ទាន់ហេតុការណ៍
ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ... ==> អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»..
0

ខេត្តព្រះសីហនុនិងខេត្តកំពតនឹងក្លាយជាទីលានប្រកួតប្រភេទកីឡាបាញ់កាំភ្លើង និងប្រភេទកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ

រាជធានីភ្នំពេញ ៖ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ហៅកាត់ថា CAMSOC កំណត់យកខេត្តព្រះសីហនុ និងខេត្តកំពត ដើម្បីធ្វើជាទីលានប្រកួតប្រភេទកីឡាបាញ់កាំ ភ្លើង និងប្រភេទកីឡាប្រណាំង ទូកប្រពៃណីខ្នាតអន្តរជាតិ ទូកកានូ-កាយ៉ាក់ និងបន្តជំរុញផែនការសកម្មភាពគណៈកម្ម ការជំនាញនានា ក្នុងការឆ្ពោះ ទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម។

ថ្លែងក្នុងកិច្ចប្រជុំអនឡាញគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានចង្អុលបង្ហាញឱ្យឯកឧត្តម វ៉ាត់ ចំរើន រៀបចំការកំណត់ទីលានប្រកួតនៃប្រភេទកីឡាបាញ់កាំ ភ្លើង និងប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកកានូ-កាយ៉ាក់។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គ លេខាធិការ CAMSOC បានមានប្រសាសន៍ថា ក្រោយពិភាក្សាជាមួយសហព័ន្ធកីឡាជាតិទាំងពីរនេះរួចមក សហ ព័ន្ធទាំងពីរនេះបានឯកភាពការកំណត់ទីលានប្រកួត ដោ យទូកកានូ-កាយ៉ាក់ធ្វើនៅមជ្ឈមណ្ឌលកីឡាលើទឹករបស់គណៈកម្មាធិការជាតិអូ ឡាំពិកកម្ពុជានៅខេត្តកំពត ។

រីឯទីតាំងបាញ់កាំភ្លើងវិញធ្វើនៅខេត្តព្រះសីហនុ ដែលសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ដែលកំពុងធ្វើកិច្ច ការនេះយ៉ាងស្វាហាប់ ក្នុងការរៀបចំទីលានប្រកួតនេះ ជាមួយនឹងវិស័យឯកជន។ នេះគឺការកំណត់លើ២ប្រភេទកីឡាបន្ថែមទៀត នៃការកំណ ត់ទីតាំងប្រកួតលើគ្រប់ប្រភេទកីឡាទាំងអស់ ដើម្បីរៀបចំឱ្យបានរួចរាល់ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការ ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ទៀតថា ក្រៅពីការកំណត់ទីលានប្រកួតនេះ កិច្ចប្រជុំបានពិភាក្សាលើការត្រៀមខ្លួន ការទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ ដោយឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិ ការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានធ្វើរបាយការណ៍ផែនការយុទ្ធសាស្ត្ររបស់ខ្លួន ក៏ដូចជាផែនការអភិវឌ្ឍវិស័យកីឡាជនពិការ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានលើកឡើងនូវការហ្វឹកហាត់របស់កីឡាករ កីឡាការិនីជម្រើសជាតិពិការ ក្នុងការត្រៀមខ្លួនឱ្យបានហ្មត់ ចត់ដូចជាកីឡាមិនពិការដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com