ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន អញ្ជើញចូលរួមដាំដើមឈើជានិមិត្តរូប

រសៀលថ្ងៃអង្គារ ១រោច ខែបុស្សឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រធាន គណៈកម្មការអន្តរ ក្រសួងរៀបចំវេទិការទេសចរណ៍អាស៊ាន អញ្ជើញចូលរួមដាំដើមឈើជានិមិត្តរូបនៃវេទិកា ទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) នៅខេត្តព្រះសីហនុ ដោយមានការ អញ្ជើញចូលរួមពីឯកឧត្តម លីម ចុកហ៊ុយ (LIM JOCK HOI) អគ្គលេខាធិការអាស៊ាន តំណាង រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត តំណាងអង្គការសមាគម ក្លិបឆ្នេរសមុទ្រ។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ អរគុណ រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចជ្រើសរើសយកខេត្តព្រះសីហនុ ជាទីតាំងម្ចាស់ ផ្ទះសម្រាប់រៀបចំ “វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២” ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីកម្ពុជាអាចគ្រប់គ្រងបាននូវស្ថានភាពការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩។ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការនៃភាពជាដៃគូដ៏ស្អិតរមួត ទាំងក្នុងកម្រិតទ្វេភាគី ពហុភាគី និងតំបន់។

ឯកឧត្តមសង្ឃឹមថា មិត្តភាព និងភាព ជាដៃគូយុទ្ធសាស្ត្រនេះ នឹងបន្តរីកលូតលាស់ រឹងមាំ ស្ថិតស្ថេរយូរអង្វែង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍវិស័យទេសចរណ៍ រួមគ្នាក្នុងតំបន់អាស៊ាន និងសកលលោក ក៏ដូចជាការរួមគ្នាដោះស្រាយនូវវិបត្តិនានា ដែល បាននិងកំពុងប្រឈមផងដែរ។ ចាប់ពីកម្ពុជាប្រកាសបើកដំណើរការប្រទេសឡើងវិញ លើគ្រប់វិស័យវេទិកាទេសចរណ៍អាស៊ានលើកទី៤០ គឺជាព្រឹត្តិការណ៍អន្តរជាតិដំបូងបង្អស់ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងរៀបចំកិច្ចប្រជុំដោយផ្ទាល់នៅខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា កម្ពុជាទទួលបាននូវអត្ថប្រយោជន៍ដ៏ធំធេងពី សន្តិភាព សុវត្ថិភាព ស្ថិរភាព នយោបាយ និងការគ្រប់គ្រងបាននូវស្ថានភាព នៃការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការចាក់ស្រោចវ៉ាក់សាំងបង្កើនភាពសាំក្នុងសហគមន៍ ហើយប្រជាពលរដ្ឋម្នាក់ៗបានចាក់វ៉ាក់សាំងយ៉ាងតិច២លើក និងកំពុងដំណើរការ ចាក់ដូសទី៣ ឬដូសជំរុញ សម្រាប់ការបោះជំហានឆ្ពោះទៅរករបៀបវារៈជាអាទិភាព នៃយន្តការពហុភាគីនិយម ក្នុងការផ្លាស់ប្តូរគំនិតយោបល់ព័ត៌ មានល្អៗ ដើម្បីជំរុញ និងអភិវឌ្ឍន៍សម្បទាទេសចរណ៍ និងការផ្លាស់ប្តូរភ្ញៀវទេសចរអាស៊ាន ប្រកបដោយគុណភាព សុវត្ថិ ភាព ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា រដ្ឋបាលខេត្តបានជ្រើសរើសយកដើមស្ងាវ ជាប្រភេទដើមឈើម្យ៉ាងដុះលូតលាស់នៅតំបន់អាស៊ី អាគ្នេយ៍ អូស្ត្រាលីខាងជើង និងតាមបណ្តាកោះនានាក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិក ដើមស្ងាវមានកំពស់ចន្លោះពី ៦ទៅ ៣៥ម៉ែត្រ និងខ្ពស់បំផុត ៦០ម៉ែត្រ ហើយលូតលាស់ប្រមាណ ២ម៉ែត្រ ក្នុង១ឆ្នាំ។ ដើមស្ងាវ ជួយរក្សាស្ថិរភាព និងគុណភាពដីខ្សាច់ មានការលូតលាស់ល្អ និងមានភាពធន់ជា របាំង ខ្យល់ព្យុះ ទប់ទល់ការហូរច្រោះខ្សាច់នៅតាមឆ្នេរ កាត់បន្ថយសំណឹកដីខ្សាច់ពីកម្លាំងខ្យល់ ទឹកហូរ ឬរលកសមុទ្រ ធន់នឹងកម្លាំងខ្យល់បក់ ជួយរក្សាតុល្យភាពអាសូតក្នុងបរិយាកាស។

តាងនាមឱ្យរដ្ឋបាលខេត្ត យើងខ្ញុំនឹងខិតខំថែរក្សានូវនិមិត្តរូបមួយនេះ ឱ្យបានស្ថិតស្ថេរ គង់វង្សជាអមតៈ និងប្រែក្លាយទីនេះឱ្យទៅជាគោលដៅទេសចរណ៍មួយដ៏សំខាន់របស់ខេត្ត និងប្រែក្លាយជាកាលានុវត្តភាពទេសចរណ៍មួយដ៏សំខាន់ ដើម្បីរួមចំណែកពនឿនការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន សម្រាប់ទស្សវត្សថ្មីនេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com