
នៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២២ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌមានជ័យ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ប្រធានសមាគមអតីយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ :
១.លោកវរសេនីយ៍ទោ ឃុន រតនា អធិការរង នៃអធិការដ្ឋាននគរខណ្ឌមានជ័យ តំណាង លោកអធិការនគរបាលខណ្ឌមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌមានជ័យ។
២.លោកស្រី រស់ ថូ ប្រធានការិយាល័យ សង្គមកិច្ច និងសុខុមាលភាពសង្គម ខណ្ឌមានជ័យ។
៣.លោកអនុសេនីយ៍ឯក ឡេង ច័ន្ទភក្ត្រា ប្រធានភូមិភាគពិសេស ខណ្ឌមានជ័យ។
៤.លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពអតីតយុទ្ធជន និងបាននាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួន ៤លានរៀល របស់សមាគមអតីតយុទ្ធជនកម្ពុជាប្រគល់ជូនគ្រួសារសព
-លោក ជ័យ បុត្រ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២១ (និវត្តជន) ។





