ទាន់ហេតុការណ៍
ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង..
0

សិក្ខាសាលាបណ្តុះបណ្តាលស្តីពី យន្តការដោះស្រាយបណ្តឹងតវ៉ា សម្រាប់ គម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល

សិក្ខាសាលាបណ្តុះបណ្តាលស្តីពី យន្តការដោះស្រាយបណ្តឹងតវ៉ា សម្រាប់ គម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល

ខេត្តកណ្តាល៖សិក្ខាសាលាបណ្តុះបណ្តាលស្តីពី យន្តការដោះស្រាយបណ្តឹងតវ៉ា សម្រាប់ គម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល ក្រោមកិច្ចដឹកនាំពីឯកឧត្តម លី ហ្សេមីន អគ្គនាយករង នៃអគ្គនាយកដ្ឋានដោះស្រាយ ផលប៉ះពាល់ នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្តាល។

មានប្រសាសន៍ក្នុងសិក្ខាសាលានេះ៖ ឯកឧត្តម លី ហ្សេមីន អគ្គនាយករង នៃអគ្គនាយកដ្ឋានដោះស្រាយ ផលប៉ះពាល់ នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា៖
នីតិវិធីនៃការងារដោះស្រាយផលប៉ះពាល់ពាក់ព័ន្ធនឹងគម្រោងខាងលើ ក៏ដូចជាភាពចាំបាច់នៃការ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីយន្តការដោះស្រាយបណ្តឹងតវ៉ា សម្រាប់ការងារដោះស្រាយផលប៉ះ ពាល់នេះ ជាគម្រោងដែលទទួលហិរញ្ញប្បទានពីធនាគារពិភពលោក ដែលមានវិសាលភាព គ្របដណ្តប់លើភូមិសាស្ត្រខេត្តចំនួន ៣ មានខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ, និងខេត្តសៀមរាប ព្រមទាំងមានគោលដៅចំបង ក្នុងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក តាមរយៈការ ផ្តល់នូវការគាំទ្រផ្នែកសមត្ថភាពដល់រដ្ឋបាលក្រុង ស្រុក និងខេត្ត ដើម្បីអាចអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងក្នុងទីប្រជុំជន និងផ្តល់ការគាំទ្រផ្នែកហេដ្ឋារចនា-សម្ព័ន្ធ ក្នុងការរៀបចំសាងសង់ ទី លានទុកដាក់សំរាម ដែលមានលក្ខណៈស្តង់ដាអនាម័យផ្នែកបរិស្ថាននៅតាមបណ្តាខេត្តជាគោលដៅ ដូចបានរៀបរាប់ខាងលើនេះ។

ឯកឧត្តមបន្តថា៖ការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ រមែងតែងជួបការមិនពេញចិត្តលើសកម្មភាពនៃការអនុវត្តការងារ ពីប្រជាពលរដ្ឋ ហើយការមិនពេញចិត្តនេះជារឿយៗតែងនាំទៅរកផលវិបាកជាច្រើន ពិសេសការពន្យាពេលក្នុងការអនុវត្តគម្រោងតែម្តង។ ហេតុដូចនេះទើប ក្នុងក្របខ័ណ្ឌការងារដោះស្រាយផលប៉ះពាល់ មិនអាចខ្វះ បាននោះទេនូវយន្តការដោះស្រាយបណ្តឹងតវ៉ា សម្រាប់ដោះស្រាយជូនប្រជាជនរងផលប៉ះពាល់ ករណីមិនពេញចិត្តនឹងការអនុវត្តការងារដោះស្រាយផលប៉ះពាល់ផ្សេងៗ។ហេតុនេះហើយ វគ្គបណ្តុះបណ្តាលរបស់យើងនាព្រឹកនេះនឹងធ្វើការបញ្ជាបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងការងារដោះស្រាយផលប៉ះពាល់ជូនសិក្ខាកាមផងដែរ។

ឯកឧត្តមបានបន្ថែមថា៖ជាក់ស្តែង សម្រាប់ខេត្តកណ្តាលយើង ហាក់មានភាពពិសេសជាងខេត្តទាំង៤ ផ្សេងទៀត បន្តិចដោយហេតុថាគម្រោងនេះមិនមានផ្តល់ផលប៉ះពាល់ដោយការមិនស្ម័គ្រចិត្តលើប្រជាពលរដ្ឋនោះឡើយ ដែលនេះជាសញ្ញាវិជ្ជមានមួយបង្ហាញថា ប្រជាពលរដ្ឋពិតជាមានការសាទរចំពោះវត្តមាននៃគម្រោងមួយនេះ។

ក្នុងឱកាសនោះដែរ៖ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត បានបញ្ជាក់ថា៖សិក្ខាសាលានេះ និងជួយឱ្យគម្រោងដំណើរការ បានរលូន និងដើម្បីជួយផ្តល់នូវការគាំទ្រការអភិវឌ្ឍន៍សមត្ថភាពរបស់ សមាជិក សមាជិកា នៃគណៈកម្មការ និងអនុគណៈកម្មការខេត្ត ក្នុងការដោះស្រាយបណ្តឹងតវ៉ា សម្រាប់ទីតាំងគម្រោង កាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀត។

ឯកឧត្តមអភិបាលរងខេត្ត ក៏បានស្នើដល់មន្ទីរ អង្គភាពជំនាញ កងកម្លាំង អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ស្តាប់ និងចូលរួមក្នុងសិក្ខាសាលាបណ្តុះបណ្តាលនេះ ឱ្យបានពេញលេញ ដើម្បីឱ្យដំណើរការនៃ កម្មវិធីប្រព្រឹត្តទៅបានជោគជ័យតាមការគ្រោងទុក៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com