ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង ជាតំណាងចូលរួមក្នុងកិច្ចប្រជុំ .. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពជូនពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំនូវវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់... ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ.. ==> ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ៖​ កម្ពុជាគឺជាប្រទេសដែលមនុស្សរស់នៅក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដោយមិនមានការរើសអើងសាសនា និងជាសង្គមដែលជាពហុវប្បធម៌.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា..
0

ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញការងាររៀបចំផ្លាស់ ប្តូរប្រពន្ធ័ផ្សព្វផ្សាយទូរទស្សន៍ពីអាណាឡូក ទៅជាឌីជីថលឱ្យមានប្រសិទ្ធភាព

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានបញ្ជាក់ថា ការងារដែលក្រសួងព័ត៌មាន ត្រូវធ្វើក្នុងនោះគឺការត្រៀមរៀបចំផ្លាស់ ប្តូរប្រពន្ធ័ផ្សព្វផ្សាយទូរទស្សន៍ពីអាណាឡូក ទៅជាឌីជីថល ឱ្យមានប្រសិទ្ធភាព ដើម្បីបំរើដល់ការទស្សនាកម្សាន្តការទស្សនារបស់ប្រជាពលរដ្ឋ។

 

ការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្ដីនៅក្នុងឱកាសទទួលជួប ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកការងារបណ្តុះបណ្តាលធនធានមនុស្សនៅព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២ ដើម្បីគោរពជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនពីកិច្ចការងារសំខាន់ៗ នានាជាច្រើនទៀតដែល ក្រសួងព័ត៌មាន ត្រូវធ្វើក្នុងនោះគឺការត្រៀមរៀបចំផ្លាស់ ប្តូរប្រពន្ធ័ផ្សព្វផ្សាយទូរទស្សន៍ពីអាណាឡូក ទៅជាឌីជីថល ។ ដូច្នេះគឺទាមទារឱ្យយមានការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីដើរឱ្យទាន់នូវបច្ចេក វិទ្យាថ្មីៗទំនើប ទាន់សម័យ។ តាមរយះនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានជំរុញដល់ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ ដែលទទួលបន្ទុកការងារបណ្តុះ បណ្តាលធនធាន មនុស្ស ត្រូវធ្វើយ៉ាងបង្កើនកិច្ចការងារបណ្តុះបណ្តាលសមត្ថភាព វិជ្ជាជីវ: ជំនាញ និង គុណភាពការងារ ជូនដល់មន្រ្តីរាជការ ក្រសួងព័ត៌មាន បានកាន់តែរឹងមាំបន្ថែមទៀត ដើម្បីធ្វើអោយកិច្ចការបំរើដល់វិស័យ ព័ត៌មាន និង សោតទស្សន៍ នៅ កម្ពុជា កាន់តែរីកចំរើនទៅមុខទៀត នៅក្នុងឆ្នាំថ្មី ២០២២ ។

ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ បានជម្រាបជូនពីលទ្ធផលការងារ ដែលបានបំពេញ និងអនុវត្តន៍បានក្នុងពេលកន្លងមកនេះ ដោយបាន រៀបចំជាវគ្គបណ្តុះបណ្តាលមួយចំនួន ដូចជាបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការយល់ដឹងអំពីច្បាប់ សហលក្ខន្តិក:មន្រ្តីរាជការស៊ីវិល និងរចនាសម្ពន្ធ័របស់ក្រសួងព័ត៌មាន សម្រាប់មន្រ្តីក្របខណ្ឌថ្មីឆ្នាំ២០២១។ ជាមួយគ្នានេះដែរ ក៏បានលើកពីគម្រោងផែនការ សម្រាប់ការងារបណ្តុះបណ្តាលឆ្នាំ២០២២ បន្តទៀតដើម្បីលើកកម្ពស់សមត្ថភាពមន្រ្តីក្នុងការ បំពេញការងារប្រកបដោយវិជ្ជាជីវៈ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com