ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ល្បែងស៊ីសង( ឆ្នោតឡូតូ )រីកដុះដាលដូចផ្សិតនៅក្នុងខ័ណ្ឌឬស្សីកែវតែអាជ្ញាធរមានសមត្តកិច្ចហាក់មិនអើពើទប់ស្កាត់និងបង្ក្រាប…

ល្បែងស៊ីសង( ឆ្នោតឡូតូ )រីកដុះដាលដូចផ្សិតនៅក្នុងខ័ណ្ឌឬស្សីកែវតែអាជ្ញាធរមានសមត្តកិច្ចហាក់មិនអើពើទប់ស្កាត់និងបង្ក្រាប…

 

ភ្នំពេញ÷ ល្បែងស៊ីសង ខុស ច្បាប់ដែលប្រមុខរាជរដ្ឋាភិបាលហាមមិនឲមានក៏ដោយ ប៉ុន្តែហាក់ដូចជាមិនបានផលនិងយកចិត្តទុកដាក់បង្ក្រាបពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនៅខ័ណ្ឌឬស្សីកែវរាជធានីភ្នំពេញនោះឡើយ។ពលរដ្ឋរស់នៅមូលដ្ឋានស្ថិតនៅតាមបណ្ដោយផ្លូវបេតុងមួយកន្លែងក្នុងមូលដ្ឋានសង្កាត់ទូលសង្កែទី១ ខ័ណ្ឌឬស្សីកែវរាជធានីភ្នំពេញ នេះបានឱ្យដឹងថា ល្បែង ស៊ីសងតាមអ៊ីនធឺណិតមាន ដូចជាឆ្នោតឡូតូ មាន់ជល់តាមឡេបផបនិងល្បែងដ៏ទៃទៀត កំពុងរីកដុះ ដាល តាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋជា ច្រើនកន្លែងដោយមិនឃើញមានការបង្ក្រាបសោះ ពីសំណាក់មន្ត្រីនគរបាលប៉ុស្តិ៍ និងអធិការដ្ឋាននគរបាលខ័ណ្ឌនោះឡើយ។ ភាពស្ងៀមស្ងាត់របស់សមត្ថកិច្ចដែលបណ្ដែតបណ្ដោយឲ្យមានទីតាំងល្បែងអ៊ីនធឺណិតទាំងនេះ បានធ្វើឲ្យប្រជាពលរដ្ឋមានសង្ស័យយ៉ាងខ្លាំង ប្រភពខ្លះថា លោកមេប៉ុស្តិ៍ និងលោក អធិការនគរបាលខ័ណ្ឌឬស្សីកែវបែបត្រូវថ្មាំហើយ ទើបហាក់ដូចជារក្សាភាពស្ងៀមស្ងាត់ចំពោះបញ្ហាល្បែងទាំងនេះ។ ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងបើកលែងនោះ បានស្នើសុំទៅលោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខ័ណ្ឌឬស្សីកែវនិង ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាចាត់មន្ត្រីជំនាញពាក់ព័ន្ធចពិនិត្យ និងបង្រ្កាបផង ព្រោះបើបណ្ដែតបណ្ដោយបែបនេះ តើឯណាទៅ ភូមិឃុំមានសុវត្តិភាពនោះ។

អ្នកភូមិប្រាប់ថា សព្វថ្ងៃប្រជាពលរដ្ឋកំពុងតែវក់វីនឹងបញ្ហាល្បែងស៊ីសងតាមអ៊ីនធឺណិតដូចជា ជល់មាន់តាមអនឡាញនិងឆ្នោតឡូតូជាដើម។ ប្រជាពលរដ្ឋវក់នឹងល្បែង ហើយភ្លេចការងារប្រចាំថ្ងៃ ជាពិសេសបានបំផ្លិចបំផ្លាញលុយកាក់ទ្រព្យ សម្បត្តិអស់ជាបន្តបន្ទាប់។ នៅ ក្នុងភូមិមានទីតាំងល្បែង ស៊ីសងតាមអ៊ីនធឺណិតជា ច្រើនកន្លែង ដែលក្រុមហ៊ុនបានដាក់ពង្រាយដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ចូលចិត្តលេង ល្បែងស៊ីសងទាំង នោះ។ អាជ្ញាធរមិនអាចនិយាយថា មិនដឹងនោះទេ ពីព្រោះប្រជាពលរដ្ឋតែងតែជួបជុំគ្នាច្រើន នៅតាមទីតាំងដែលមានល្បែងស៊ីសងទាំងនោះ។បើតាមប្រជាពលរដ្ឋដែលមាន ប្ដីសី,កូន,ចៅ រងគ្រោះពីកំពុងល្បែងស៊ីសងតាមអ៊ីនធឺណិតទាំងនោះនិយាយថា សព្វថ្ងៃនេះល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់គាត់បានបើកជាចំហប្រៀបដូចជាល្បែង ស៊ីសងស្របច្បាប់យ៉ាងដូច្នោះដែរ។ គ្មានការបង្ក្រាប ឬវិធានការតឹងតែងចំពោះទីតាំងបើកល្បែងស៊ី សងតាមអ៊ីនធឺណិតទាំងនេះទេ។ អ្នកភូមិបានត្រឹមតែសម្ដែងចម្ងល់ចំពោះបញ្ហាល្បែងស៊ី សងនៅក្នុងមូលដ្ឋានរបស់ពួកគាត់ កាន់តែច្រើនឡើងៗ ហើយអ្វីដែលចោទជាបញ្ហានោះគឺករណីចោរលួច,ចោរ ប្លន់ទ្រព្យសម្បត្តិ និងអំពើហិង្សានៅក្នុងគ្រួសារចេះតែកើនឡើង។

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com