ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសម្ពន្ធយុវជនអាហារូបករណ៍(ស២) តំណាងឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដឹកនាំប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយនឹងប្រតិភូនៃសាកលវិទ្យាល័យ Ubon Ratchathani Rajabhat University (UBRU) នៃព្រះរាជាណាចក្រថៃ ដឹកនាំដោយលោកបណ្ឌិត PHASSAKON NUNTAPANICH សាកលវិទ្យាធិការរង ដើម្បីពិនិត្យ និងពិភាក្សាលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២។
ក្នុងឱកាសនោះ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិលើវិស័យអប់រំរវាងសាកលវិទ្យាល័យ Ubon Ratchathani Rajabhat University (UBRU) នៃព្រះរាជាណាចក្រថៃ ជាមួយក្រសួងព័ត៌មាន និងសម្ពន្ធយុវជនអាហារូបករណ៍(ស២)។






