ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

សំណេះសំណាលជាមួយកងម្លាំងវរៈនគរបាលការពារព្រំដែន លេខ៦០៥ និងកងកម្លាំងយោធា ការពារព្រំដែនលេខ៦០១

សំណេះសំណាលជាមួយកងម្លាំងវរៈនគរបាលការពារព្រំដែន លេខ៦០៥ និងកងកម្លាំងយោធា ការពារព្រំដែនលេខ៦០១

ខេត្តកណ្តាល៖ រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញជួបសំណេះសំណាលជាមួយកងម្លាំងវរៈនគរបាលការពារព្រំដែន លេខ៦០៥ និងកងកម្លាំងយោធា ការពារព្រំដែនលេខ៦០១ នៅទីបញ្ជាការ វរៈសេនាតូចនគរបាលការពារព្រំដែនលេខ ៦០៥ ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។

ថ្លែងក្នុងពិធីសំណេះសំណាល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កងកម្លាំងវរៈនគរបាលការពារព្រំដែន លេខ៦០៥ និងកងកម្លាំងយោធា ការពារព្រំដែនលេខ៦០១ ការការពារទឹកដី ប្រកបដោយស្មារតីស្នេហាជាតិ និងការស្រឡាញ់ទឹកដីពិតប្រាកដ ដែលរក្សាបានសុខសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងបង្កលក្ខណៈល្អជូនប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែន។

ឯកឧត្ដមអភិបាលខេត្ត បន្តថា៖ ការជួបសំណេះសំណាលជាមួយកងកម្លាំងឈរជើងការពារនៅតំបន់ព្រំដែន នាឱកាសនេះ គឺជាការបង្ហាញមនោសញ្ចេតនារបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ រដ្ឋបាលខេត្តកណ្តាល ដែលតែងតែនឹកគិតដល់កងកម្លាំងមានសមត្ថកិច្ច ដែលលះបង់ខ្ពស់ក្នុងការការពារតាមខ្សែបណ្តោយព្រំដែន នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នាពេលខាងមុខ ហើយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ មន្ត្រីរាជការ ប្រជាពលរដ្ឋ បានឈប់សម្រាក ប៉ុន្តែកងកម្លាំងឈរជើងនៅព្រំដែន មិនបានឈប់សម្រាក ដោយនៅបន្តអនុវត្តភារកិច្ច ការពារសុខសុវត្ថិភាព និងបូរណភាពទឹកដី ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ឯកឧត្ដម អភិបាលខេត្ត បន្ថែមថា៖ នាពេលបច្ចុប្បន្នក្រុងសំពៅពូន មានការអភិវឌ្ឍ មានអ្នកវិនិយោគិនជាច្រើន បានមកបណ្តាក់ទុកវិនិយោគនៅទីនេះ ប្រសិនបើមានករណីគ្រោះអគ្គិភ័យ កើតឡើងអាចនឹងបង្កជាហានិភ័យ ការគំរាមកំហែង ដោយសារមិនទាន់មានសំភារៈ ឡានពន្លត់អគ្គិភ័យគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍសំណង់អគារខ្ពស់ៗជាច្រើនដែលមាននៅទីនេះ ព្រមទាំងមានការគាំទ្រពីសំណាក់អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាម្ចាស់អាជីវកម្ម បានទិញរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ក្នុងនោះ ២គ្រឿងសម្រាប់ផ្តល់ជូនរដ្ឋបាលក្រុងសំពៅពូន និង១គ្រឿងសម្រាប់ជូនរដ្ឋបាលស្រុកលើកដែក ដើម្បីជួយគាំទ្រគ្នាក្នុងការសង្គ្រោះ បង្ការ និងពន្លត់គ្រោះអគ្គិភ័យ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភីបាលខេត្ត បានណែនាំដល់កងកម្លាំងទាំងអស់ បន្តថែរក្សាការការពារព្រំដែន បង្ក្រាបទប់ស្កាត់បទល្មើសនានា ដោយអនុវត្តតួនាទីភារកិច្ច តាមច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងបទបញ្ជារបស់ថ្នាក់ដឹកនាំ រួមទាំងខិតខំបង្កលក្ខណៈល្អជូនប្រជាពលរដ្ឋ ក្នុងការប្រកបរបរទទួលទាននៅតំបន់ព្រំដែន។ បន្តរក្សាសាមគ្គី និងទំនាក់ទំនងល្អជាមួយអាជ្ញាធរពាក់ព័ន្ធ ពិសេសជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច នៃប្រទេសជាមិត្តជាប់ខ្សែបន្ទាត់ព្រំដែន។ បន្តការហាមឃាត់ការសាងសង់សំណង់នានានៅតាមខ្សែបន្ទាត់ព្រំដែន ដែលមិនទាន់ មានការឯកភាពគ្នាច្បាស់លាស់ ដោយត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ មានប្រតិកម្ម និងផ្តល់របាយការណ៍ភ្លាមៗ ករណីមានការសាងសង់ ឬរំលោភចូលចំណុចមិនទាន់មានការឯកភាពកំណត់បង្គោលព្រំដែន។

ក្នុងពិធីសំណេះសំណាលជាមួយកងម្លាំងវរៈនគរបាលការពារព្រំដែន លេខ៦០៥ និងកងកម្លាំងយោធា ការពារព្រំដែនលេខ៦០១ រដ្ឋបាលខេត្តកណ្ដាល បាននាំយកនូវសំភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ មួយចំនួន ជូនដល់បងប្អូនជាកងកម្លាំងឈរជើងនៅព្រំដែនផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com