ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ផ្លូវបេតុងមួយខ្សែ ស្ថិតនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ គ្រោងនឹងដាក់ឱ្យប្រើប្រាស់នាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ

ផ្លូវបេតុងមួយខ្សែ ស្ថិតនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ គ្រោងនឹងដាក់ឱ្យប្រើប្រាស់នាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ

ខេត្តកណ្តាល៖ ថ្លែងក្នុងឱកាសចុះពិនិត្យ ការសាងសង់ផ្លូវបេតុង និងដាក់លូអមសងខាងផ្លូវលេខ២១១ តភ្ជាប់ពីផ្លូវជាតិលេខ២១ ត្រង់ចំណុចក្លោងទ្វារវត្តក្របៅ ស្ថិតក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ផ្លូវបេតុងដែលតភ្ជាប់ពីផ្លូវជាតិលេខ២១ នេះ នឹងត្រូវសាងសង់ឱ្យរួចរាល់ក្នុងសប្តាហ៍នេះ ព្រមទាំងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅក្នុងបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្តបន្តថា៖ ផ្លូវវត្តក្របៅនេះមានប្រវែងសរុប ៣ពាន់ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ២១ ដល់ចំណុចប្រឡាយត្រពាំងរលួស ដែលជាគម្រោងរបស់ឯកជនភាវូបនីយកម្ម សាងសង់ជាប្រភេទផ្លូវបេតុង ដែលមានបណ្ដោយ៣០០០ម៉ែត្រ ទទឹង៩ម៉ែត្រ មានកម្រាស់០.២០ម៉ែត្រ និងដាក់ប្រព័ន្ធលូមុខកាត់០.៨០ម៉ែត្រអមសខាងផ្លូវ។ ហើយគិតមកដល់ពេលនេះ ក្រុមហ៊ុនសាងសង់បានអនុវត្តការសាងសង់ផ្លូវបេតុង ចាប់ពីផ្លូវជាតិលេខ២១ រហូតដល់ប្រឡាយ៩៦ ដែលមានប្រវែង១៤០០ម៉ែត្រ ដែលគ្រោងនឹងបញ្ចប់ក្នុងសប្តាហ៍នេះ។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា៖ សម្រាប់ផ្លូវដែលនៅសល់ ជាប់ពាក់ព័ន្ធជាមួយការសិក្សាប្រព័ន្ធទឹកកខ្វក់ ដែលតម្រូវឱ្យផ្អាកការសាងសង់ជាបណ្ដោះអាសន្ន ដើម្បីជៀសវាងការសាងសង់ផ្លូវបេតុងរួចហើយកាត់ដាក់លូ ដូច្នេះយើងត្រូវផ្អាកការសាងសង់បណ្ដោះសន្ន រង់ចាំការសិក្សា និងការធ្វើប្រព័ន្ធលូរួចរាល់ ទើបយើងចាក់បេតុងពីលើឱ្យមានសុវត្ថិភាព មានសុគតភាព និងផែនការនេះដើរស្របគ្នា ដើម្បីឱ្យមានសណ្ដាប់ធ្នាប់ និងការសាងសង់ទៅតាមលំដាប់លំដោយ ជៀសវាងការធ្វើផ្លូវកាត់ដាក់លូ និងដាក់លូកាយកាត់ផ្លូវ ដែលនាំឱ្យគុណភាពផ្លូវថ្នល់របស់យើងវាមិនល្អ ខូចនូវសណ្ដាប់ធ្នាប់ និងខូចសោភ័ណភាពផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវកំពង់សាងសង់ សូមមានការយោគយល់អធ្យាស្រ័យ ក្នុងរយៈពេលនាំការសាងសង់ផ្លូវនេះ ពិសេសនៅពេលផ្លូវសាងសង់រួចរាល់ សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាទាំងអស់គ្នា កុំដឹកលើសទម្ងន់ ដើម្បីឱ្យផ្លូវនេះប្រើប្រាស់បានយូរអង្វែង ជាងនេះទៅទៀតត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ជាយថាហេតុ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅជាប់ផ្លូវ សូមកុំរំលោភចំណីផ្លូវ ដែលនាំឱ្យបាត់បង់នូវសោភ័ណ្ឌភាព បណ្ដាលឱ្យកកស្ទះចរាចរណ៍ សូមទុកចំណីផ្លូវសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com