ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

សម្តេចតេជោ ហ៊ុន សែនបន្តជួបសំណេះសំណាល និងសួរសុខទុក្ខសិស្សនិស្សិត ពលករនិងប្រជាពលរដ្ឋខ្មែរមួយចំនួននៅសាធារណរដ្ឋកូរ៉េ

នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយឯកឧត្តម មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតជួបសំណេះសំណាល និងសួរសុខទុក្ខសិស្សនិស្សិត ពលករនិងប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងស្នាក់នៅសិក្សា និងបំពេញការងារនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ក្នុងជំនួបដ៏កម្រនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសាកសួរសុខទុក្ខតំណាងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលស្នាក់នៅ និងប្រកបរបរទទួលទាននៅសាធារណរដ្ឋកូរ៉េ។ សម្តេចតេជោ ក៏បានបង្ហាញនូវក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ចំពោះសិស្សនិស្សិត ពលករ និងពលរដ្ឋខ្មែរជាច្រើនទៀត ដែលមិនបានធ្វើដំណើរជួបសម្តេចដោយផ្ទាល់ ដោយសារតែកម្មវិធីរបស់សម្តេចមានភាពមមាញឹកខ្លាំងពេក និងដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសកូរ៉េ ហើយអាជ្ញាធរមិនអនុញ្ញាតឱ្យមានការជួបជុំជាលក្ខណៈទ្រង់ទ្រាយធំបាន។

 

ក្នុងជំនួបនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសាកសួរដោយផ្ទាល់ពីការរស់នៅ ការប្រកបមុខរបរចិញ្ចឹមជីវិត ការបំពេញការងារផ្សេងៗ រួមទាំងជីវិតគូស្រកររបស់ក្មួយៗ ចៅៗ ជាស្រ្តីមួយចំនួន ដែលបានចាកចេញពីមាតុប្រទេស មកស្នាក់នៅមានស្វាមី ភរិយា នៅសាធារណរដ្ឋកូរ៉េ។ សិស្សនិស្សិត ពលករ និងពលរដ្ឋខ្មែរ ដែលបានជួបសំណេះសំណាលជាមួយសម្តេចដោយផ្ទាល់នោះ បានបង្ហាញនូវទឹកចិត្តរីករាយ និងគោរពថ្លែងអំណរគុណសម្តេចតេជោយ៉ាងជ្រាលជ្រៅ ចំពោះការឆ្លៀតជួបសួរសុខទុក្ខពួកគេ បើទោះបីមមាញឹកនឹងការងារក្តី។ អ្នកដែលមានស្វាមី ឬភរិយា ជាមួយជនជាតិកូរ៉េខាងត្បូង បានជម្រាបជូនសម្តេចតេជោថា បើទោះបីពួកគេចាកចេញពីមាតុប្រទេសក៏ពិតមែន ប៉ុន្តែពួកគេពិតជាមានសេចក្តីសុខ សុភមង្គល ដោយទទួលបានស្វាមីប្រកបដោយព្រហ្មវិហាធម៌ និងបានក្លាយជាគ្រួសារសមល្មមនៅសាធារណរដ្ឋកូរ៉េ។ ពួកគេ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានកសាងស្ពានមេត្រីជាមួយកូរ៉េខាងត្បូង ធ្វើឱ្យពួកគេសាងគ្រួសារជាមួយជនជាតិកូរ៉េខាងត្បូង មានសុភមង្គល និងមានសេចក្តីសុខរហូតមកដល់ថ្ងៃនេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com