ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

រដ្ឋមន្រ្ដីក្រសួងព័ត៌មាន គាំទ្រគម្រោង “សារព័ត៌មានសន្តិភាព ឬប្រព័ន្ធផ្សព្វផ្សាយសន្តិភាព” ឆ្នាំ ២០២២ ដល់ ២០២៤

រដ្ឋមន្រ្ដីក្រសួងព័ត៌មាន គាំទ្រគម្រោង”សារព័ត៌មានសន្តិ ភាព ឬប្រព័ន្ធផ្សព្វផ្សាយសន្តិភាព” ឆ្នាំ២០២២ ដល់ ២០២៤ របស់អង្គការក្រុម ការងារ ដើម្បីដោះស្រាយទំនាស់ដែលហៅកាត់ថា (កដទ) ដើម្បីពង្រឹងសមត្ថ ភាពដល់អ្នកសារព័ត៌មាន។

ក្ នុងឱកាសទទួលជួប កញ្ញា ស្រី សុធាវី នាយិកាឣង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់និងសហការី ចូលជួបសំដែងការគួរសម និងសុំអនុសាសន៍ក្នុងកិច្ចសហការអនុវត្តគម្រោង “សារព័ត៌មានសន្តិភាព ឬប្រព័ន្ធផ្សព្វផ្សាយសន្តិភាព ឆ្នាំ២០២២-ឆ្នាំ ២០២៤” នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគាំទ្រចំពោះគម្រោង “សារព័ត៌មានសន្តិភាព ឬប្រព័ន្ធផ្សព្វផ្សាយសន្តិភាព” ឆ្នាំ២០២២ ដល់២០២៤ របស់អង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ដែលហៅកាត់ថា (កដទ) ដើម្បីជាចំណេះដឹងបន្ថែមសម្រាប់អ្នកសារព័ត៌មាន។

កញ្ញា ស្រី សុធាវី នាយិកាឣង្គការក្រុមការងារដើម្បីដោះ ស្រាយទំនាស់ បានមាន ប្រសាសន៍ថា អង្គការក្រុម ការងារដើម្បីដោះស្រាយទំនាស់ (កដទ) ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលធ្វើការងារលើការអភិវឌ្ឍ និងពង្រឹងសមត្ថភាពស្តីអំពីការកសាងសន្តិភាព និងការបំប្លែងទំនាស់។ កញ្ញា បន្ដថា កដទ មានសកម្មភាពដូចកាលគម្រោងឆ្នាំ ២០១៩- ២០២១ ដែរ ដោយឡែកសម្រាប់គម្រោងថ្មីនេះ បន្តអនុវត្តនៅខេត្តគោលដៅដូចជា ៖ ភ្នំពេញ កំពង់ឆ្នាំង បាត់ដំបង សៀមរាប មណ្ឌល គិរី កែប និងព្រះសីហនុ ដោយទទួលបានការគាំទ្រថវិកាពីអង្គការ នំប៉័ងពិភព លោក(BfdW) ។ កញ្ញា បន្ដទៀតថា ឣង្គការមានគម្រោងសារព័ត៌មានសន្តិភាព នឹងជ្រើសអ្នកចូលរួមពីមន្ត្រីមន្ទីរព័ត៌មាន អ្នកសារព័ត៌មានប្រជាពលរដ្ឋ TV online និងសហគមន៍ក្នុងខេត្តគោលដៅ ដើម្បីឱ្យអ្នកសារព័ត៌មានដែលសកម្មនៅក្នុងប្រព័ន្ធផ្សព្វ ផ្សាយ បានយល់ពីការប្រើប្រាស់សារ នៅក្នុងសង្គម ដែលជាការចូលរួមចំណែកនៅក្នុងការកសាងសន្តិភាពកាត់បន្ថយនូវហិង្សា និងកាត់បន្ថយការប្រើប្រាស់ហិង្សាជាពាក្យសំដី តាមប្រព័ន្ធផ្សព្វផ្សាយ។

«ពាក់ព័ន្ធទៅនឹងការបណ្ដុះបណ្ដាលពង្រឹងសមត្ថ ភាពដល់អ្នកសារព័ត៌មាននៅក្នុងការយល់ដឹងពីវិស័យការកសាងសន្តិភាពបញ្ជ្រាបចូលទៅក្នុងសារដែលគាត់បានធ្វើកិច្ចការងារប្រចាំថ្ងៃ ក៏ដូចជាគិតគូរទៅក្នុងការលើកកម្ពស់សារព័ត៌មានសន្តិភាព ជៀសឆ្ងាយពីសារព័ត៌មានបែបហិង្សានៅក្នុងការប្រើប្រាស់នៅក្នុងបណ្ដាញសង្គម ក្នុងសង្គមប្រទេសជាតិយើង ដើម្បីពិនិត្យមើលទៅលើអត្ថបទផ្សេងៗដែលគាត់ចុះផ្សាយហើយធ្វើការឆ្លុះបញ្ចាំងទៅលើអ្វីដែលគាត់បានអនុវត្តសម្រាប់ការកែលម្អទៅលើប្រព័ន្ធផ្សព្វផ្សាយរបស់គាត់»។

បញ្ជាក់ថា វគ្គបណ្ដុះ បណ្ដាលដើម្បីពង្រឹងសមត្ថ ភាពនេះ មានរយៈពេល ៣ ថ្ងៃទៅមួយអាទិត្យ ការជួបជុំមាន ទស្សនកិច្ច ការធ្វើសិក្ខាសា លា វេទិកាផ្សេងៗទៀត ដើម្បីជាការពិនិត្យតាមដាន វាយ តម្លៃ ឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងសហគមន៍ និងអ្នកសារព័ត៌ មានដែលសកម្មនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម អាចសរ សេរអត្ថបទព័ត៌មានបានត្រឹមត្រួវ រួមចំណែកនៅក្នុងការកសាងសន្តិភាពសហគមន៍ កាត់បន្ថយនូវហិង្សា ក្នុងការ ប្រើប្រាស់ហិង្សាជាពាក្យសំដី ឬក៏ជាអ្វីតាមប្រព័ន្ធផ្សព្វផ្សាយ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com