ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១០ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តការងារសំខាន់ៗរបស់ខេត្ត

ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១០ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តការងារសំខាន់ៗរបស់ខេត្ត

ខេត្តកណ្តាល៖ ក្រុមប្រឹក្សាខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តការងារសំខាន់ៗរបស់ខេត្ត ដែលមានរបៀបវារៈសំខាន់ៗចំនួន ៩ ក្រោមអធិបតី ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងមានសមត្ថកិច្ច លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជំុំវិញមកខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម នូ សាខន បានស្នើឱ្យអង្គប្រជុំទាំងមូល ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការពិនិត្យ ពិភាក្សា អនុម័ត និងចូលរួមដោះស្រាយឱ្យបានល្អិតល្អន់ ទៅតាមរបៀបវារៈនីមួយៗដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ សភាពការណ៍របស់រដ្ឋបាលខេត្ត និងស្របតាមគោលការណ៍ដែលរាជរដ្ឋាភិបាលបានដាក់ចុះ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើការក្រើនរំលឹក ទៅដល់សមាជិកក្នុងអង្គប្រជុំទាំងអស់ ជាពិសេសសមាជិកក្រុមប្រឹក្សាខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ដើម្បីរួមគ្នាពិនិត្យ និងបំពេញបន្ថែមលើចំណុចដែរខ្វះខាត ក្នុងសេចក្តីព្រាងផែនការអភិវឌ្ឍន៍ខេត្តរយៈពេល ០៥ឆ្នាំ(២០២៥-២០២៩) របស់រដ្ឋបាលខេត្ត ឱ្យឆ្លើយតបបានទៅនឹងតម្រូវជាក់ស្តែងនៅថ្នាក់មូលដ្ឋានពិតប្រាកដ ទៅតាមផ្នែកនីមួយៗ ដើម្បីក្រុមប្រឹក្សាខេត្តធ្វើការអនុម័តបានត្រឹមត្រូវ មិនទាន់ពេលវេលា។

ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិហៅកាត់ គ.ជ.អ.ប និងក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយកសាងសមត្ថភាពមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅជំរុញឱ្យប្រពន្ធ័ដឹកនាំបែបថ្មីនេះ អាចដំណើរការបានដោយរលូនស្របតាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងអាចឆ្លើយតបបានជាវិជ្ជមានចំពោះតម្រូវការរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ក៏ដូចជាការស្តារ និងអភិវឌ្ឍន៍គ្រប់វិស័យនៅថ្នាក់មូលដ្ឋានរបស់ខ្លួន។

ឯកឧត្តមអភិបាលខេត្តបាន បន្តថា អាស្រ័យដោយការខិតខំរបស់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធទាំងអស់ សេចក្តីព្រាងផែនការអភិវឌ្ឍន៍០៥ឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខេត្ត បានលេចចេញជារូបរាង និងបានរៀបចំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់ របស់គណៈអភិបាលខេត្ត និងគណៈកម្មាធិការ សម្របសម្រួលបច្ចេកទេសខេត្ត កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។

ឯកឧត្តមអភិបាលខេត្តបាន បន្តទៀតថា សេចក្តីព្រាងផែនការអភិវឌ្ឍន៍០៥ឆ្នាំ (២០២៥-២០២៩)នេះ បានដំណើរការកសាងចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដោយបានឆ្លងកាត់ការត្រួតពិនិត្យ និងកែសម្រួល របស់ក្រុមការងារកសាងផែនការខេត្ត តាមដំណាក់កាលនីមួយៗ ដែលបានធ្វើឱ្យសេចក្តីព្រាងនេះពិតជាមានលក្ខណៈសមស្របអាចទទួលយកបាន ហើយមានសង្គតិភាពជាមួយនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។ ហើយសេចក្តីព្រាងនេះក៏ជាឯកសារគោលដ៏មានសារសំខាន់ សម្រាប់ការអភិវឌ្ឍន៍ ខេត្តកណ្តាលរបស់យើង សំដៅរួមចំណែកឈានទៅសម្រេចបាន គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

សម្រាប់សេចក្តីព្រាងផែនការអភិវឌ្ឍន៍ខេត្ត (២០២៥-២០២៩) របស់រដ្ឋបាលខេត្ត ដែលលើកមកពិនិត្យ និងអនុម័តក្នុងកិច្ចប្រជុំនេះ មាន ៤ជំពូក រួមមាន៖ ជំពូកទី១ ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច។ ជំពូកទី២ ក្របខណ្ឌអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ សម្រាប់អាណត្តិរបស់ក្រុមប្រឹក្សា។ ជំពូកទី៣ កម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរយៈពេល៥ឆ្នាំ និងជំពូកទី៤ ក្របខណ្ឌតាមដាន និងវាយតម្លៃផែនការអភិវឌ្ឍន៍ខេត្ត។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com