងជួអភិបាលរងខេត្ត សកលវិទ្យាធិការ សកលវិទ្យាល័យជា ស៊ីម កំចាយមារ ព្រមទាំង គ្រឹះស្ថានឯកជន និងសប្បុរសជន នានា នៃខេត្តព្រៃវែង ដើម្បីរួមចំណែកក្នុងការងារមនុស្សធម៍ ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ។

ក្នុងនោះដែរ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងជាប្រធានគណៈកម្មាធិការសាខាខេត្ត និងលោកជំទាវ ជា ផល្គុន អនុប្រធានកិត្តិយសសាខាខេត្ត ព្រមទាំងបុត្រ បានចូលរួមថវិកាវិភាគទានចំនួន ១០,០០០ដុល្លារ។ ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តម ជា សុមេធី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ មន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី ប្រធានគណៈកម្មការអនុសាខា ក្រុង ស្រុក ទាំង១៣ សភាពាណិជ្ជកម្ម ខេត្ត  សាខាគយ  គណៈកិតិ្តយស ក្នុងជួអភិបាលរងខេត្ត សកលវិទ្យាធិការ សកលវិទ្យាធិការ សកលវិទ្យាល័យជា ស៊ីម កំចាយមារ ព្រមទាំង គ្រឹះស្ថានឯកជន និងសប្បុរសជន នានា នៃខេត្តព្រៃវែង ដែលបានខិតខំកៀងគរប្រមូលថវិកាជួយឧបត្ថម្ភដល់សាខា ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ” សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងយកចិត្តទុកដាក់ប្រើប្រាស់វិភាគទានសប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។ នៅក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង សូមអំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ។ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នៅតែបន្តកៀរគរមូលនិធិ និងស្វាគមន៍ចំពោះការចូលរួមវិភាគទាន ថវិកា សម្ភារៈពីសំណាក់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាសប្បុរសជនទាំងក្នុង និងក្រៅ ខេត្តជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ផងដែរថា៖ បើគិតចាប់ពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ២០២១ ដល់ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២១ នេះសាខាបានទទួលថវិកា ពីសប្បុរសជន មន្ទីរ អង្គភាព និងអនុសាខាក្រុង ស្រុករួមមាន៖ -ប្រាក់រៀល ចំនួន 222,155,000.00៛ -ប្រាក់ដុល្លារ ចំនួន 15,155.00$ – សរុបថវិកាគិតជាប្រាក់ដុល្លារ ស្មើនឹង ចំនួន 70,693.75$៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com