ទាន់ហេតុការណ៍
ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង..
0

ចាប់ផ្ដើម​លេីកទី១៖​ សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ បាន​រៀបចំ​សិក្ខាសាលា​ ការផ្សព្វផ្សាយ​ ក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​ និង​សមិទ្ធផល​ថ្នាក់​ខេត្ត​..

ចាប់ផ្ដើម​លេីកទី១៖​ សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ បាន​រៀបចំ​សិក្ខាសាលា​ ការផ្សព្វផ្សាយ​ ក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​ និង​សមិទ្ធផល​ថ្នាក់​ខេត្ត​..

 

នៅថ្ងៃទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៥​ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា​ បាន​ចេញ​ដំណើរ​តាម​ការ​គ្រោងទុក នូវ​ការរៀប​ចំ​សិក្ខាសាលា​ ស្ដីពី​ការផ្សព្វផ្សាយ​ ក្រមសីលធម៌​ វិជ្ជាជីវៈ​ សារព័ត៌មាន​ និង​សមិទ្ធផល​ថ្នាក់​ខេត្ដ​ ដោយចាប់ផ្តើម​ពីខេត្ដ​ត្បូងឃ្មុំ​មុន​គេ​ ដែលមានសិក្ខាកាម​ ចូលរួម​សរុប​ចំនួន​ ៤៣២នាក់​ ក្នុងនោះ​ ស្រី​ ៦៥នាក់​ និង​ប្រុស​ ៣៦៧នាក់​ ស្ថិត​នៅ​អគារ​តេជោ​បូព៌ា​ ស្នាក់ការ​ សសយក​ ខេត្ត​ត្បូង​ឃ្មុំ​។

សិក្ខាសាលា​ស្ដី​ពី​ ការផ្សព្វផ្សាយ​ ក្រមសីលធម៌​ វិជ្ជាជីវៈ​ សារព័ត៌មាន​ និង​សមិទ្ធផល​ថ្នាក់​ខេត្ត​ គឺ​ទទួល​បាន​ ការគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពីសំណាក់​ ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ ក្រសួង​ព័ត៌មាន​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ ក្រសួង​បរិស្ថាន​ ឯកឧត្ដម​ ប៉ែន​ កុសល្យ​ អភិបាល​ខេត្ត​ត្បូងឃ្មុំ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ​ សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ សមាគម​សម្ពន្ធ​សារព័ត៌មាន​គេហទំព័រ​កម្ពុជា​ សមាគម​ទី​ផ្សារ​កម្ពុជា​ សមាគម​មាគ៌ា​អ្នក​សារព័ត៌មាន​ដេីម្បី​សន្ដិភាព​ អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ និងក្រុម​ហ៊ុន​ សេវ​ ឌឹ​ ឡាហ្វស៍​ ខេមបូឌា​ ឯ.ក​ ផងដែរ។

សិក្ខាសាលា​បាននឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​ពេញ​ ១ថ្ងៃ​ ចាប់​ពី​វេលា​ម៉ោង​ ៨:០០នាទី​ព្រឹក​ ដោយមាន​ការ​អញ្ជើញ​ជាអធិបតី​ភាព​ បេីក​សិក្ខាសាលា​ ឯកឧត្ដម​ សុខ​ ចាន់​ភក្ដី​ រដ្ឋលេខាធិការ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និង​មាន​ការចូលរួម​ពី​ លោកជំទាវ​ មាន​ ច័ន្ទ​ធី​តា​ អនុរដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ ឯកឧត្ដម​ ម៉ៅ​ ឌុង​ អភិបាល​រង​ តំណាង​ ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ ប៉ែន​ កុសល្យ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ត្បូងឃ្មុំ​ និង​មន្រ្ដី​រាជការ​ មន្ទីរ​ពាក់ព័ន្ធ​ កងកម្លំាង​ទាំង​បីប្រភេទ​ អភិបាល​គណៈ​អភិបាល​ស្រុក​ ឃុំ​ នាយក​សាលា​ សិស្ស​ និស្សិត​ អ្នកសារព័ត៌មាន​ អ្នក​លេង​បណ្តាញ​សង្គម​ យុវជន​សសយក​ យុវជន​កាយឫទ្ធិ​ យុវជន​កកាបាតក្រហម​ និង​អង្គការ​ សមាគម​នានា​ ផងដែរ។

ក្នុង​អង្គ​សិក្ខាសាលា​ វាគ្មិន​កិត្តិយស​បាន​ធ្វេី​បទបង្ហាញ​ ទៅ​តាម​របៀបវារៈ​កម្មវិធី​ដូច​ជា៖​
១.​ បទ​បង្ហាញ​ស្ដីពី​ ក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​ និង​មូលដ្ឋានគ្រឹះ​សរសេរ​ព័ត៌មាន​ ក្នុង​សម័យ​ឌីជីថល​ ដោយ​ លោក​បណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​
២.​ ការអាន​សេចក្ដី​ណែនាំ​ លេខ​ ០៧៤​ សណន​ របស់​ក្រសួង​មហាផ្ទៃ​ ស្ដីពី​ការផ្សព្វផ្សាយ​ព័ត៌មាន​សន្ដិសុខ​សណ្ដាប់ធ្នាប់​សង្គម​ សម្រាប់មន្ត្រី​មាន​សមត្ថកិច្ច​ក្របខ័ណ្ឌ​ក្រសួង​មហាផ្ទៃ​ ដោយ​លោក​ ធីន​ ស៊ីថាច​ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​
៣.​ បទបង្ហាញ​ស្ដីពី​ ការកែច្នៃ​សំណល់​សំរាម​ ទៅជា​ពហុបំណង​ ដោយ​ លោក​ ស៊ី​ ឡែន​ អគ្គនាយក​ ក្រុមហ៊ុន​ សេវ​ ឌឹឡហ្វស៍​ ខេមបូឌា​
៤.​ បទបង្ហាញ​ ស្ដីពី​ សមិទ្ធផល​ និង​ការអភិវឌ្ឍន័​ខេត្ត​ត្បូងឃ្មុំ​ ដោយ​ ឯកឧត្ដម​ ម៉ៅ​ ឌុង​ អភិបាល​រងខេត្ដ​ត្បូងឃ្មុំ​
៥.​ បទ​បង្ហាញ​ស្ដីពី​ វិស័យ​បរិស្ថាន​ ដោយ​ លោកជំទាវ​ មាន​ ច័ន្ទ​ធី​តា​ អនុរដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ និង
៦.​ នៅ​ពេល​រសៀល​ ក៏មាន​វេទិកា​ សំណួរ​ ចម្លើយ​ និងកិច្ច​ពិភាក្សា​បន្ថែម​ផងដែរ។ ជាមួយ​គ្នានោះ​ រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​ បាន​ធ្វើ​ការ​ដាក់​តាំងពិព័រណ៍​​នូវ​សមិទ្ធផល​ ផលិតផល​ កសិកម្ម​ ឧស្សាហ៍​ រួម​ទាំង​ក្រុម​ហ៊ុន​ សេវ​ ឌឹឡាហ្វស៍​។

ជាលទ្ធផល​ សិក្ខាកាម​ទទួលបាន​ចំណេះដឹង​ រួមទាំង​បាន​ស្វែងយល់​ពី​ក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​ការ​សរសេរ​ព័ត៌មាន​ ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ (ឌីជីថល​) និង​បាន​តាំងចិត្ត​ចូលរួម​ផ្សព្វផ្សាយ​នូវ​ចំណុច​វិជ្ជមាន​ និងការ​អភិវឌ្ឍន៍​ របស់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​ និង​ជា​ពិសេស​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការដឹកនាំ​ដ៏ឈ្លាសវៃរបស់​ សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​។
នៅពេលរសៀល​វេលា​ម៉ោង​ ៤:០០នាទី​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​អញ្ជើញ​ជាអធិបតី​ភាព​បិទ​សិក្ខាសាលា​ រួមទាំង​មានវត្តមាន​ លោកជំទាវ​ មាស​ ច័ន្ទ​ធី​តា​ អនុរដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ ឯកឧត្ដម​ម៉ៅ​ ឌុង​ អភិបាល​រង​ តំណាង​ ឯកឧត្ដម​ ប៉ែន​ កុសល្យ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ត្បូងឃ្មុំ​ មន្ត្រី​រដ្ឋបាល​ខេត្ត​ ប្រធាន​មន្ទីរ​ អភិបាល​ស្រុក​ទាំង៣​ និង​មាន​សិក្ខាកាម​សរុប​ចំនួន​ ៤៣២នាក់​ ក្រោយ​ពេល​បិទ​បញ្ចប់​ ក៏បាន​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ជូន​ដល់​សិក្ខាកាម​ផងដែរ​។
អង្គសិក្ខាសាលា​ ក៏ត្រូវ​បាន​បញ្ចប់​នៅវេលា​ម៉ោង​ ៥:៤០នាទី​ល្ងាច​ ប្រកបដោយ​ជោគជ័យ​ និង​ពោរពេញ​ដោយ​ស្នាមញញឹម​។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com