ទាន់ហេតុការណ៍
ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង..
0

អភិបាលខេត្តព្រះសីហនុ ចូលរួមបុណ្យផ្កាប្រាក់រស្មីសាមគ្គី ដើម្បីប្រមូលបច្ច័យកសាងបង្ហើយ​សាលាវិបស្សនាធុរៈ នៅក្នុងបរិវេណមជ្ឈមណ្ឌលវិបស្សនាធុរៈ គរីនាគវ័ន

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញចូលរួម​បុណ្យ​ផ្កាប្រាក់រស្មីសាមគ្គី ដើម្បីប្រមូលបច្ច័យកសាងបង្ហើយសាលាវិបស្សនាធុរៈ នៅក្នុងបរិវេណ​មជ្ឈមណ្ឌលវិបស្សនាធុរៈគរីនាគវ័ន (ហៅវត្តភ្នំសមាធិ) ស្ថិតនៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្ដព្រសីហនុ កាលពីរសៀលថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២២។

កឧត្តម គួច ចំរើន មានប្រសាសន៍ថា បុណ្យផ្កាប្រាក់រស្មីសាមគ្គី ដែលប្រារព្ធធ្វើ​នៅ​មជ្ឈមណ្ឌលវិបស្សនាធុរៈគរី នាគវ័ន (ហៅវត្តភ្នំសមាធិ) ស្ថិតនៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ នាពេលនេះ គឺដើម្បីបង្ហើយវិបស្សនាធុរៈ មានទំហំទទឹង២១ម៉ែត្រ បណ្តោយ៣៩ម៉ែត្រ ដែល​នៅខ្វះដំបូល និងក្រាលការ៉ូបាត សម្រាប់ជាសម្បត្តិព្រះពុទ្ធសាសនា និងជូនសីលវន្ត សីលវតី្ត ពុទ្ធបរិស័ទ បានបំពេញបុណ្យកុសល និងធ្វើការប្រតិបត្តិព្រះធម៌វិបស្សនាជាផ្លូវរំលត់ទុក្ខ និង​ជា​ផ្លូវឆ្ពោះទៅកាន់ឋានសួរ និងព្រះនិព្វាន។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្រោមការ​ដឹក​នាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានណែនាំ​ឱ្យគ្រប់រាជធានី ខេត្ត ត្រៀមលក្ខណៈគិតគូររកកន្លែង ដើម្បីបូជាសពជនរួមជាតិរបស់យើង ដែលស្លាប់ដោយជំងឺកូវីដ-១៩។

ឯកឧត្ដមអភិបាលខេត្ដបានរម្លឹក និងនៅចាំអនុស្សាវរីយ៍ក្នុង​គ្រាដ៏លំបាក នៅពេលដែលព្រះរាជាណាចក្រកម្ពុជាក៏ដូចខេត្តព្រះ សីហនុ រងនូវការរាតត្បាត​ដ៏ធ្ងន់ធ្ងរដោយជំងឺកូវីដ-១៩នាពេលកន្លងមក។ ឯកឧត្ដមអភិបាលខេត្ដបន្ដថា ក្នុងដំណាក់​កាល​ដ៏លំបាកនោះ សម្រាប់ទីអារាមនានាមានឈាបនដ្ឋាន តែកន្លែងខ្លះមិនសាកសម ដោយ​ទីធ្លាតូចចង្អៀត ឬមានលំនៅឋានប្រជាពលរដ្ឋនៅក្បែរច្រើន តែដោយសារមានការគិតគូរពី​មន្ត្រីរបស់ខេត្ដ ពិសេសមន្ទីរធម្មការ និងសាសនាខេត្ត បានជ្រើសរើសឈាបន ដ្ឋានវត្ត​សមាធិ​នេះ ដែលមានលក្ខខណ្ឌ សមស្រប អាចធ្វើការបូជាសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩បាន។

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា ឯកឧត្តមបានដឹកនាំប្រតិភូចុះពិនិត្យ​ទីតាំង​ឈាបន​ដ្ឋាននៅក្នុងបរិវេណវត្តសមាធិ និងបានស្នើសុំព្រះចៅអធិការវត្តដើម្បីបូជាសព​ជនរួម​ជាតិរបស់យើង ដែលស្លាប់ដោយជំងឺកូវីដ-១៩ ហើយទឹកព្រះទ័យរបស់​លោកគ្រូព្រះចៅ​អធិការ​​បាន​សន្តោសចូលរួមជាមួយរដ្ឋបាលខេត្ត ដែលធ្វើឱ្យរដ្ឋបាលខេត្ដនៅចងចាំជានិច្ចនូវ​អ្វីដែលព្រះសង្ឃបានចូលរួមធ្វើឱ្យស្ថានភាពលំបាករបស់រដ្ឋបាលខេត្តនាពេលនោះត្រូវបានដោះស្រាយ។

ឯកឧត្តមអភិបាលខេត្ត ក៏សូមថ្វាយប្រគេនការថ្លែងអំណរគុណ​ព្រះគ្រូចៅ​អធិការ​វត្ត គណៈកម្មាធិការវត្តសមាធិ ក្នុងរយៈពេលកន្លងមកបានចូលរួមយ៉ាង​សកម្មជាមួយ​រដ្ឋ​បាលខេត្ត ដើម្បីដោះស្រាយកិច្ចការបានទាន់ពេលវេលា ដោយបានយកឈាបនដ្ឋាន​នៅទីនេះ សម្រាប់បូជាសពជនរួមជាតិរបស់យើង​ដែលបានទទួលមរណភាពដោយសារ​ជំងឺកូវីដ-១៩។

ជាមួយគ្នានេះដែរ ក្នុងរយៈពេលប៉ុន្មានខែកន្លងមក ព្រះគ្រូចៅអធិការវត្ត បាន​លើកឡើងចង់ធ្វើបុណ្យផ្កាប្រាក់រស្មីសាមគ្គី ដើម្បីប្រមូលបច្ច័យបង្ហើយសាលាវិបស្សនា​ធុរៈនៅ​ទីនេះ ហើយឯកឧត្តមក៏បានឆ្លើយតបថានៅពេលស្ថានភាពកូវីដធូរស្បើយ នឹងកៀរគរ​សប្បុរសជន ដើម្បីចូលរួមក្នុងការកសាងបង្ហើយ។ ជាក់ស្តែងថ្ងៃនេះ សប្បុរសជន និង​ពាណិជ្ជករ​ចិន បានចូលរួមជួយកសាងដំបូលព្រះវិហារ និងក្រាលការ៉ូ។

ឯកឧត្តមអភិបាលខេត្តលើកឡើងថា ឯកឧត្តមនឹងចូលរួមកសាងបង្ហើយទាំងដំបូល និងក្រាលការ៉ូនៅទីនេះ ដើម្បីជាការតបស្នងចំពោះទឹកព្រះទ័យដ៏ល្អរបស់ព្រះតេជ​គុណព្រះ​ចៅអធិការ។ ម្យ៉ាងទៀត នេះគឺជាការចូលរួមជាមួយការលះបង់របស់លោកយាយ លោកតា​ចំណុះជើងវត្ត ក្នុងរយៈពេលកន្លងមក នៅពេលជំងឺកូវីដគំរាមកំហែងរដ្ឋបាលខេត្ត បានយក​កន្លែងនេះសម្រាប់បូជាសពអ្នកទទួលមរណភាពដោយសារជំងឺកូវីដ ដែលបញ្ហានេះ យើង​មាន​កាតព្វកិច្ចរួមគ្នាត្រូវធ្វើការដោះស្រាយ ។ សូមជម្រាបជូនថា ក្នុងពិធីបុណ្យផ្កាសាមគ្គីនេះ បច្ច័យដែលប្រមូលបាន​ពីសប្បុរស​ជន​ គឺបានជាង ៤៣ ០០០ ដុល្លារអាម៉េរិក ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com