ទាន់ហេតុការណ៍
ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ... ==> អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»..
0

គិតត្រឹមឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន មានគ្រឿងចក្រទំនើបៗជាង២០០គ្រឿង ក្នុងការសាងសង់និងជួសជុលហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

រាជធានីភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងបានចែកចាយ គ្រឿងចក្រទំនើបៗជាង២០០គ្រឿង ទៅតាមមន្ទីរខេត្តក្រុងទាំង ២៥ ក្នុងការសាងសង់និងជួសជុលហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ឱ្យមានភាពរឹងមាំ ជាប់បានយូរតាមពេលវេលាដែលបានកំណត់ ។

ក្នុងពិធីបើកសន្និបាតបូក សរុបសមិទ្ធផលការងារសាធារណការ និងដឹកជញ្ជូន ឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅព្រឹកទី២៧ ខែមករា ឆ្នាំ២០២២ នាទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសា សន៍ ពីការខិតខំប្រឹងប្រែង រួម គ្នាយ៉ាងសកម្មរបស់ថ្នាក់ដឹក នាំ និងមន្ដ្រីរាជការក្រសួងក្នុងការអនុវត្តនូវការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដូចជា ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងកំពង់ផែ និងក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈគ្រប់ផ្នែកនៅគ្រប់ថ្នាក់ជូនប្រជា ពលរដ្ឋនិងគ្រប់មជ្ឈដ្ឋាន សំដៅរួមចំណែក ជំរុញកំណើន សេដ្ឋកិច្ចនិងអភិវឌ្ឍន៍សង្គម តភ្ជាប់ផ្ទៃក្នុងប្រទេសនិងសមាហរណកម្មតំបន់ ព្រមទាំងផ្តល់នូវសេវាសាធារណៈទៅកៀកប្រជា ពលរដ្ឋប្រកបដោយភាពប្រសើរឡើងទាំងគុណភាព ប្រសិទ្ធភាព និងវិសាលភាព និងទទួលបានការជឿទុកចិត្ត ស្របតាមការកំណត់របស់ប្រមុខរាជរដ្ឋាភិបាល។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា ចំពោះកិច្ចខិតខំប្រឹង ប្រែងក្នុងការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នេះ ក្រសួងបានបញ្ជាទិញ គ្រឿងចក្រទំនើបៗជាច្រើនគ្រឿងផងដែរ ដែលមានដូច ជា រថយន្តដើម្បីត្រួតពិនិត្យស្ពាន ម៉ាស៊ីនមើលនិងសម្អាតលូ ម៉ាស៊ីនកាំរស្មីមើលស្រទាប់កៅស៊ូម៉ាស៊ីន FWDនិងLWD ជាដើម ក្នុងការជួសជុលនិងកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យមានគុណភាព។

 « ចំពោះការងារទាក់ ទងនឹងសម្ភារឆ្នាំ២០២១ ជាឆ្នាំប្រវត្តិសាស្រ្តដែលក្រសួង សាធារណការនិងដឹកជញ្ជូន មានគ្រឿងចក្រសម្ភាររាប់រយគ្រឿង គឺជាង២២០គ្រឿងដែលយើងបានទិញមកចែក ចាយ ជូនដល់មន្ទីរសាធារណ ការនិងដឹកជញ្ជូន ទាំង២៥ ខេត្តក្រុង នេះជាប្រវត្តិសាស្រ្តដែលយើងមិនដែលមាន ។យើងចេះតែឱ្យមន្ទីរធ្វើការ ប៉ុន្តែមន្ទីរគ្មានគ្រឿងសម្ភារនោះទេ មានតែជួលនិងខិតខំប្រឹងប្រែងទិញខ្លួនឯង។  ប៉ុន្តែក្នុងប្រវត្តិសាស្រ្តក្រសួង សាធារណការនិងដឹកជញ្ជូនបានចែកចាយសម្ភារនេះ ជូនទៅមន្ទីរសាធារណការនិងដឹក ជញ្ជូន ខេត្តក្រុងទាំង២៥ » ។

សូមជម្រាបជូនថា គិតមក ទល់បច្ចុប្បន្ន បណ្តាញផ្លូវជាតិ និងផ្លូវជនបទរបស់កម្ពុជា បានស្ថាបនាដោយចាក់កៅស៊ូ និងបេតុងរួច ប្រមាណជាង ១៥ ០០០គីឡូម៉ែត្រ ហើយបាន និងកំពុងលើកកម្រិតគុណភាពពីកៅស៊ូពីរស្រទាប់ (DBST) ទៅបេតុងកៅស៊ូ (AC) និងពង្រីកពី២គន្លង ទៅ៤គន្លង នៅតាមខ្សែផ្លូវអាទិភាពមួយចំនួន ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com