ទាន់ហេតុការណ៍
ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង..
0

ឯកឧត្តម គួច ចំរើន ប្រគល់ Rapid Test និងទូរសម្លាប់មេរោគកូវីដ១៩ ជូនមន្ទីរសុខាភិបាល ខេត្តព្រះសីហនុ ដែលជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃសុក្រ ១០កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រគល់ Rapid Test ចំនួន ៥.០០០ និងទូរសម្លាប់មេរោគកូវីដ១៩មួយគ្រឿង ជូនដល់ មន្ទីរសុខាភិបាលខេត្តព្រះសីហនុ ដែលជាអំណោយរបស់ឯកឧត្តម នាយឧត្តម សេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក។ ពិធីប្រគល់ និងទទួលនេះ ធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តព្រះសីហនុ មានទីតាំងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកស្រីប្រធានមន្ទីរសុខាភិបាល និង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុ មានប្រសាសន៍ថា Rapid Test ចំនួន ៥.០០០នេះ និងទូរសម្លាប់មេរោគកូវីដ១៩មួយគ្រឿង គឺជាជំនួយឧបត្ថម្ភពីឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ជូនដល់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់តេស្តរកមេរោគកូវីដ-១៩ នៅខេត្ត ព្រះសីហនុ ម្យ៉ាងទៀត Rapid Test នេះ ជាឧបករណ៍តេស្តរកមេរោគកូវីដ១៩ បានលឿននិង ទាន់ពេលវេលា ដើម្បីយើងធ្វើការគ្រប់គ្រង និងការកាត់ផ្តាច់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ ក្នុងក្រុមគ្រួសារ និងសហគមន៍របស់យើង។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបន្តថា គុណតម្លៃនៃ Rapid Test ធ្វើឱ្យយើង គ្រប់គ្រងជំងឺកូវីដ-១៩ កុំឱ្យឆ្លងរាលដាលចូលក្នុងសហគមន៍បានល្អ ដោយសារការធ្វើតេស្ត យើងប្រើរយៈពេលពី១៥ ទៅ ២០នាទីតែប៉ុណ្ណោះ ប្រសិនបើតេស្តឃើញវិជ្ជមានកូវីដ-១៩ ភ្លាម ក្រុមគ្រូពេទ្យយើង នឹងយកពួកគាត់ទៅកាន់មណ្ឌលព្យាបាល ដោយកាត់ផ្តាច់មិនឱ្យមានការ ចម្លងបន្តទៅអ្នកដទៃទៀត ប្រសិនយើងតេស្តដោយប្រើ PCR ម៉ាស៊ីនវិភាគរកមេរោគកូវីដ-១៩ វាមាន រយៈពេលវែង អាចពីមួយថ្ងៃ ឈានដល់ ពីរថ្ងៃ ដូច្នេះវាមានហានិភ័យក្នុងការឆ្លង រាលដាលចូលក្នុងក្រុមគ្រួសារ និងសហគមន៍របស់យើង។

ទន្ទឹមនោះ ក្នុងនាមរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងប្រជាពលរដ្ឋខេត្តព្រះសីហនុ សូមថ្លែងអំណរគុណជំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ដែលបានឧបត្ថម្ភនូវ Rapid Test និងទូរសម្លាប់មេរោគ កូវីដ១៩ មកខេត្តព្រះសីហនុ នាពេលនេះ ដើម្បីចូលរួមការទប់ស្កាត់នៃការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com