
ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជា អធិបតីក្នុងពិធីសំណេះសំណាល និងជូនរង្វាន់ជ័យលាភីដល់សិស្សប្រឡងជាប់បាក់ឌុបចំនួន ១,០៩៤នាក់ និងលោកគ្រូ អ្នកគ្រូ ចំនួន ១១៨នាក់ បង្រៀនថ្នាក់ទី១២ នៃវិទ្យាល័យរដ្ឋ និងសាលាឯកជននៅក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។





