ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ (កម្ពុជា-វៀតណាម) ខេត្តក្រចេះ

 

ព្រឹកថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ខេត្តក្រចេះ (កម្ពុជា-វៀតណាម) នាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

សូមបញ្ជាក់ថា-ក្រសួងមហាផ្ទៃ សម្រេចផ្ទេរភារកិច្ច និងតែងតាំង លោកឧត្តមសេនីយ៍ត្រី ជុំ ប៊ុណ្ណារ័ត្ន ជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ជំនួសលោកឧត្តមសេនីយ៍ត្រី កើត ដារ៉ាសុី ដែលត្រូវបានទទួលភារកិច្ចថ្មី។

លោកឧត្តមសេនីយ៍ត្រី ជុំ ប៊ុណ្ណារត្ន័ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ដែលបានតែងតាំងមុខតំណែងថ្មី បានធ្វើការប្តេជ្ញាចិត្តថា ៖ (១)-គោរពស្មោះត្រង់ និងការពារជាតិ សាសនា ព្រះមហាក្សត្រ (២)-គោរព និងអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល (៣)-បំពេញភារកិច្ចយ៉ាងម៉ឺងម៉ាត់ រាល់ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន (៤)-ខិតខំដឹកនាំ និងអនុវត្តការងារជំនាញឱ្យបានត្រឹមត្រូវច្បាស់លាស់ ទាន់ពេលវេលា ដោយប្រកាន់យកច្បាប់អនុក្រឹត្យ លិខិតបទដ្ឋាននានា (៥)-សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរដែនដី ក្នុងការចុះល្បាតត្រួតពិនិត្យ និងទប់ស្កាត់រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ (៦)-គោរពនិងអនុវត្តឱ្យបានល្អប្រសើរ តាមបទវិន័យនគរបាលជាតិ លេខ៨៧៣ប្រក របស់ក្រសួងមហាផ្ទៃ (៧)-គោរពវិន័យនគរបាលជាតិ រក្សានូវភាពថ្លៃថ្នូរ និងម៉ឺងម៉ាត់ក្នុងការងារ និងរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានប្រសើរ។

ក្នុងឱកាសនោះដែរឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ក៏បានគូសបញ្ជាក់ឱ្យដឹងថា ៖ នៅតាមតំបន់នៃច្រកព្រំដែនអន្តរជាតិ ភាគីទាំង២(ខេត្តក្រចេះនិងខេត្តប៊ិញភឿក) សព្វថ្ងៃមានការប្រែប្រួលយ៉ាងខ្លាំងគួរកត់សម្គាល់ មានភាពអ៊ូអរមានទីប្រជុំជន មានប្រជាជនរស់នៅនិងប្រកបមុខរបប បង្កើនសេដ្ឋកិច្ចប្រចាំថ្ងៃ ហើយការនាំចេញនិងនាំចូលផលិតផល និងទំនិញលើគ្រប់វិស័យ រួមនិងវិស័យទេសចរណ៍ បានផ្លាស់ប្តូរគ្នាទៅមក ដែលជួយធ្វើឱ្យវិស័យសេដ្ឋកិច្ចរបស់ប្រជាជននៃខេត្តទាំង២មានភាពធូធារ ជាពិសេសសេដ្ឋកិច្ចជាតិក៏មានការកើនឡើងផងដែរ តាមរយ:ការបង់ពន្ធនិងប្រមូលពន្ធចេញចូលច្រកទ្វារព្រំដែននេះ ។

ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានក្រើនរំលឹកដល់នាយប៉ុស្ត៍នគរបាលច្រកទ្វារព្រំដែនថ្មី រួមនិងជំនាញផ្នែកពាក់ព័ន្ធទាំងអស់ ថា ៖ ឆ្លើយតបទៅនឹងការផ្តល់សេចក្តីជឿទុកចិត្តរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃ ត្រូវរក្សាឱ្យបានល្អនូវក្រមសីលធម៌វិជ្ជាជីវ: ក្នុងនាមជាថ្នាក់ដឹកនាំ ដោយមានសាមគ្គីភាពផ្ទៃក្នុង និងត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការងារ ដែលថ្នាក់ដឹកនាំបានប្រគល់ជូន និងបន្តគោរពព្រមទាំងអនុវត្តឱ្យបាន នូវគោលនយោបាយនានារបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសត្រូវជំរុញការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិឱ្យបានកាន់តែល្អប្រសើរឡើង។ ជាពិសេសគឺត្រូវពង្រឹងការចូលរួមទប់ស្កាត់នូវការហូរចូលគ្រឿងញៀនខុសច្បាប់ នៅតាមច្រកទ្វារព្រំដែរអន្តរជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com