ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង អំពាវនាវអ្នកគាំទ្រចូលរួមទស្សនាវគ្គផ្តាច់ព្រ័ត្រ AFC Challenge League នាថ្ងៃទី១០ ខែឧសភា ខាងមុខ

ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង អំពាវនាវអ្នកគាំទ្រចូលរួមទស្សនាវគ្គផ្តាច់ព្រ័ត្រ AFC Challenge League នាថ្ងៃទី១០ ខែឧសភា ខាងមុខ

ចេញផ្សាយ ថ្ងៃទី 

ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានចេញសារអំពាវនាវដ៏ទទូចដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលជាអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ជាតិ ឱ្យចូលរួមគាំទ្រក្រុមព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Challenge League 2025 ជាមួយនឹងក្លិប Arkadag មកពីប្រទេសតូមិនីស្ថាន។ ការប្រកួតដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រនេះ នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។

សូមរំលឹកថា តម្លៃសំបុត្រចូលទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទ្វីបអាស៊ីនេះ មានតម្លៃទាបបំផុតមិនធ្លាប់មាន។ សំបុត្រប្រភេទទី១ មានតម្លៃត្រឹមតែ ៨០០០រៀល (ប្រហែល ២ដុល្លារអាមេរិក) និងសំបុត្រប្រភេទទី២ មានតម្លៃត្រឹមតែ ៥០០០រៀល (ប្រហែល ១.២៥ដុល្លារអាមេរិក) ប៉ុណ្ណោះ។ តម្លៃនេះត្រូវបានគេចាត់ទុកថាជាតម្លៃដ៏សមរម្យបំផុត និងជាការលះបង់ដ៏ធំធេងពីថ្នាក់ដឹកនាំក្លិបព្រះខ័នរាជស្វាយរៀង ដែលមានគោលបំណងចង់ឱ្យប្រជាពលរដ្ឋខ្មែរចូលរួមទស្សនា និងលើកទឹកចិត្តក្រុមបាល់ទាត់ជាតិឱ្យបានច្រើនកុះករ ដោយមិនគិតពីប្រាក់ចំណូលជាចម្បង។

ជាមួយគ្នានេះ អ្នកគាំទ្រ ក៏អាចចាប់ផ្ដើមទិញសំបុត្របានចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ តទៅ តាមរយៈកម្មវិធីទូរស័ព្ទដៃ PKR Svay Rieng FC ដែលមានភាពងាយស្រួលក្នុងការទិញ និងឆាប់រហ័ស ដោយគ្រាន់តែស្កេនចូលទស្សនាដោយផ្ទាល់តែម្ដង ដោយពុំចាំបាច់ធ្វើការដូរយកសំបុត្រអ្វីឡើយ។

សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android អាចទាញយកកម្មវិធីតាមរយៈតំណភ្ជាប់:https://play.google.com/store/apps/details?id=asia.wonderpass.pkrsrfc
សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS អាចទាញយកកម្មវិធីតាមរយៈតំណភ្ជាប់:https://apps.apple.com/us/app/pkr-svay-rieng-fc/id6505087491

ក្លិបព្រះខ័នរាជស្វាយរៀង សង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដើម្បីជាកម្លាំងចិត្តដ៏ធំធេងក្នុងការប្រកួតដណ្តើមជ័យជំនះជូនជាតិមាតុភូមិ។

ដោយ៖ ខៀវ យុទ្ធវង្ស

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com