ទាន់ហេតុការណ៍
ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង..
0

គ្រប់វត្តអារាមទូទាំងប្រទេសកម្ពុជា ប្រារព្ធពិធីបុណ្យមាឃបូជាតាមកន្លងព្រះពុទ្ធសាសនា ដោយអនុវត្តវិធានការ សុខាភិបាលបានត្រឹមត្រូវ

គ្រប់វត្តអារាមនៅទូទាំងប្រទេសកម្ពុជាបានប្រារព្ធពិធីបុណ្យមាឃបូជាតាមគន្លងព្រះពុទ្ធសាសនា ហើយបាន អនុវត្តវិធានការសុខាភិបាលបានត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណាការពារពីការឆ្លងនូវជំងឺរាតត្បាតកូវីដ១៩ ។ មាឃបូជា ជាបុណ្យជាតិដ៏ធំមួយក្នុងចំណោមបុណ្យជាតិដទៃទៀត ដែលពុទ្ធសាសនិកជនតែងគោរពបូជាមិនដែលខាន នៅពេល ដល់ថ្ងៃពេញបូណ៌មីខែមាឃ ។ ឆ្នាំនេះបុណ្យមាឃបូជាបានប្រព្រឹត្តិទៅ នៅថ្ងែពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដែលពុទ្ធបរិស័ទជាច្រើនបានមកកាន់ទីវត្តអារាមដោយមានយកនូវចង្ហាន់មកប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលផលបុណ្យដល់ញាតិការទាំងប្រាំសន្ដានដែលបានចែកឋានទៅលោកខាងមុខផងនិងសុំសេចក្តីសុខដល់ក្រុមគ្រួសារផង ។ ដោយឡែកនៅពេលរសៀលនៅតាមវត្តក៏មានការហែក្បូន ដង្ហែព្រះពុទ្ធរូប ផ្កាភ្ញី ដើម្បីទទួលបានកុសលផលបុណ្យ សម្រាប់ បច្ចុប្បន្នជាតិ និងអនាគតជាតិ។ ព្រះភិក្ខុសង្ឃ កុយ សុខណាង គង់នៅវត្តសិរីមង្គលបានមានសង្ឃដីកាថា ពិធីបុណ្យមាឃបូជា គឺជាពិធីបុណ្យសាសនាដ៏ធំមួយ នៅក្នុងព្រះពុទ្ធសាសនា ប្រជាជនខ្មែរយើងភាគច្រើន ដែលជាពុទ្ធសាសនិក តែងតែបានប្រារព្ធធ្វើពិធីបុណ្យនេះឡើង ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងធំបំផុត ដើម្បីរលឹកនឹកទៅដល់ឧបការគុណដ៏ធំធេងរបស់ព្រះសម្មាសម្ពុទ្ធនិង ចំពោះមនុស្សជាតិផងទាំងឡាយ ដែលគោរពបូជា និងជឿជាក់លើព្រះធម៌។ ព្រះភិក្ខុសង្ឃបានមានសង្ឃដីកាបន្តថា សម្រាប់វត្តអារាមសិរីមង្គលបានរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អ មានអនាម័យ បរិស្ថានល្អ ដោយមានសារអប់រំ តាមរយៈ ចងបដា ទង់ជ្វាលា ពាក្យស្លោក នៅទីធ្លាវត្ត ដើម្បីអបអរសាទរបុណ្យមាឃបូជា ។ «ពិធីបុណ្យមាឃបូជានេះគេធ្វើរំលឹកនខតសម័យកាលបីយ៉ាងគោលសំខាន់ទីមួយធ្វើរំលឹកដែលព្រះអង្គធ្វើចតុរង្គសនិ្នបាតគឺប្រជុំនូវភិក្ខុសង្ឃទាំង១២៥០រូបដែលជាព្រះអរហន្តភ័យណាស្របសុទ្ធតែជាអហិភិក្ខុគ្រប់រូបទាំងអស់អត់មានការណាត់ជួបគ្នាទេគឺដោយព្រះអង្គឯងផ្ទាល់នេះចំណុចទីមួយ។ រីឯចំណុចទីពីព្រះអង្គសម្តែងឱវាទបដិមោក្ខមកចំពោះព្រះភិក្ខុសង្ឃ មួយវិញទៀតចំណុចទីបីគឺព្រះអង្គដាក់អាយុសង្ខាចំពោះមុខថាបីខែខាងមុខទៀតតថាគតនិងបរិនិព្វានហើយ»។ ជាមួយគ្នានោះដែរ លោកយា ចាន់ មាន ជាពុទ្ធបរិស័ទ ដែលបានចូលរួមពិធីបុណ្យមាឃបូជា បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដោយបានមកធ្វើបុណ្យទាននៅក្នុងឱកាសបុណ្យមាឃបូជានេះ បានយកចង្ហាន់មកវត្តប្រគេនព្រះសង្ឃ និងជួបជុំញាតិមិត្តជិតឆ្ងាយ ដោយក្នុងថ្ងៃនេះពុទ្ធបរិស័ទបានប្រជុំគ្នាស្តាប់ព្រះធម៌ទេសនា និងបានស្តាប់ព្រះសង្ឃសូត្រស្វាធ្យាយរៀបរាប់អំពីគុណ របស់ព្រះពុទ្ធ ជាអនេកសម្រាប់មនុស្សលោកទូទៅ ។ លោកយាយ បានបន្ថែមថា ថ្វីត្បិតតែពិធីបុណ្យមាឃបូជាមានការជួបជុំមនុស្សច្រើនក៏ពិតមែន តែលោកយាយក៏មិនបានភ្លេច តាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលស្តីវិធានការការពារផងដែរ ដោយបានពាក់ម៉ាស់ បាញ់អាល់កុល រក្សាគម្លាតសុវត្ថិភាព ក្នុងគោលដៅទប់ស្កាត់ពីការឆ្លងជំងឺកូវីដ១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ សូមបញ្ជាក់ថា បុណ្យមាឃបូជា ប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនា ឡើង ក្នុងលោក នៅប្រទេសឥណ្ឌា កាលពី ៥៨៨ ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី ១៥ កើតខែមាឃ ក្រោយពីការត្រាស់ដឹង របស់ព្រះអង្គ ចំនួន ៩ ខែគត់ ។ ការបង្កើត ព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោមព្រះសង្ឃចំនួន ១.២៥០ អង្គ ជាសមាជិកក្នុងអង្គមហាសន្និបាតមួយដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com