ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

រដ្ឋបាលខេត្តកណ្ដាល រៀបចំពិធីសូត្រមន្តចម្រើនសិរីសួស្ដី និងជួបសំណេះសំណាលជាមួយមន្ត្រីរាជ មន្ត្រីជាប់កិច្ចសន្យា មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្ត និងនិវត្តន៍ជនប្រមាណ ៦០៤នាក់ ក្នុងឱកាសអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ

រដ្ឋបាលខេត្តកណ្ដាល រៀបចំពិធីសូត្រមន្តចម្រើនសិរីសួស្ដី និងជួបសំណេះសំណាលជាមួយមន្ត្រីរាជ មន្ត្រីជាប់កិច្ចសន្យា មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្ត និងនិវត្តន៍ជនប្រមាណ ៦០៤នាក់ ក្នុងឱកាសអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្ដាល រៀបចំពិធីសូត្រមន្តចម្រើនសិរីសួស្ដី និងជួបសំណេះសំណាលជាមួយមន្ត្រីរាជ ក្នុងឱកាសអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ ក្រោមអធិបតី ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្តកណ្ដាល មន្ត្រីរាជការ នៃរដ្ឋបាលក្រុងតាខ្មៅ និវត្តន៍ជន មន្ត្រីរាជការ នៃសាខាកាកបាទក្រហមកម្ពុជាខេត្ត ប្រមាណ ៦០៤នាក់។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ការជួបជុំគ្នានាពេលនេះ គឺជាប្រពៃណីទម្លៀមទម្លាប់ ដែលថ្នាក់ដឹកនាំខេត្តតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ គឺក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីជួបសំណេះសំណាល និងឧបត្ថម្ភនូវថវិកាមួយចំនួន ជូនបងប្អូនមន្ត្រីរាជការ ដើម្បីយកទៅប្រើប្រាស់ទៅតាមសេចក្តីត្រូវការជាក់ស្តែង។

ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្ត ដល់មន្ត្រីរាជការទាំងអស់ ជាពិសេសមន្ត្រីគ្រប់ថ្នាក់ នៃរដ្ឋបាលខេត្តកណ្ដាល សូមខិតខំបំពេញការងារ និងម្ចាស់ការទទួលខុសត្រូវលើកិច្ចការដែលថ្នាក់ដឹកនាំបានប្រគល់ជូនឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ត្រូវបន្តខិតខំបំរើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងឆាប់រហ័សថែមទៀត។ ជាងនេះទៅទៀត មន្ត្រីទាំងអស់ត្រូវខិតខំធ្វើការអភិវឌ្ឍសមត្ថភាពបំពេញការងាររបស់ខ្លួនម្នាក់ៗ ឱ្យស្របតាមសម័យបច្ចេកវិទ្យា ទាន់សម័យនាពេលបច្ចុប្បន្ន។

បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើ និងក្រើនរំលឹកទៅដល់បណ្តាទីចាត់ការនីមួយៗ នៃរដ្ឋបាលខេត្ត ត្រូវប្រជុំត្រួតពិនិត្យមន្ត្រីរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីពង្រឹងសមត្ថភាព និងការទទួលខុសត្រូវក្នុងការងារ របស់មន្ត្រីតាមបណ្ដាទីចាត់ការរៀងៗខ្លួនឱ្យបានល្អប្រសើរ កាត់បន្ថយ និងលុបបំបាត់មន្ត្រីដែលនៅមានកំរិត ចំពោះមន្ត្រីដែលនៅមានកំរិត ត្រូវគិតគូររៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព ទៅតាមតួនាទីភារៈកិច្ចជាក់ស្តែង ដើម្បីជំរុញឱ្យពួកគាត់អាចបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានកាន់តែច្បាស់លាស់ មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ក្លាយជាមន្ត្រីដែលមានសក្ដានុពល ម្ចាស់ការអាចបំពេញភារកិច្ចរបស់ខ្លួនបានកាន់ល្អប្រសើរឆ្លើយតបបានតែនៅតម្រូវការជាក់ស្ដែងរបស់រដ្ឋបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com