ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ និងលោកជំទាវ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានានៅវត្តគិរីជលសាកោះរ៉ុង

សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ និងលោកជំទាវ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានានៅវត្តគិរីជលសាកោះរ៉ុង

 

(ខេត្តព្រះសីហនុ)​: សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ និងលោកជំទាវ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានានៅវត្តគិរីជលសាកោះរ៉ុង នាព្រឹកថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ២០២៥​ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ក្នុងពិធីបញ្ចុះខណ្ឌសីមានេះដែរ ក៏មានការអញ្ជេីញចូលរួមសំណាក់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ លោកអ្នកឧកញ៉ា ឧកញ៉ា​ លោកជំទាវ​ អភិបាលខេត្ត​ អភិបាលខេត្ត​រង​ ប្រធានមន្ទីរ​ តំណាងខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា​ ព្រះសង្ឃ​ លោក​ លោកស្រីពុទ្ធបរិស័ទ​ និងសប្បុរសជនជិតឆ្ងាយ​ ទូទាំងខេត្តព្រះសីហនុ ក៏ដូចជាទូទាំងប្រទេសកម្ពុជាទាំងមូល។
ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​បានមាន​ប្រសាសន៍​ថា​ ការសាងសង់ព្រះវិហារវត្តគិរីជលសាកោះរ៉ុង ស្ថិត នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ហើយបានរៀបចំពិធី ក្រុងពាលីបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ជំទាវ ញ៉ែម សាខន ស ខេង។ ព្រះវិហារនេះ មានទទឹង ១២,៦០ ម៉ែត្រ និងបណ្តោយ ២៤ ម៉ែត្រសាង
សង់លើខឿនប្រទក្សិណ ទទឹង ៣៣,៣០ម៉ែត្រ បណ្តោយ ៧៤,៧ម៉ែត្រ រួមជាមួយនឹងសមិទ្ធផលថ្មីៗជា ច្រើនទៀត ដែលមានការដំាដើមឈើ អណ្តូងទឹក ស្ថាបនា ផ្លូវបេតុងជាដើម ចំណាយថវិកាប្រមាណ
២.៦៦៤.៤១៧ដុល្លារ។ ជាមួយគ្នានេះ ចំពោះការចាក់បំពេញដីឈូសឆាយផ្លូវនៅផ្នែកខាងមុខ និងជុំវិញបរិវេណ វត្ត គឺជាការចូលរួមចំណែកដោយសទ្ធាជ្រះថ្លារបស់ក្រុម ហ៊ុន រ៉ូយ៉ាល់គ្រុប។
ថវិកាដែលបានចំណាយសម្រាប់ការសាងសង់ព្រះវិហារ និងសមិទ្ធផលនានានៅក្នុងវត្តគិរីជលសាកោះរ៉ុង កើតចេញពីសទ្ធាជ្រះថ្លារបស់សម្តេច ក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ព្រម ទាំងបុត្រាបុត្រី និងក្រុមគ្រួសារ រួមទាំងសប្បុរសជនជាតិ និងអន្តរជាតិ និងពុទ្ធបរិស័ទជិតឆ្ងាយទូទាំងព្រះរាជាណាចក្រកម្ពុជា៕
ដោយឡែក​ សម្តេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ថាព្រះវិហារ បានកសាងរួចរាល់ជាស្រេច និងបានប្រារព្ធពិធីសម្ពោធឆ្លងនានាក្នុងថ្ងៃនេះ នៅមិនទាន់បានគ្រប់គ្រាន់នៅឡើយទេ គឺតម្រូវឱ្យអាជ្ញាធរ ខេត្ត ក្រុង ពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមក្នុងការកសាងនៅក្នុងទីអារាមវត្តគីរីជលសាកោះរ៉ុងនេះ បន្ថែមទៀត ដូចជា របង សួនច្បារ និងរូបសំណាក់ សមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីឱ្យវត្តអារាម ជាកន្លែងជាទី គោរពសក្ការៈរបស់ពុទ្ធបរិស័ទមានកន្លែងសមរម្យ និងចូល រួមលើកកម្ពស់ ក្នុងការទាក់ទាញភ្ញៀវទេសចរវប្បធម៌ នៅ លើក្រុងកោះរ៉ុងនេះផងដែរ។​
សូម​បញ្ជាក់​ផងដែរថាពិធីបុណ្យបញ្ចុះខណ្ឌសីមានៅវត្តគីរីជលសាកោះរ៉ុងគឺមានរយះពេលបីថ្ងៃចាប់តាំងពីថ្ងៃទី២៤-២៦​ មេសា​ ឆ្នាំ២០២៥។

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com