ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី.. ==> ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព...
0

ផ្ទះចំនួន២៥ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនដល់អតីតយុទ្ធជននៅក្នុងខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ ផ្ទះចំនួន២៥ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនដល់អតីតយុទ្ធជននៅក្នុងខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តមច័ន្ទ លំផាត់ សមាជិកអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយ ឯកឧត្តម គោស៊ុ ប៊ុនសឿត អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងមានការអព្ជើាញចូលរួមពីសំណាក់ លោក លោកស្រី ជាប្រធានមន្ទីរ-អង្គភាព ជាច្រើនរូបទៀត បានប្រគល់ផ្ទះជាជម្រកដ៏មានតម្លៃសម្រាប់អតីតយុទ្ធជននេះ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

យោងតាមរបាយការណ៍សមាគមអតីតយុទ្ធជនខេត្តព្រះវិហារបានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានកសាងផ្ទះជូនសមាជិកសមាគមអតីតយុទ្ធជន បានចំនួន ០៣ខ្នងផ្ទះ អស់ថវិកាចំនួន ៣១,០០០,០០០រៀល ក្នុងនោះរួមមានៈស្រុកជាំក្សាន្តចំនួន ០១ខ្នង -ស្រុកជ័យសែនចំនួន ០១ខ្នង-ស្រុកត្បែងមានជ័យ ចំនួន ០១ខ្នង ប្រគល់ជូនអតីតយុទ្ធជនដែលមានជីវភាពទីទ័លក្រ និងគ្មានទីជំរកសមរម្យ។

នៅក្នុងពិធីសំណេះសំណាល និងប្រគល់ផ្ទះនោះដែរ ឯកឧត្តម ច័ន្ទ លំផាត់ បានពាំនាំសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេសជាតិរហូតមកដល់បច្ចប្បន្ន ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ។

ឯកឧត្តម ក៏បានមានប្រសាសន៍បន្តទៀតថា ទោះបីក្នុងកាលៈទេសៈ ដែលសង្គមជាតិជួបវិបត្តិជម្ងឺ កូវីដ១៩យ៉ាងណាក្តី តែសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅតែបន្តយកចិត្តទុកដាក់រៀបចំសាងសង់ផ្ទះសម្បែង និងការឧបត្ថម្ភនានា ដើម្បីដោះស្រាយការលំបាករបស់អតីតយុទ្ធឥតដាច់នោះឡើយ ហើយសូមឱ្យបងប្អូនអតីតយុទ្ធជនយើងទាំងអស់ ត្រូវថែទាំសុខភាពឱ្យបានល្អ ដើម្បីបន្តមើលការអភិវឌ្ឍន៍ ការរីកចម្រើនរបស់ប្រទេសជាតិបន្តទៀត។

ជាមួយនេះ អតីតយុទ្ធជនដែលទទួលបានផ្ទះសម្រាប់ស្នាក់អាស្រ័យ និងដីគោលនយោបាយសម្រាប់ការដាំដុះ បានសម្តែងក្តីសប្បាយរីករាយ និងត្រេកអរជាខ្លាំង។ ពួកគេក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តពោរពេញដោយមេត្តាធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះពួកគេផងដែរ។

សូមបញ្ជាក់ថា ក្នុងពិធីប្រគល់ផ្ទះនោះ ឯកឧត្តម ច័ន្ទ លំផាត់ ក៏បានប្រគល់គ្រឿងឧបភោគ បរិភោគមួយចំនួនជាអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជនផងដែរ។ ក្នុងនោះសម្រាប់អតីតយុទ្ធជនដែលទទួលផ្ទះ ២៥គ្រួសារ ទទួលបានម្នាក់ៗរួមមាន៖ ថវិកា ៤០,០០០រៀល, អង្ករចំនួន ៣០គីឡូក្រោម,មី១កេស ទឹកត្រី១យួរ, នឹងទឹកស៊ីអីវ ១យួរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com