ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ក្រសួងសុខាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅខណ្ឌបឹងកេងកង និង ខណ្ឌសែនសុខ កុំទាន់មកចាក់វ៉ាក់សាំង បើមិនទាន់ដល់វេន

រាជធានីភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បន្តអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ កុំទាន់មកចាក់វ៉ាក់សាំងបើមិនទាន់ដល់វេន ឬការអញ្ជើញពីអាជ្ញាធរភូមិសង្កាត់ ដើម្បីការពារកុំឱ្យមានការកកស្ទះនៅកន្លែងចាក់វ៉ាក់សំាង និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ផងដែរ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស ហៅកាត់ថា គ.វ.ក-១៩ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលរស់នៅខណ្ឌបឹងកេងកង ដែលតាមស្ថិតិមានចំនួនជាង ០៨ម៉ឺននាក់ និងនៅខណ្ឌសែនសុខ មានចំនួនប្រមាណជិត ១៦ម៉ឺននាក់ សរុបទៅមានចំនួនប្រមាណ ២៤ម៉ឺននាក់ ដែលត្រូវចាក់វ៉ាក់សំាងនាពេលនេះ ដោយប្រើប្រាស់វ៉ាក់សាំងដែលបានមកដល់ចំនួនកន្លះលានដូស កាលពីពេលកន្លងមកដែលមានលក្ខណៈគ្រប់គ្រាន់។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំឱ្យមានការព្រួយបារម្ភ ជាពិសេសអ្នកដែលនៅខណ្ឌទាំង២នេះ សូមអញ្ជើញមកចាក់វ៉ាក់សាំងតាមវេនរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាចូលរួមចំណែកកុំឱ្យមានការកកស្ទះ ដែលនេះគឺជាចំណុចធំណាស់ ។

សូមរំលឹកហើយរំលឹកទៀតថា បងប្អូនមានបំណងមកចាក់វ៉ាក់សាំង ក៏ប៉ុន្តែសូមឱ្យការដែលមកចាក់វ៉ាក់សាំងមានសុវត្ថិភាពល្អ ចៀសវាងការមកបង្កការកកស្ទះច្រើន ដែលនាំឱ្យមានលទ្ធភាពនៃការឆ្លងជំងឺកូវីដ១៩។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ថា អ្វីដែលធ្លាប់បានជំរាបជូនហើយ យើងត្រូវតែប្រុងប្រយ័ត្ន កុំឱ្យមកទទួលយកវីរុសកូវីដ១៩ មុនទទួលបាននូវវ៉ាក់សាំងកូវីដ១៩ ដែលជារឿងចាំបាច់ ដូច្នេះត្រូវតែរួមគ្នា អនុវត្តនូវវិធានការការពារ ៣ការពារនិង៣កុំ ដែលបានដាក់ចេញដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ។

« សំខាន់ទៀតត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន បើគាត់ជម្រាបជូនថា វេនយើងម៉ោងប៉ុន្មានយើងត្រូវទៅម៉ោងនោះ បើមិនមែនជាវេនរបស់យើងទេ យើងកុំអញ្ជើញមក ត្រូវរង់ចាំវេន ហើយអ្នកខ្លះគាត់អន្ទះសាដែលគាត់ឮថាបានចាក់វ៉ាក់សាំងគាត់សប្បាយអរ សូមបងប្អូនធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ព្រោះអាជ្ញាធរមូលដ្ឋាន គាត់គឺជាអ្នកទទួលបន្ទុកនៅក្នុងការសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋ ឱ្យអញ្ជើញមកចាក់វ៉ាក់សាំងដែលមានការ ចែកលេខត្រឹមត្រូវ » ។

យោងតាមបទបញ្ជារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី០៥ ខែឧសភា កន្លងទៅនេះក៏បានដាក់បទបញ្ជាទៅអង្គភាពកងទ័ព និងក្រុមការងារចាក់វ៉ាក់សាំង ត្រូវចាក់វ៉ាក់សាំងជូនពលរដ្ឋរស់នៅតំបន់ក្រហមឱ្យបាន ៥២ម៉ឺននាក់ ឬលើសពីនេះ ដើម្បីឈានទៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធភាពធានាបានសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com