ទាន់ហេតុការណ៍
ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង..
0

សមិទ្ធផលផ្លូវថ្នល់ជាច្រើនខ្សែក្នុងស្រុកក្រឡាញ់ ត្រូវបានស្ថាបនារួចរាល់ ក្នុងឆ្នាំ ២០២១ ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋាន

រដ្ឋបាលស្រុកក្រឡាញ់ ខេត្តសៀមរាប បានធ្វើការកែលម្អជួសជុលផ្លូវថ្នល់ជាច្រើនខ្សែ ក្នុងមូលដ្ឋាននេះដើម្បីលើកកម្ពស់ការអភិវឌ្ឍ ជាពិសេសសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកសុខ ណារ៉េត អភិបាលរងស្រុកក្រឡាញ់ ខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ពីមួយឆ្នាំទៅមួយឆ្នាំ រដ្ឋបាលស្រុកក្រឡាញ់ បានអនុវត្តគម្រោងអភិវឌ្ឍន៍នានាជាច្រើន ជាពិសេសទៅលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ព្រោះជាមូលដ្ឋានសម្រាប់ធ្វើឱ្យប្រសើរឡើងនូវវិស័យផ្សេងៗជាច្រើន។ លោកបន្តថា ជាក់ស្តែងក្នុងឆ្នាំ២០២១ កន្លងទៅ ទោះបីត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏រដ្ឋបាលស្រុកមិនភ្លេចឡើយ ក្នុងការអនុវត្តគម្រោងកែលម្អ ហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ ដើម្បីសម្រួល ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ ក្នុងនោះសមិទ្ធ ផលផ្លូវថ្នល់ចំនួន២១ ខ្សែ រួមមានផ្លូវបេតុងចំនួន១៣ខ្សែ ស្មើនឹង២៨១៧ម៉ែត្រ និងផ្លូវគ្រួសក្រហមចំនួន៨ខ្សែ ស្មើ នឹង៦៦២២ម៉ែត្រ ត្រូវបានស្ថាបនារួចរាល់១០០ ភាគរយ។

លោកបន្តថា គម្រោងជួស ជុលនិងកែលម្អផ្លូវថ្នល់ខាង លើ ត្រូវបានប្រើប្រាស់កញ្ចប់មូលនិធិរបស់រដ្ឋបាលស្រុកមួយចំនួន និងថវិកាមូលនិធិឃុំមួយចំនួន ដែលសុទ្ធសឹង តែជាកញ្ចប់ថវិកា វិភាជន៍ពីរាជរដ្ឋាភិបាល។ លោកបន្តទៀតថា បន្ថែមពីនេះ ក៏មានកញ្ចប់ថវិកាគាំទ្រពីគម្រោងផ្សេងៗដូចជា គម្រោងលាភ គម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូចបឹងទន្លេសាប ជំហានទី២ និងគម្រោងរបស់ក្រសួងអភិវឌ្ឍជនបទ បានផ្តល់កញ្ចប់ថវិកាជាសាច់ប្រាក់ពលកម្ម ដើម្បីឱ្យរដ្ឋបាលមូលដ្ឋានអនុវត្ត ទទួលបានសមិទ្ធផលប្រឡាយទឹក និងផ្លូវថ្នល់ជាច្រើនខ្សែបន្ថែមទៀត។

រដ្ឋបាលស្រុកបានអនុវត្តគម្រោងអភិវឌ្ឍន៍នានា នៅក្នុងស្រុក ជាពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សម្រាប់ផ្លូវបេតុងបានចំនួន១៣ខ្សែ ប្រវែងសរុប ២៨១៧ម៉ែត្រ ផ្លូវគ្រួសក្រហម ៨ខ្សែ ប្រវែងសរុប៦៦២២ ម៉ែត្រ ក្នុងនោះយើងចែក ចេញជាពីរ ដោយប្រើប្រាស់ថវិកាមូលនិធិស្រុក ផ្លូវបេតុងចំនួន៣ខ្សែ អនុវត្តចប់មួយរយភាគរយហើយ ផ្លូវគ្រួស ក្រហម០១ខ្សែ អនុវត្តចប់មួយរយភាគរយហើយ។មូលនិធិឃុំយើងមានផ្លូវបេតុង ចំនួន១០ខ្សែ ប្រវែងសរុប ១៦៧៨ម៉ែត្រ ផ្លូវគ្រួសក្រហម ៧ខ្សែ ប្រវែង៥០៥២ម៉ែត្រ ដោយអនុវត្តចប់មួយរយភាគ រយហើយ។ក្រៅពីសមិទ្ធផល ដែលប្រើប្រាស់ថវិកាគម្រោងមូលនិធិឃុំ មូលនិធិស្រុក ក៏យើងមានថវិកាគាំទ្រពីគម្រោងផ្សេងៗទៀត។

សូមជម្រាបផងដែរថា ក្រឡាញ់ជាស្រុកមួយ ក្នុងចំណោមក្រុងស្រុកទាំង១២ របស់ខេត្តសៀមរាប ។ ស្រុកក្រឡាញ់ ត្រូវបានចែកចេញជា១០ឃុំ មាន៩៨ ភូមិ និងមានប្រជាជនរស់នៅសរុបប្រមាណជាង៧ម៉ឺននាក់ ។ពីមួយឆ្នាំទៅមួយឆ្នាំ ស្រុកក្រឡាញ់ បានខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យល្អប្រសើរឡើង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com