ទាន់ហេតុការណ៍
ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ... ==> អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»..
0

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញផ្សព្វផ្សាយការបែងចែកដីជូនប្រជាពលរដ្ឋភូមិប្រលាន និងភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង

 

 

លោកសុខ សុទ្ធី អភិបាលរងខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញផ្សព្វផ្សាយ អំពីការបែងចែកដីសហគមន៍ ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិប្រលាន និងភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានការចូលរួមពីតំណាងប្រជាពលរដ្ឋប្រមាណ ៥០នាក់។ ប្រជាពលរដ្ឋដែលត្រូវទទួលបានដីឡូត៍ មានចំនួន ៦៦៤គ្រួសារ (ភូមិព្រលានចំនួន ២៨៣គ្រួសារ និងភូមិតាំងកន់ ចំនួន ៣៨១គ្រួសារ) ដែលមេភូមិ ឃុំ និងរដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំបញ្ជូនមករដ្ឋបាលខេត្ត។

ទីតាំងដីដែលរដ្ឋបាលខេត្តនឹងយកមកបែងចែកជូនប្រជាពលរដ្ឋ មានទីតាំងស្ថិតនៅភូមិប្រលាន និងភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានទំហំ ៣១៨,៤៥ហិកតា បែងចែកជា ៩៦១ឡូត៍ ក្នុងមួយឡូត៍នីមួយៗមានទំហំ ក្រោម ២,០០០ម៉ែត្រការ៉េ ២,០០០ម៉ែត្រការ៉េ ២,៥០០ម៉ែត្រការ៉េ និងលើស ២,៥០០ម៉ែត្រការ៉េ ហើយដីដែលនៅសល់ពីការបែងចែកជូនប្រជាពលរដ្ឋ គឺទុកសម្រាប់សាងសង់សាលារៀន វត្តអារាម ផ្លូវ ផ្សារ និងកន្លែងសាធារណៈផ្សេងៗ។

បន្ទាប់ពីពិភាក្សាជាមួយតំណាងប្រជាពលរដ្ឋរួចមក តំណាងប្រជាពលរដ្ឋសប្បាយរីករាយក្នុងការចូលរួមជាកម្លាំងក្នុងការចុះបោះបង្គោលព្រំដីឡូត៍ ដែលកិច្ចការនេះដឹកនាំដោយរដ្ឋបាលស្រុកបូទុមសាគរ ហើយសកម្មភាពចុះបោះបង្គោលព្រំដីឡូត៍ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។ បន្ទាប់ពីការបោះបង្គោលព្រំដីឡូត៍រួចរាល់ រដ្ឋបាលស្រុកបូទូមសាគរនឹងរៀបចំពិធីឱ្យប្រជាពលរដ្ឋទាំង ៦៦៤គ្រួសារ ចាប់ឆ្នោតយកដីឡូត៍។

ជាមួយគ្នានេះដែរ ក្នុងឱកាស នៃការផ្សព្វផ្សាយការបែងចែកដីជូនប្រជាពលរដ្ឋនេះ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានបញ្ជាក់ជូនប្រជាពលរដ្ឋទាំងអស់ជ្រាបថា៖

ទីតាំងដីឡូត៍ដែលរដ្ឋបាលខេត្ត បានធ្វើការបែងចែកជូន បន្ទាប់ពីការចាប់ឆ្នោតរួចហើយ ម្ចាស់ទីតាំងអាចកាប់ឆ្ការដើម្បីបង្កបង្កើនផលបាន ប៉ុន្តែមិនត្រូវលក់ដីនេះជាដាច់ខាត រហូតដល់រយៈពេល៥ឆ្នាំ

ចំពោះដីចម្ការអំពៅ ស្ថិតនៅឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង គឺជាដីរបស់រដ្ឋ ដែលបានជួលរយៈពេលវែងឱ្យក្រុមហ៊ុនវិនិយោគ។ ដូច្នេះ ទីតាំងដីចម្ការអំពៅនេះ មិនអាចធ្វើការបែងចែកជូនប្រជាពលរដ្ឋបានទេ ហើយអ្នកទៅបោះតង់ ទន្ទ្រានកាន់កាប់ដីនេះ គឺជាទង្វើខុសច្បាប់៕

ថ្ងៃពុធ ១ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ February 2, 2022 ចូលឆ្នាំចិន (Chinese New Year)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com