ទាន់ហេតុការណ៍
ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង..
0

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក្រើនរំលឹកអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ពេលដែលត្រឡប់ទៅផ្ទះវិញត្រូវធ្វើចត្តាឡីស័កខ្លួនឯង ឲ្យបានត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាល

ខេត្តកណ្តាល៖ អភិបាលខេត្តកណ្ដាលបានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលជាសះស្បើយពីជំងឺកូវីដ-១៩ ពេលដែលត្រឡប់ទៅផ្ទះវិញ ត្រូវធ្វើចត្តាឡីស័កខ្លួនឯងឲ្យបានត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ ការពារ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍មូលដ្ឋាន។ ក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៧៥នាក់ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅមណ្ឌលសម្រាប់ព្យាបាល វិទ្យាល័យ វឌ្ឍនៈ ឈូងលាភ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់បងប្អូន ដែលទើបជាសះស្បើយពីជំងឺកូវីដ-១៩ ពេលដែលត្រឡប់ទៅផ្ទះវិញ ត្រូវធ្វើចត្តាឡីស័កខ្លួនឯងឲ្យបានត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាលរយៈពេល១៤ថ្ងៃ ហើយក្នុងករណីមានបញ្ហាសុខភាពមិនប្រក្រតី ត្រូវរាយការណ៍មកអាជ្ញាធរភ្លាម ហើយត្រូវបន្តអនុវត្តនូវវិធានការបង្ការ ការពារ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេស ប្រសាសន៍ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី រួមមាន ៣ការពារ ៣កុំ ឲ្យបានគ្រប់ៗគ្នា។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរដល់ ក្រុមគ្រូពេទ្យ អាជ្ញាធរក្រុងតាខ្មៅ និងកងកម្លាំងមានសមត្ថកិច្ច ដែលបានយកចិត្តទុកដាក់ ការពារនូវសន្តិសុខ សុវត្ថិភាព ពិនិត្យ និងតាមដានសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាក ព្យាបាលជំងឺកូវីដ-១៩ នៅក្នុងក្រុងតាខ្មៅ ក៏ដូចជាទូទាំងខេត្តកណ្ដាល ជាងនេះទៀត បានផ្ដល់នូវអាហារសមរម្យ ជូនពួកគាត់ទៀតផង។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានឧបត្ថម្ភដល់បងប្អូនទាំង ៧៥ នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ ១០ គីឡូក្រាម មី ១ កេស ត្រីខ ១យួរ ម៉ាស់ ១ប្រអប់ និងថវិកាមួយចំនួន។ សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២១នេះ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ទូទាំងខេត្តកណ្ដាលមានអ្នក វិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២,៣៧៥នាក់ បានព្យាបាលជាសះស្បើយចំនួន ១,៣៥៩នាក់ កំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កចំនួន ៩១១នាក់ និងកំពុងធ្វើចត្តាឡីស័កនៅផ្ទះចំនួន ១៦,៦៩៧នាក់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com