ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ក្រុងតាខ្មៅទទួលបាន មន្ទីរសំរាកព្យាបាល និងសម្ភពឯកជន ថ្មីមួយទៀត សំរាប់បំរើសេវា សុខភាពសាធារណ: ជូនពលរដ្ឋ ប្រកបដោយ គុណភាពខ្ពស់

ក្រុងតាខ្មៅ៖ ក្រុងតាខ្មៅ ខេត្តកណ្តាល ទទួលបាន មន្ទីរសំរាកព្យាបាល និងសម្ភពឯកជនចតុមុខ ថ្មីមួយទៀត ដោយបំពាក់នូវ គ្រឿងបច្ចេកទេស បរិក្ខាពេទ្យទំនើប សំរាប់បំរើ សេវាសុខភាពសាធារណ: ជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាពខ្ពស់។

បើ តាមការបញ្ជាក់ របស់លោក វេជ្ជបណ្ឌិតឯកទេស ឈឿន ប៊ុណ្ណារិទ្ធិ នាយកប្រតិបត្តិ មន្ទីរសម្រាកព្យាបាល និងសម្ភពចតុមុខ អោយដឹងថា៖ មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ មានទីតាំង នៅតាមបណ្ដោយ ផ្លូវ១១៥ (២១B) ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។. មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ បើកបម្រើ សេវាកម្ម២៤ម៉ោង ដោយមានទទួល ពិនិត្យ និងព្យាបាលលើ ផ្នែកជំងឺទូទៅ ផ្នែករោគស្ត្រី និងសម្ភព ផ្នែកវះកាត់ទូទៅ និងឆ្អឹងផ្នែកកុមារ និងផ្នែកមន្ទីរពិសោធន៍ ព្រមទាំងទទួលពិនិត្យព្យាបាលសមាជិក បេឡាជាតិសន្តិសុខ សង្គម (ប.ស.ស) ដោយឥតគិតថ្លៃ។

ថ្លែងក្នុងឱកាស សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ មន្ទីរសំរាកព្យាលបាល និងសម្ភពចតុមុខ នៅថ្ងៃទី១៧ មករានេះ ឯកឧត្ដម សាយសំអាល់ រដ្ឋមន្ដ្រី ក្រសួងបរិស្ថាន ដែលអមដំណើរ ដោយឯកឧត្តមបណ្ឌិត ម៉ៅភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់សោភណ្ឌ័ អភិបាលខេត្តកណ្តាល បានសាទរនិងចាត់ទុក មន្ទីរសំរាកព្យាលបាលនិងសម្ភពចតុមុខ មួយនេះ គឺវាមិនគ្រាន់តែបានបំរើ សេវាសុខាភិបាល សាធារណ: ជូនប្រជាពលរដ្ឋ សំរាប់តែ ក្រុងតាខ្មៅ ប៉ុណ្ណោះទេ ប៉ុន្តែវាបាន គ្របដណ្តប់ វិសាលភាព បំរើសេវា ដល់បណ្តាស្រុកនានា មានព្រំប្រទល់ ជាប់ទីក្រុងមួយនេះ ទៀតផង។

ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ដល់ នាយកប្រតិបត្តិ វេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ ទាំងអស់ ត្រូវប្រកាន់ខ្ជាប់ក្រមសិលធម៌វិជ្ជាជីវ: ក្នុងការបំរើសេវា ជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា រហ័សទាន់ចិត្ត និងទទួលយកបាន ។

ក្រៅពីការព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋ ឯកឧត្ដម រដ្ឋមន្ដ្រី សង្ឃឹមថា៖មន្ទីរសំរាកព្យាបាល និងសម្ភពមួយនេះ និងក្លាយទីកន្លែងមួយ សម្រាប់ផ្ដល់ឱកាស ដល់និស្សិតពេទ្យ ដទៃទៀត ក្នុងការសិក្សា ស្វែងរក នូវបទពិសោធន៍ ដោយប្រែក្លាយទីនេះ ទៅជាកន្លែង បណ្ដុះបណ្ដាលសម្រាប់និស្សិតពេទ្យ ជំនាន់ក្រោយៗទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com