ទាន់ហេតុការណ៍
ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង..
0

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល អភិបាលរង និង​នាយក​រដ្ឋបាល នៃ​រដ្ឋបាល​ស្រុក​ស្អាង ខេត្ត​កណ្ដាល​

ខេត្ត​កណ្ដាល​៖ សូម​អបអរសាទរ លោក ជឺ គីម​ហៃ អភិបាលរង នៃ​គណ​: អភិបាល​ស្រុក​ស្អាង ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច តែងតាំង​ជា អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ស្អាង ជំនួស លោក ញឹម វណ្ណ​ឌិន ដែល​ដល់​អាយុ​ត្រូវ​ចូល​និវត្តន៍ លោក ឃុត ផល្លា នាយក​រដ្ឋបាល​សាលាស្រុក​ស្អាង ត្រូវបាន​តែងតាំង​ជា អភិបាលរង នៃ​គណ​:​អភិបាល​ស្រុក​ស្អាង និង​លោក អុល ចាន់ណូ ត្រូវ​បាន​តែង​តាំ ជា​នាយក​រដ្ឋបាល​សាលា​ស្រុក​ស្អាង​។

​នា​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណ​:​អភិបាលខេត្ត​កណ្ដាល និង​ឯកឧត្ដម ទី សុគន្ធ តំណាងរាស្ត្រ​មណ្ឌល​កណ្ដាល បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល អភិបាលរង និង​នាយក​រដ្ឋបាល នៃ​រដ្ឋបាល​ស្រុក​ស្អាង ខេត្ត​កណ្ដាល នៅ​សាល​ស្រុក​ស្អាង​។

​មានប្រសាសន៍​សំណេះសំណាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ជំរុញ​ដល់​អភិបាល ស្រុក អភិបាលរង​ស្រុក និង​នាយក​រដ្ឋបាល​សាលាស្រុក ដែល​ទើប​តែងតាំង​ថ្មី ត្រូវធ្វើ​ជា​គំរូ​ល្អ ដោយ​ត្រូវ​ភាពស្មោះត្រង់ មាន​ការទទួលខុសត្រូវ ខិតខំ​បម្រើ ការពារ មន្ត្រីក្រោមឱវាទ និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។ បន្ថែម​ពី​នេះ ត្រូវ​ឈ្វេងយល់​អំពី​ច្បាប់​នានា ត្រូវ​សិក្សា​រៀនសូត្រ​ពី​ការងារ​ជាក់ស្ដែង រៀនសូត្រ​ពី​ចាស់ទុំ ដើម្បី​ធ្វើឱ្យ​ការងារ​ទទួលបាន​ជោគជ័យ​កាន់តែ​ប្រសើ​ឡើង​។

​ឯកឧត្តម​អភិបាលខេត្ត បាន​បន្តថា ដោយ​ពិនិត្យ​ទៅ​លើ​លក្ខណៈសម្បត្តិ ចំណេះដឹង បទពិសោធន៍ និង​អតីតភាព​ការងារ​កន្លងមក ទើប​រដ្ឋបាលខេត្ត បាន​លើក​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ និង​រាជរដ្ឋាភិបាល ដើម្បី​ស្នើសុំ​តែងតាំង ជា​អភិបាល អភិបាលរង និង​នាយក​រដ្ឋបាល ដើម្បី​រួមចំណែក​ជាមួយនឹង​រាជរដ្ឋាភិបាល ក្នុងការ ដឹកនាំ​អោយ​ស្រុក​ស្អាង មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់​ទៀត ជាពិសេស​កាត់បន្ថយ​ភាពក្រីក្រ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​សំដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​ស្អាង ដែល​បាន​រួម​សាមគ្គី​សហការគ្នា ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​ក្នុង​ការអនុវត្ត​កំណែទម្រង់​នានា ដែល​បាន កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល សម្រាប់​នីតិកាល​ទី​៦ ដោយ​បាន​ជំរុញ​ការអភិវឌ្ឍ​ស្រុក​ស្អាង ឲ្យសម្រេចបាន​សមិទ្ធផ​ល និង​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com