ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

សមាគមសារព័ត៍មាន អេឡិចត្រូនិច អឹម អេស ជេ ( AE MSJ ) បន្តបើកវគ្គបណ្ដុះបណ្ដាលស្ដីពី << ការរាយការណ៍ និងសរសេព័ត៍មានដោយវិជ្ជាជីវៈ>> ដល់បងប្អូនអ្នកសារព័ត៌មានជាង១០០នាក់

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤នេះ សមាគមសារព័ត៍មាន អេឡិចត្រូនិច អឹម អេស ជេ ( AE MSJ ) សហការជាមួយវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកព័ត៌មាន បានបើកវគ្គបណ្តុះបណ្តាលជំនាញ រាយការណ៍ និងសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈ» ដែលមានសិក្ខាកាមជាអ្នកសារព័ត៌មានជាច្រើនអង្គភាពមកពីគ្រប់រាជធានីខេត្ត ក្រោមអធិបតីភាព លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ (AE MSJ)។
នាឪកាសនោះលោកប្រធានសមាគម មានប្រសាសន៍ថា៖ វគ្គបណ្តុះបណ្តាល ស្តីពី “ការរាយការណ៍ និសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈ” ក្នុងគោលបំណងចូលរួមពង្រឹងការបញ្ចេញមតិ ជាពិសេស លើវិស័យសារព័ត៌មាននៅកម្ពុជា ស្របតាមគោលនយោបាយបញ្ចុកោណ-ដំណាល់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។ លោកបណ្ឌិតបានបន្ថែមទៀតថា« វគ្គបណ្តុះបណ្តាលនេះ ក៏មានការចូលរួមសហការពីលោកសាស្ត្រចារ្យជំនាញផ្នែកសារព័ត៌មាន មឿន ឈាងណារិទ្ធ ទីប្រឹក្សាក្រសួងព័ត៌មាន និងជានាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន លោកសាស្ត្រាចារ្យ ស៊ី បរិញ្ញា ទីប្រឹក្សាក្រសួងព័ត៌មាន និងមានការធ្វើបទបង្ហាញចែករំលែកនូវជំនាញ និងបទពិសោធន៍លើវិស័យសារព័ត៌មានពីសំណាក់អ្នកសារព័ត៌មានអាជីពជើងចាស់ផងដែរ»។
លោកបណ្ឌិត ម៉េង សុភ័ណ្ឌ បន្តលើកឡើងទៀតថា យើងជាអ្នកសារព័ត៌មានមិនមែនជាតារាសម្ដែងនោះទេ ត្រូវប្រកាន់ភ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានឲ្យបានខ្ជាប់ខ្ជួន ដូច្នេះបងប្អូនអ្នកសារព័ត៌មានត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីឱ្យទាន់សម័យកាល ។
សូមបញ្ជាក់ថា សម្រាប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការរាយការណ៍ និសរសេរព័ត៌មានដោយវិជ្ជាជីវៈ” ប្រមាណ ជាង ១០០នាក់ ក្នុងនោះក៏មានបង្រៀននៅជំនាញបន្ថែមដូចជា៖ ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ច្បាប់ស្តីពីរ របបសារព័ត៌មាន, ជំនាញថតវីដេអូរអាជីព នឹងជំនាញផ្នែកថតវីដេអូ និងរបៀបថតរូបសន្លឹកផង។
ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលសិក្ខាកាមនឹងទទួលបានវិញ្ញាប័ណ្ណបញ្ជាក់ការសិក្សា និងអ្នកដែលឆ្នើមចំនួន០៥នាក់ នឹងទទួលបានប័ណ្ណសរសើរពីសមាគមបន្ថែមផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com