ទាន់ហេតុការណ៍
បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ .. ==> រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន.. ==> រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!.. ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន..
0

រដ្ឋបាលឃុំ-សង្កាត់ចំនួន២៥ ក្នុងខេត្តកណ្តាលទទួលបានកុំព្យូទ័រlabtop ពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

 

(ខេត្តកណ្តាល)នៅថ្ងៃសុក្រ០៦រោច ខែមាឃ ឆ្នាំថោះ បញ្ចសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកណ្តាលបានរៀបចំពិធីសំណេះសំណាល ក្រោមអធិបតី ឯកឧត្តម គង់ សោភណ្ឌ័ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងប្រគល់ ទទួលកុំព្យូទ័រ Labtop ជំហ៊ានទី០១ ចំនួន២៥គ្រឿង ជូនដល់ រដ្ឋបាលឃុំ-សង្កាត់ ចំនួន២៥។

សូមជម្រាបថាៈ នៅអង្កពិធីជួបសំណេះសំណាល ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថាៈ កុំព្យូទ័រlabtop ដែលប្រគល់ជូនដល់រដ្ឋបាលឃុំ-សង្កាត់ក្នុងថ្ងៃនេះ គឺដើម្បីលើកកម្ពស់និងការងារសម្រាបពង្រឹង សមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្ដល់សេវាសាធារណៈ នឹងការអនុវត្តន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ឯកឧត្តមបានជំរុញ ដល់រដ្ឋបាលឃុំ-សង្កាត់ ដែលទទួលបានកុំព្យូទ័រ labtop ត្រូវខិតខំយកចិត្តទុកដាក់ទៅលើការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងទិន្នន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងប្រមូលចំណូលមិនមែនសារពើពន្ធ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា ស្របតាមចក្ខុវិស័យកម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធាណៈ និងកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈ កម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានផ្តល់ជូនកុំព្យូទ័រ Labtop ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្តខេត្ត ដើម្បីគាំទ្រការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញ វត្ថុសាធារណៈ ដែលជាកម្មវិធីកែទម្រង់អន្តរវិស័យគន្លឹះមួយ របស់រាជរដ្ឋាភិបាល។

លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ពិធីប្រគល់កុំព្យូទ័រlabtopនេះ គឺជាលើកទី២ហើយ ដែលលើកទី ១បានផ្ដល់ជូនចំនួន ១២គ្រឿងដល់រដ្ឋបាលក្រុង-ស្រុក ហើយលើកទី២នេះ គឺបានផ្ដល់ជូនចំនួន ២៥គ្រឿង ជំហានទី១ ជូនដល់រដ្ឋបាលឃុំ-សង្កាត់ចំនួន ២៥ រួមមាន ឃុំថ្មី ឃុំរលាំងកែន ឃុំបន្ទាយដែក ឃុំសំរោងធំ ឃុំកោះធំ(ខ) ឃុំលើកដែក ឃុំពោធិបាន ឃុំកោះខ្សាច់ទន្លា ឃុំស្វាយប្រទាល ឃុំត្រើយស្លា ឃុំខ្ពប អាទាវ ឃុំពាមរាំង ឃុំសណ្តារ ឃុំព្រះប្រសប់ ឃុំព្រែកតាមាក់ ឃុំកោះកែវ ឃុំកោះរះ ឃុំសំបួរមាស ឃុំរកាកោង១ សង្កាត់តាក្តុល សង្កាត់រកាខ្ពស់សង្កាត់បារុង សង្កាត់ពាមឧកញ៉ាអុង សង្កាត់ជ្រោយតាកែវ និងសង្កាត់ព្រែកស្ដី។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com