ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមការពារនិងអភិរក្សដើមកោងកាង និងសូមចូលរួមដាំបន្ថែមដើម្បីនិរន្តរភាពនៃបរិស្ថាន និងជីវៈចម្រុះសមុទ្

កំពត ថ្ងៃទី៣០ខែមេសា ឆ្នាំ២០២២–កូនដើមកោងកាងចំនួន ១០០០ ដើមត្រូវបានដាំនៅក្នុងតំប​ន់​សហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពតនៅព្រឹកថ្ងៃទី៣០ ខែមេសា​ ឆ្នាំ២០២២នេះ ដែលជាកិច្ចសហការរវាងក្រសួងបរិស្ថាន រដ្ឋបា​លខេត្ត រដ្ឋបាលជលផល និងសមាគមអតីតនិស្សិតអាហារូបករណ៍ ឈីវីនីងប្រទេសអង់គ្លេសនៃកម្ពុជា (BCAAC) ក្រោមការគាំទ្រពីសំណាក់ស្ថានទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានដែលចូលរួមជាអធិបតីក្នុងពិធីដាំកូនកោងកាងនេះបានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិសូមចូលរួមការពារនិងអភិរក្សដើមកោងកាង និងសូមចូលរួមដាំដើមកោងកាងបន្ថែម ដើម្បីនិរន្តរភាពនៃបរិស្ថាន និងជីវៈចម្រុះសមុទ្រ ដោយបានមានប្រសាសន៍ថា សកម្មភាពនៃការដាំកូនកោងកាងនៅពេលនេះគឺបានបង្ហាញថា យើងទាំងអស់គ្នាបានគិតគូរពីបញ្ហាបរិស្ថានជាពិសេសការប្រែប្រួលអាកាសធាតុ បានគិតគូរពីការការពារនិងថែរក្សាប្រព័ន្ធអេកូឡូស៊ីសមុទ្រ និង ដើមកោងកាង បានដើរតួនាទីសំខាន់ក្នុងការការពារពលរដ្ឋ ដែលរស់នៅមាត់សមុទ្រពីខ្យល់ព្យុះ ហើយដើមកោងកាងបានចូលរួមបង្កើតភាពសម្បូណ៌បែបនៃជីវៈចម្រុះដើម្បីចិញ្ចឹមជីវិតមនុស្ស។

 

ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការអភិរក្សដើមកោងកាង និងប្រព័ន្ធអេកូឡូស៊ីដែលជាប់ទាក់ទងត្រូវបានគេកំណត់ថា ជាយុទ្ធសាស្ត្របន្ស៊ាំធម្មជាតិ និងវិធានការកាត់បន្ថយផលប៉ះពាល់ចំពោះការប្រែប្រួលអាកាសធាតុ។ ដើមកោងកាង គឺជាតំបន់ទ្រនាប់រវាងដី និងសមុទ្រ ទប់នឹងបញ្ហាធ្ងន់ធ្ងរនៃការហូរច្រោះតាមឆ្នេរសមុទ្រ និងការគំរាមកំហែងនៃការកើនឡើងនៃកម្ពស់ទឹកសមុទ្រ។ ព្រៃកោងកាងជួយគ្រប់គ្រងការហូរចូលរបស់ទឹកសមុទ្រមកលើដីធម្មជាតិ។ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ព្រៃកោងកាងជារបៀងយុទ្ធសាស្រ្តតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ មិនតែប៉ុណ្ណោះបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជនៃមច្ឆធម្មជាតិដែលជាប្រភពធនធានសមុទ្រដ៏សម្បូរបែប ហើយចាំបាច់យើងត្រូវការរពារ អភិរក្ស និងដាំស្តារព្រៃកោងកាងឡើងវិញ។ ដើមកោងកាងមិនត្រឹមតែជួយក្នុងការការពារដីហូរច្រោះប៉ុណ្ណោះទេ តែវាក៏ដើ​រតួនាទីជាកាតាលីករក្នុងការនាំដីពីសមុទ្រមកដីគោកវិញផងដែរ។ កោងកាងផ្តល់នូវការបន្ស៊ាំធម្មជាតិទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ និងចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

 

ពិធីដាំកូនដើមកោងកាងនេះធ្វើឡើងក្នុងគោលបំណង ដើម្បីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្ម ៩៦ ព្រះវស្សា និងខួបគម្រប់ ៧០ ព្រះវស្សា នៃការគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រីយានីអង់​គ្លេ​ស អេលីហ្សាបេត្ស ទី២ ផងដែរ។ លោក យក់ សុធីរិទ្ធ ប្រធានសមាគម BCAAC បានថ្លែងថា ការចូលរួ​មដាំកូនដើមកោងនេះ ក៏ដើម្បីរួមចំណែកក្នុងកិច្ចការលើកកម្ពស់​ និងអភិរក្សដើមកោងកាងរបស់ស​ហ​គមន៍មូលដ្ឋាន ចូលរួមលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃព្រៃកោងកាងចំពោះសេដ្ឋកិច្ចស​ហគមន៍មូលដ្ឋាន ស្វែងយល់អំពីកិច្ចអភិរក្សព្រៃកោងកាងរបស់ក្រសួងបរិស្ថាន រដ្ឋបាលខេត្តកំពត និ​ងរបស់សហគមន៍នេសាទព្រែកត្នោត។ បង្កើនទំនាក់ទំនង និងការចូលរួមក្នុងកិច្ចការសង្គមននៃអតីតនិស្សិតអាហារូបករណ៍ ឈីវីនីង។

 

ចូលរួមក្នុងពិធីដាំកូនដើមកោងកាងនេះដែរ លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “ស្របពេលដែលយើងប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩៦ ព្រះវស្សា និងខួបគម្រប់ ៧០ ព្រះវស្សានៃការគ្រងរាជ្យសម្បតិ្ត (The Platinum Jubilee) របស់ព្រះមហាក្សត្រីយានី អេលីហ្សាបេត្សទី២ ខ្ញុំមានសេចក្តីរំភើបរីករាយដែលបានចូលរួមពិធីដាំដើមកូនកោងកាងចំនួន ១០០០ ដើម ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមម្លប់បៃតង (The Queen’s Green Canopy Initiative)។ លោកជំទាវឯកអគ្គរាជទូត មានមោទកភាពដែលកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យនេះ មានការចូលរួមពីមិត្តភ័ក្តិ និងសហការីរបស់យើង ដើម្បីចូលរួមលើកកម្ពស់បរិស្ថាន តាមរយៈការដាំដើមឈើ និងបង្កើតជាកេរដំណែលមួយ ដើម្បីជាកិត្តិយសដល់ខួបគម្រប់ ៧០ ព្រះវស្សានៃការគ្រងរាជ្យសម្បតិ្តរបស់ព្រះមហាក្សត្រីយានី អេលីហ្សាបេត្សទី២ ដែលនឹងផ្តល់អត្ថប្រ​យោ​ជ​ន៍ដល់មនុស្សជំនាន់ក្រោយ និងមិត្តភាពរវាងចក្រភពអង់គ្លេស និងកម្ពុជា។

 

កម្ពុជាមានផ្ទៃដីព្រៃកោងកាងសរុបប្រមាណចំនួន ៥៨,៨០០ហិកតាដែលក្នុងនោះនៅខេត្តកែបមានទំហំ ១,០០៥ហិកតា ខេត្តកំពតមានទំហំ ១,៩៦៦ហិកតា ខេត្តព្រះសីហនុ មានទំហំ ៩,៣៥២ហិកតា និងខេត្តកោះកុងមានទំហំ ៤៦, ៥២៩ហិកតា។ ព្រៃកោងកាងជាប្រភេទព្រៃដុះលូតលាស់នៅតាមតំបន់ឆ្នេរទឹកភ្លាវ ក្រោមឥទ្ធិពលទឹកជោនាចពីសមុទ្រ និងជាទីប្រសព្វជាមួយទឹកសាប ដែលមានប្រភពពីតំបន់ឆ្នេរដីគោក។ ព្រៃកោងកាងជាសម្បត្តិធម្មជាតិមហាសាល សម្រាប់មនុស្សជាតិទូទៅ ពិសេសប្រជាជនដែលរស់នៅ និងប្រកបមុខរបរអ្នកនេសាទតំបន់សមុទ្រ។ ដោយឡែកយោងតាមរបាយការណ៍សហគមន៍នេសាទព្រែកត្នោត ក្រុងបូកគោ ចាប់តាំងពីការបង្កើតសហគមមន៍នេសាទ តាំងពី ឆ្នាំ២០១១ មក កូនដើមកោងកាងចំនួនជាង ៥ម៉ឺនដើមត្រូវបានដាំជាង ១២០ហិកតា។ ក្រៅពីដើមកោងកាង សហគមន៍នេសាទព្រៃត្នោតមានធនធានធម្មជាតិនៅបាតសមុទ្រផ្សេងទៀតគឺស្មៅសមុទ្រ និងផ្កាថ្មសមុទ្រ។ ឯកឧត្តម នៃ គង់​ អភិបាលរងនៃគណៈអភិបាលខេត្តកំពត បានថ្លែងអំពាវនាវដល់ប្រជាសហគមន៍នៅសង្កាត់ព្រែកត្នោតចូលរួមការពារនិងអភិរក្សព្រៃកោងកាងសម្រាប់ជាផលប្រ​យោ​ជន៍សម្រាប់សហគមន៍។

 

ចូលរួមគាំទ្រក្នុងពិធីដាំកូនដើមកោងកាងនេះដែរ លោក លី សាលីន ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន Prudential បានលើកឡើងថា​ គោលដៅសំខាន់បំផុតរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា គឺជួយឱ្យមនុស្សគ្រប់រូបទទួលបានអ្វីដែលល្អបំផុតក្នុងជីវិត ហើយរបៀបវារៈ ESG របស់យើង គាំទ្រគោលបំណងនេះ តាមរយៈការផ្តួចផ្តើមជាច្រើន រួមមានការដាំដើមកោងកាងដែលធ្វើឡើងក្នុងថ្ងៃនេះផងដែរ។ នេះជាគោលដៅមួយក្នុងចំណោមគោលដៅជាច្រើនក្នុងការជួយកាត់បន្ថយនូវផលប៉ះពាល់បរិស្ថានរបស់យើង។ យើងសង្ឃឹមថា ព្រឹត្តិការណ៍នេះ នឹងបង្កើនការយល់ដឹងក្នុងចំណោមអ្នកចូលរួមទាំងអស់ហើយពួកគេនឹងបន្តបង្កើតទម្លាប់នេះ ជាមួយមិត្តភ័ក្តិនិងគ្រួសាររបស់ពួកគេបន្ទាប់ពីសកម្មភាពថ្ងៃនេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com