ទាន់ហេតុការណ៍
ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង..
0

សៀវភៅ «The Taste Of Angkor» នឹងធ្វើឱ្យពិភពលោក ស្គាល់ពីជាកេរ្តិ៍តំណែលសិល្បៈនៃការធ្វើម្ហូបខ្មែរ

សៀវភៅដែលមានឈ្មោះថា «The Taste of Angkor» ហើយដែលត្រូវបានសម្រិតសម្រាំង និងចងក្រងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងមានកិត្តិយសចូលរួមក្នុងពិធីតាំងពិព័រណ៍សៀវភៅមុខម្ហូប លំដាប់ពិភពលោក នៅគេហដ្ឋានរបស់លោក អាល់ហ្វ្រេត ណូបែល (Alfred Nobel) នៅទីក្រុង Björkborn ប្រទេសស៊ុយអែត ចាប់ពីថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។

លោក Pelle Aorelius  ដែលជាអ្នកទទួលបន្ទុករៀបចំពិព័រណ៍ សៀវភៅមុខម្ហូបដែលល្អបំផុតចំនួន ៥០០ ក្បាល មកពីប្រទេសចំនួន ៥០ នៅលើពិភពលោក កំពុងកាន់សៀវភៅ «The Taste of Angkor» ឈរនៅក្បែររូបសំណាករបស់លោក អាល់ហ្វ្រេត ណូបែល (Alfred Nobel) នៅទីក្រុង Björkborn ប្រទេសស៊ុយអែត។
លោក Pelle Aorelius ដែលជាអ្នកទទួលបន្ទុករៀបចំពិព័រណ៍ សៀវភៅមុខម្ហូបដែលល្អបំផុតចំនួន ៥០០ ក្បាល មកពីប្រទេសចំនួន ៥០ នៅលើពិភពលោក កំពុងកាន់សៀវភៅ «The Taste of Angkor» ឈរនៅក្បែររូបសំណាករបស់លោក អាល់ហ្វ្រេត ណូបែល (Alfred Nobel) នៅទីក្រុង Björkborn ប្រទេសស៊ុយអែត។

យោងទៅតាមការផ្សាយរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង កាលពីថ្ងៃម្សិលមិញ បានបញ្ជាក់ឱ្យដឹងផងដែរថា ការប្រារព្ធពិធីតាំងពិព័រណ៍សៀវភៅមុខម្ហូប លំដាប់ពិភពលោកលើកនេះ ក៏ត្រូវនឹងខួបលើកទី២៥ឆ្នាំ នៃពានរង្វាន់ហ្គ័រម៉ង់ (Gourmand) ផងដែរ។

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានមានប្រសាសន៍ថា “សៀវភៅមុខម្ហូបនេះ បានប្រែក្លាយប្រពៃណីខ្មែរដែលមានអាយុកាលរាប់ពាន់ឆ្នាំ ទៅជារូបមន្តធ្វើម្ហូបជាក់ស្តែង សម្រាប់មុខម្ហូបដែលប្រជាជនខ្មែរចូលចិត្តបំផុត។ សៀវភៅនេះ ក៏បង្ហាញពីភាពសម្បូរបែបនៃកេរ្តិ៍តំណែលមុខម្ហូបខ្មែរ ដែលគួរតែចែករំលែកជាមួយមិត្តភក្តិទាំងអស់ នៅទូទាំងពិភពលោកផងដែរ ”៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com