ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែត និង មន្ត្រីកងរាជអាវុធបានលើករំលំភ្ញារជើងឡើងលើ

 

បន្ទាយមានជ័យ៖ប្រជាពលរដ្ឋជាច្រើនគ្រួសារជួបការលំបាកខ្លះពេលដែលអាជ្ញាធរក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងកងរាជអាវុធហត្ថចុះលើកផ្ទះប្រជាពលរដ្ឋភ្ញារជើងឡើងលើ និង បានគម្រាបប្រជាពលរដ្ឋ មិនឲ្យធ្វើផ្ទះទៀតទេបើហ៊ានធ្វើនោះពួកគាត់នឹងឃាត់ខ្លួនប្រជាពលរដ្ឋទាំងនោះ។ សកម្មភាពដែលចុះទៅលើកផ្ទះរបស់ពលរដ្ឋនោះគឺនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ។
ទីតាំងដីនេះកន្លងមកគឺមានទំនាស់ តែអាជ្ញាធរមិនបានដោះស្រាយជូនប្រជាពលរដ្ឋនោះទេ ហើយប្រជាពលរដ្ឋអះអាងថាជាម្ចាស់ដី បានដាក់ពាក្យសុំកិច្ចអន្តរាគមន៍ជាច្រើនលើកច្រើនសារទៅស្ថាប័នកំពូលៗរបស់ជាតិ ដូចជា ព្រឹទ្ធសភា រដ្ឋសភា ខុទ្ទការល័យសម្តេចតេជោ ក្រសួងមហាផ្ទៃ និង ក្រសួងដែនដីជាដើម។ ហើយទីតាំងដីនេះនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារក្រសួងដែនដីបានធ្វើការចុះវាស់វែងដីនេះជូនប្រជាពលរដ្ឋដែលជាម្ចាស់ដី។

បន្ទាប់ពីក្រុមការងារក្រសួងដែនដី នគរូបនីយកម្មសំណង់ និង សូរិយោដី ចុះវាស់វែងរួចរាល់ ខាងអាជ្ញាធរខេត្តបន្ទាយមានជ័យថាដីនេះជាន់គ្នាជាមួយប្រជាពលរដ្ឋ ចំនួន២១គ្រួសារ។ ពេលដែលដឹងដូច្នេះទើបតំណាងភាគីម្ចាស់ដីបានធ្វើការដោះស្រាយដោយឈរលើគោលការណ៍ឈ្នះៗ ស្របតាមប្រសាសន៍របស់ សម្ដេចតេជោ គឺបានផ្តល់ដីជូនប្រជាពលរដ្ឋទាំងចំនួន២១គ្រួសារនោះដោយ១គ្រួសារទទួលបានទំហំដី១២x២០ម៉ែត្រ ដើម្បីឲ្យពួកគាត់មានទីលំនៅរស់នៅបានសមរម្យ ព្រោះអាជ្ញាធរក្រុងប៉ោយប៉ែត និងអភិបាលខេត្តមិនបានដោះស្រាយជូនពួកគាត់ តាម សជណ ទីស្ដីការគណៈរដ្ឋមន្រ្តី ហើយស្របតាមគោលនយោបាយដោះស្រាយរបស់ថ្នាក់ដឹកនាំផងដែល។ ហើយចំពោះដីនេះប្រជាពលរដ្ឋបានធ្វើលិខិតសុំអន្តរាគមន៍ទៅខទ្ទុកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយខុទ្ទកាល័យបានចេញដីការបញ្ជូនលេខៈ៧៦៨ ខន/០២៤ គោរពជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដោយសំណើសុំមេត្តាជួយអន្តរាគមន៍ទៅឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បដិសេធចោលរាល់លិខិត និង ប័ណ្ណកម្មសិទ្ធ លើករណីទំនាស់ដីធ្លីស្ថិតនៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើតាមការរៀបរាប់របស់ប្រជាពលរដ្ឋបានឲ្យដឹងថាពួកគាត់ជាប្រជាពលរដ្ឋបានសាងសង់ផ្ទះនេះគឺជិតមួយសប្តាហ៍មកហើយ ស្រាប់នៅថ្ងៃទី២២ ខែមីថុនា ឆ្នាំ២០២៤ លោក ញឹប ភឿង អភិបាលរងក្រុងប៉ោយប៉ែត បានដឹកនាំមន្ត្រីជាច្រើននាក់ និង កងកម្លាំងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះទៅនាំគ្នា លើករំលំផ្ទះប្រជាពលរដ្ឋភ្ញារជើងឡើងលើអស់ជាង១០ខ្នង និង បានគម្រាមប្រជាពលរដ្ឋ និង ចាប់ពួកគាត់ ធ្វើឲ្យពួកគាត់មានការភ័យខ្លាចកាន់តែខ្លាំងថែមទៀត។
ចំពោះការអនុវត្តរបស់អាជ្ញាធរក្រុងប៉ោយប៉ែតនេះ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ភ្នាក់ងារសារព័ត៌មាន បានធ្វើការទំនាក់ទំនងសុំព័ត៌មាននេះទៅលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកក៏បានផ្តល់លិខិតជូនដំណឹងរស់រដ្ឋបាលក្រុង ដែលធ្វើនៅថ្ងៃសៅរ៍ទី២២ ខែមីថុនា ឆ្នាំ២០២៤ ដែលមានខ្លឹមសារថា សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋនិងសាធារណៈជនឲ្យបានជ្រាបថា៖ថ្មីៗនេះ មានជនមួយក្រុមអះអាងថាខ្លួនជាម្ចាស់ដី ហើយបានធ្វើការបែងចែកជូនប្រជាពលរដ្ឋក្រីក្រសម្រាប់ធ្វើលំនៅឋានក្រោមរូបភាពធ្វើលិខិតប្រគល់ដីធ្លី ក្នុងទំហំ(១២x២០ម៉ែត្រ) ស្មើនឹង២៤០ម៉ែត្រក្រឡាក្នុង១ឡូតិ៍ ដែលជាដីលើកម្មសិទ្ធរបស់អ្នកដល់ដទៃ ស្ថិតនៅចំនុចដីសមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិ ភូមិចាន់គីរី សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំពោះរដ្ឋបាលក្រុងប៉ោយប៉ែតដីនេះសាងសង់លើដីកម្មសិទ្ធអ្នកដទៃ លោក តេង ចាន់ភិរម្យ តំណាងម្ចាស់ដីបានស្នើឲ្យរដ្ឋបាលក្រុងជួយបង្ហាញមកថាដីកម្មសិទ្ធអ្នកដទៃនោះ តើអ្នកដទៃនោះមានឈ្មោះអ្វី ហើយមានឯកសារអ្វីខ្លះ ហើយការកាន់ដោយរបៀបណា? ហើយថាដីនេះស្ថិតនៅដីសមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិ គឺដីនេះសមាគមន៍នេះបានប្រគល់ឲ្យទៅម្ចាស់ដីដែលមានលោក តេង ចាន់ភិរម្យជាតំណាងតាំងពី០៥ ខែវិច្ឆិកា ឆ្នាំ២០០១ ដែលមានលោក ណុប ម៉េង ជាប្រធាន មានលោក សម វិជ័យ និង ឳក សុផាន និង មានសមាជិករបស់សមាគម សាក្សីជាច្រើនទៀតបានផ្តិតមេដៃផងដែល ហើយដីនេះ គឺ មានឈ្មោះ សុន ភាក់ ភេទ ប្រុស នៅចាំដីនេះជាប់រហូតមកដល់បច្ចុប្បន្ន។
មានឯកសារត្រឹមត្រូវ បានចុះហត្ថលេខាមេឃុំប៉ោយប៉ែត លោកអភិបាលស្រុកអូរជ្រៅ និងលោក អភិបាលរង ទី១ ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋ ថាលិខិតជូនដំណឹង របស់រដ្ឋបាលក្រុងប៉ោយបែត ចេញថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ជាការបង្ខូចមកលើប្រជាពលរដ្ឋ និងម្ចាស់ដី តែប៉ុន្នោះ ។

ប្រជាពលរដ្ឋក៏បានទទូចស្នើសុំដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្ដេចអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយអន្តរាគមន៍ពួកគាត់ផងព្រោះបញ្ហានេះបានកើតឡើងរយៈពេលជិត ២០ឆ្នាំមកហើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com