ទាន់ហេតុការណ៍
ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ... ==> អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»..
0

ក្រសួងទេសចរណ៍៖ សមាគមទេសចរណ៍អាស៊ានលើកយោបល់ថា អាស៊ានគួរតែពង្រីកដែនអនុវត្តន៍កិច្ចព្រមព្រៀង ATCAF ទៅលើការធ្វើដំណើររបស់អ្នកទេសចរ

សមាគមទេសចរណ៍អាស៊ាន (ASEANTA) បានយោបល់ថា តាមរយៈក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងអាស៊ានសម្រាប់ការធ្វើដំណើរតាមច្រករបៀង (ATCAF) ប្រទេសសមាជិកអាស៊ានគួរតែពង្រីកដែនអនុវត្តកិច្ចព្រមព្រៀងនេះឱ្យគ្របដណ្ដប់លើការធ្វើដំណើររបស់ភ្ញៀវទេសចរ ដើម្បីសម្រួលបន្ថែមដល់ការធ្វើដំណើរផ្ទៃក្នុងអាស៊ាន ក៏ដូចជាទាញយកអត្ថប្រយោជន៍ពីប្រភពទីផ្សារសំខាន់ៗក្រៅពីតំបន់អាស៊ាន។ ការលើកយោបល់ដូចនេះ ត្រូវបានធ្វើឡើង តាមរយៈសារលិខិតរបស់លោក អេឌី គ្រីស្មីឌី សុម៉ាវីឡាហ្កា (Eddy Krismeidi Soemawilaga) ប្រធានសមាគមទេសចរណ៍អាស៊ាន ដែលបានផ្ញើមកកាន់ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីសម្ដែងនូវការអរគុណចំពោះការទទួលបដិសណ្ឋារកិច្ច និងអបអរភាពជោគជ័យក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ កន្លងទៅ។

ក្នុងសារលិខិតនោះ លោក Eddy Krismeidi Soemawilaga ប្រធានសមាគមទេសចរណ៍អាស៊ានបានបង្ហាញនូវសេចក្តីសោមនស្សរីករាយក្នុងការកត់សម្គាល់ និងគាំទ្រនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជំរុញការធ្វើដំណើរផ្ទៃក្នុងអាស៊ាន និងការបើកព្រំដែនសម្រាប់ទេសចរណ៍ដែលមកពីប្រទេសអាស៊ាន និងទីផ្សារសំខាន់ៗផ្សេងទៀត។ លោក អេឌី គ្រីស្មីឌី សុម៉ាវីឡាហ្កា បានបន្តថា ដើម្បីសម្រេចបាននូវប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រទេសសមាជិកអាស៊ានទាំងអស់គួរតែពិចារណាបង្កើតច្រករបៀងនានា ដែលក្នុងនោះគួរតែប្រើប្រាស់នូវក្រប ខ័ណ្ឌកិច្ចព្រមព្រៀងអាស៊ានសម្រាប់ការធ្វើដំណើរតាមច្រករបៀង (ASEAN Travel Corridor Arrangement Framework, ATCAF) ដែលបានអនុម័តដោយថ្នាក់ដឹកនាំកំពូលអាស៊ានកាលពីឆ្នាំ២០២១ ខណៈដែលបច្ចុប្បន្នកំពុងអនុវត្តន៍ សម្រាប់តែការធ្វើដំណើរជាលក្ខណៈ ធុរកិច្ច និងចាំបាច់ប៉ុណ្ណោះ។

ប្រធានសមាគមទេសចរណ៍អាស៊ានបានលើកជាយោបល់ថា «ក្របខ័ណ្ឌកិច្ចព្រមព្រៀងអាស៊ានសម្រាប់ការធ្វើដំណើរតាមច្រករបៀង (ATCAF) គួរតែពង្រីកទៅដល់ការធ្វើដំណើរបែបកម្សាន្ត និងការធ្វើដំណើររយៈពេលខ្លី ដើម្បីសម្រួលបន្ថែមដល់ការធ្វើដំណើរផ្ទៃក្នុងអាស៊ាន ក៏ដូចជាទាញយកអត្ថប្រយោជន៍ពីប្រភពទីផ្សារសំខាន់ៗក្រៅពីតំបន់អាស៊ាន ជាពិសេសប្រទេសដែលបានត្រៀមខ្លួនរួចរាល់ក្នុងការបើកទេសចរណ៍របស់ខ្លួន»។

លោកប្រធានសមាគមទេសចរណ៍អាស៊ានក៏បានលើកឡើងដែរថា ក្នុងអាណត្តិកម្ពុជាជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ កម្ពុជាគួរតែបើកមុខពិភាក្សាលើកិច្ចការនេះ ដើម្បីឈានទៅសម្រេចឱ្យបានជោគជ័យក្នុងការស្ដារវិស័យទេសចរណ៍ក្នុងតំបន់អាស៊ានឡើវិញ។ លោកប្រធានសមាគមបានបន្តទៀតថា ដើម្បីជាកិច្ចគាំទ្រនូវគំនិតផ្តួចផ្តើមនេះបន្ថែមទៀត កម្មវិធីសុខាភិបាលឌីជីថលដែលមានលក្ខណៈអន្តរប្រតិបត្តិការ គឺជាតម្រូវការចាំបាច់មួយក្នុងការធានានូវការធ្វើដំណើរអន្តរជាតិនៅក្នុងតំបន់អាស៊ានកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព។

សូមជម្រាបជូនថា កិច្ចព្រមព្រៀងអាស៊ានសម្រាប់ការធ្វើដំណើរតាមច្រករបៀង (ATCAF) គឺជាកិច្ចព្រមព្រៀងមួយរបស់អាស៊ានដែលមានការយោគយល់អនុញ្ញាតឱ្យអ្នកដំណើរដែលមានធុរកិច្ចចាំបាច់ ដូចជា មន្ត្រីការទូត មន្ត្រីជំនាញ ឬអ្នកដំណើរដែលមានភារកិច្ចចាំបាច់ខ្លាំងដទៃទៀតអាចធ្វើដំណើរចេញចូលប្រទេសសមាជិកអាស៊ានបាន (មានការរឹតត្បិតការធ្វើដំណើរនេះក៏ដោយសារបញ្ហារីករាលដាលខ្លាំងនៃជំងឺកូវីដ១៩) ប៉ុន្តែមិនទាន់គ្របដណ្ដប់លើការធ្វើដំណើររបស់អ្នកទេសចរនោះឡើយ។ ដូច្នេះហើយទើបប្រធានសមាគមទេសចរណ៍អាស៊ានចង់ឱ្យកិច្ចព្រមព្រៀងនេះពង្រីកដែនអនុវត្តន៍គ្រប់ដណ្ដប់លើការធ្វើដំណើររបស់អ្នកទេសចរថែមទៀត។

លោក អេឌី គ្រីស្មីឌី សុម៉ាវីឡាហ្កា បានបញ្ជាក់បន្ថែមថា សមាគមទេសចរណ៍អាស៊ានបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រ និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីសម្រេចឱ្យបាននូវគំនិតផ្តួចផ្តើមនេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com