ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំនូវវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់... ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ.. ==> ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ៖​ កម្ពុជាគឺជាប្រទេសដែលមនុស្សរស់នៅក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដោយមិនមានការរើសអើងសាសនា និងជាសង្គមដែលជាពហុវប្បធម៌.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ..
0

អភិបាលខេត្តស្ទឹងត្រែងជំរុញឱ្យមានការអភិវឌ្ឍន៍ផ្នែកសិល្បៈនៅមូលដ្ឋាន

អភិបាលខេត្តស្ទឹងត្រែងបានជំរុញឱ្យមានការអភិវឌ្ឍន៍ផ្នែកសិល្បៈនៅតាមមូលដ្ឋាន ព្រោះវិស័យនេះជាផ្នែកមួយ ដែលបានផ្តល់ចំណេះដឹង និងចំណេះធ្វើដល់យុវជនជំនាន់ក្រោយ បានសិក្សា និងអភិរក្សឱ្យស្ថិតនៅគង់វង្ស ។

ក្នុងកម្មវិធីសម្តែងសិល្បៈសិស្សវិទ្យាល័យព្រះគោកាលពីថ្មីៗនេះ ឯកឧត្តម ស្វាយសំអ៊ាង អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា វិស័យសិល្បៈពិតជាផ្នែកមួយបានសាបព្រោះ និងផ្តល់នូវចំណេះដឹងសម្រាប់យុវជនជំនាន់ក្រាយធ្វើជាអ្នកបន្តវេន ហើយនាំគ្នាអភិរក្សនិងបណ្តុះបណ្តាលបន្ថែម។

ឯកឧត្តមបន្តថា ដូចជារបាំគោះអង្រែជាដើម គ្រូបង្ហាត់បានដាក់បញ្ចូល សម្ភារៈប្រើប្រាស់របស់ខ្មែរយើងមួយចំនួន រួមមាន៖ រហាត់រវៃអំបោះ ល្អី ចង្អេ ត្បាល់បុកអង្ករ ខ្ទះ ច្រវា សម្រាប់ផលិតស្ករត្នោត ដែកឈូសសម្រាប់ឈូសឈើ ពន្លាកសម្រាប់វិចិត្រករផលិតគ្រឿងចម្លាក់ជាដើមនេះ។

លោកស្រី ហេង នារីដាលី គ្រូបង្រៀននៅវិទ្យាល័យព្រះគោស្រុកថាឡាបរិវ៉ាត់ជាអ្នកដឹកនាំការសម្តែងរបាំនេះបានបញ្ជាក់ថា ការនាំយកសម្ភារៈប្រើប្រាស់មកបញ្ជូលឱ្យក្រុមសិល្បៈ សម្តែងនេះគឺមានបំណងចង់បង្ហាញឱ្យសាធារណជនបាន ឃើញនិងបានស្គាល់នូវវត្ថុប្រើប្រាស់ប្រចាំថ្ងៃរបស់ខ្មែរយើង។

លោកស្រីមានជំនឿថា សម្ភារៈទាំងនេះប្រសិនខ្វះការអភិរក្សពិតជាបាត់បង់ជាក់ជាមិនខាន ហើយថ្ងៃអនាគត កូនខ្មែរលែងបានស្គាល់ ដូចជារហាត់រវៃ អំបោះ ដែកឈូស ឈូសឈើ ពន្លាក និងត្បាល់បុកអង្ករជាដើមនេះ ដោយសារតែបច្ចុប្បន្នមានសម្ភារៈទំនើបនាំចូលមកប្រើប្រាស់ជំនួស។

លោក ផាន់ខាន ប្រជាពលរដ្ឋ រស់នៅភូមិឃុំថាឡាបរិវ៉ាត់បានចាត់ទុក ថា៖ សម្ភារៈទាំងនេះប្រជាពលរដ្ឋយើងបាននិយមទិញ យកមកប្រើប្រាស់មែន ជាពិសេសបងប្អូននៅតាមស្រែចម្ការ ពួកគាត់តែងប្រើប្រាស់ឧបករណ៍ទំនើប ជំនួសឧបករណ៍ចាស់ ប្រើប្រាស់ក្នុងជីវភាព រស់នៅប្រចាំថ្ងៃ។

លោកទទួលស្គាល់ថា បច្ចុប្បន្នសម្ភារៈចាស់ៗ ទាំងនេះស្ទើរតែ បាត់បង់មែន ប្រសិនបើកូនខ្មែរ យើងមិនបានចាប់អារម្មណ៍ នាំគ្នាថែរក្សានោះ ដូចនេះយុវជនជំនាន់ក្រោយមានតួនាទីអភិរក្ស ហើយការហាត់រៀនសម្តែងនេះគ្រាន់តែជាផ្នែកមួយ សម្រាប់ឱ្យ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានឃើញនិងបានស្គាល់ ពីសមិទ្ធផលមរតកដូនតាយើងតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា របាំគោះអង្រែ ដែលគ្រូបង្ហាត់បាន ដាក់បញ្ចូល សម្ភារៈប្រើប្រាស់តាមខ្លឹមសារបទចម្រៀង ក្នុងគោលបំណងបង្ហាញពីសកម្មភាពបងប្អូនខ្មែរយើង ដូចជានាងបុកស្រូវកុំចោលអង្កាម នាងរវៃអំបោះសម្រាប់ត្បាញក្រណាត់ធ្វើសម្លៀកបំពាក់ ការឈូសឈើ សាងសង់ផ្ទះ ការរម្ងាស់ទឹកត្នោតផលិតជាស្ករ និងវិចិត្រករផលិតរូបចម្លាក់ជាដើម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com