ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ ដាក់​បទបញ្ជា​ និង​ការ​ប្តេជ្ញា​របស់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ ត្រូវ​ការពារ​ពង្រឹង​សន្តិសុខ​ សណ្តាប់ធ្នាប់​ធានា​ឱ្យ​បាន​ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥

ថ្លែង​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខ​តំណែង​ និង​ផ្ទេរ​ភារកិច្ច​មន្ត្រី​នគរបាល​ជាតិ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០២២​ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​លើក​ឡើង​ដាក់​បទបញ្ជា​ និង​ការ​ប្តេជ្ញា​របស់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ ត្រូវ​ការពារ​ពង្រឹង​សន្តិសុខ​ ថែរក្សា​សណ្តាប់ធ្នាប់​ធានា​ឱ្យ​បាន​នៃ​ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥​ ប្រកបដោយបរិយាកាស​ស្ងប់ស្ងាត់​គ្មាន​អំពើ​ហិង្សា​ និង​ការ​ប្រព្រឹត្ត​ទៅ​ដោយ​តម្លាភាព​ យុត្តិធម៌​ ទាំង​នៅ​មុន​ពេល​បោះ​ឆ្នោត​ និង​នៅ​ក្រោយ​បោះ​ឆ្នោត​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០២២​ខាង​មុខ​នេះ​ ។​

 

​ជុំវិញ​កិច្ច​ការងារ​ពង្រឹង​ការពារ​សន្តិសុខ​ ថែរក្សា​សណ្តាប់ធ្នាប់​ ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នេះ​ផង​ដែរ​ ឯកឧត្តម​អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ក៏​បាន​ណែនាំ​ដល់​លោក​-​លោកស្រី​ស្នងការ​រង​ លោក​អធិការ​នគរបាល​ខណ្ឌ​ទាំង​១៤​ និង​ នាយការិយាល័យ​ជំនាញ​ពាក់ព័ន្ធ​ ត្រូវ​តាមដាន​ក្តាប់​ព័ត៌មាន​ឱ្យ​បាន​លើ​ការងារ​សន្តិសុខ​ ដើម្បី​យក​មក​វិភាគ​ និង​ដាក់​ចេញ​វិធានការ​ទប់ស្កាត់​ឱ្យទាន់​ពេលវេលា​រាល់​បាតុភាព​ណាមួយ​ដែល​បង្ក​ឱ្យ​ប៉ះពាល់​អសន្តិសុខ​សង្គម​ ។​

 

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ ក៏​បាន​មើលឃើញ​និង​វាយតម្លៃ​ខ្ពស់​ពី​បទល្មើស​ព្រហ្មទណ្ឌ​មានការ​ថយ​ចុះ​ច្រើន​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ទើបតែ​បញ្ចប់​ទៅ​ថ្មីៗ​នេះ​ ។​ ក្នុង​នោះ​ក៏​បាន​ណែនាំ​ដល់​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​ និង​កម្លាំង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​ ត្រូវ​បន្ត​ពង្រឹង​បង្កើន​ចេញ​ប្រតិបត្តិការ​បង្ការ​ ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​លួច​ ឆក់​ និង​ប្លន់​ប្រដាប់​អាវុធ​ឱ្យ​មាន​ប្រសិទ្ធភាព​ ពីព្រោះ​បើ​បទល្មើស​ទាំងនេះ​ទប់ស្កាត់​មិន​បាន​រឺ​ក៏​កើត​មាន​ហើយ​ បង្ក្រាប​មិន​ទាន់​ពេលវេលា​នោះ​ទេ​ វា​នឹង​ជះ​ឥទ្ធិពល​មិនល្អ​ចំពោះ​មហាជន​ទូទៅ​ និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្វះ​ជំនឿ​ទុកចិត្ត​មក​លើ​កងកម្លាំងនគរបាល។​

 

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ ក៏​បាន​ព្រមាន​ធ្ងន់ៗ​ថា​ នឹង​ឱ្យ​មានការ​ស្រាវជ្រាវ​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​មន្ត្រី​នគរបាល​តាម​បណ្តា​មូលដ្ឋាន​ក្នុង​ខណ្ឌ​ទាំង​១៤​ ដែល​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​ លួច​ធ្វើ​ឯកសារ​រដ្ឋបាល​ខុសច្បាប់​ទៅ​ឱ្យ​ជនបរទេស​ដែល​មក​រស់នៅ​ខុសច្បាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​កន្លង​មក​លោក​ធ្លាប់​ទទួល​ព័ត៌មាន​មក​ថា​ មាន​មន្ត្រី​នគរបាល​មូលដ្ឋាន​មួយ​ចំនួន​តូច​បាន​ធ្វើ​ឯកសារ​រដ្ឋបាល​ជូន​ដល់​ជនបរទេស​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ប្រាក់​កម្រៃ​តាម​រយៈ​នៃ​ការ​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ ។​ ដោយ​បញ្ហា​នេះ​គឺ​មិន​អាច​លើកលែង​បាន​នោះ​ទេ​ចំពោះ​មន្ត្រី​ខិលខូច​ ពីព្រោះ​ថា​ការងារ​គ្រប់គ្រង​ជនបរទេស​នេះ​វា​សំខាន់​ណាស់​សម្រាប់​បម្រើ​លើ​ការងារ​សន្តិ​ស​សុខ​របស់​ប្រទេស​ជាតិ​។​

 

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ក៏​បាន​ណែនាំ​ឱ្យ​មានការ​ពង្រឹង​អនុវត្ត​លើ​ការងារ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ឱ្យ​បាន​ល្អ​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ និង​ការ​ណែនាំ​ពង្រឹង​វិន័យ​នគរបាល​ជាតិ​និង​អាកប្បកិរិយា​មិន​សមរម្យ​របស់​មន្ត្រី​នគរបាល​ចរាចរណ៍​ធ្វើ​ចំពោះ​ប្រជាពលរដ្ឋ​ និង​មន្ត្រី​ជាប់កិច្ចសន្យា​ដែល​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​លើ​ដងផ្លូវ​។​

 

​សូម​បញ្ជាក់​ថា​ មន្ត្រី​នគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចំនួន​០៥​រូប​ត្រូវ​បាន​ប្រកាស​តែងតាំង​មុខ​តំណែង​ និង​ផ្ទេរ​ភារកិច្ច​រួម​មានៈ​ថ្នាក់​ស្នងការ​រង​ចំនួន​០២​រូប​ ថ្នាក់​នាយការិយាល័យ​ជំនាញ​ចំនួន​០២​រូប​ និង​ថ្នាក់​អធិការ​ចំនួន​០១​រូប​ រួម​មានៈ​១-​លោក​វរសេនីយ៍ឯក​ កៅ​ សុ​វ​ណ្ណា​រ៉ា​ ជា​ស្នងការ​រង​ ២-​លោក​វរសេនីយ៍ទោ​ យ៉ែ​ម​ នៅ​ ជា​ស្នងការ​រង​ ៣-​លោក​វរសេនីយ៍ទោ​ ប៊ិ​ត​ ច័ន្ទ​ដា​រ៉ា​រដ្ឋ​ ពី​នាយ​រង​ការិយាល័យ​សុខាភិបាល​ជា​នាយការិយាល័យ​សុខាភិបាល​ ៤-​លោក​វរសេនីយ៍ឯក​ សៀម​ សុ​ត្ថា​វុ​ធ​ ពី​អធិការ​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ ជា​នាយការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​ និង​៥-​លោក​វរសេនីយ៍ទោ​ លៀក​ ចាន់​រាបសា​ ពី​អធិការរង​នគរបាល​ខណ្ឌទួលគោក​ ជា​អធិការ​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com