ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ពលរដ្ឋខ្មែរចូលលេងល្បែងជល់មាន់ភ្លូកទឹកភ្លូកដីនៅក្នុង”កាស៊ីណូ” ” ថ្មពេជ្រ ” ជាប់ព្រំដែនអន្តរជាតិក្អមសំណយ៉ាងអនាធិបតេយ្យ..!

ពលខ្មែរចូលលេងល្បែងជល់មាន់ភ្លូកទឹកភ្លូកដីនៅក្នុង”កាស៊ីណូ”

” ថ្មពេជ្រ ” ជាប់ព្រំដែនអន្តរជាតិក្អមសំណយ៉ាងអនាធិបតេយ្យ..!

(ខេត្តកណ្តាល)៖ សង្វៀនជល់មាន់និងល្បែងសុីសងជាច្រើនទៀជ្រកក្រោមស្លាកនៅក្នុងកាស៊ីណូ ” ថ្មពេជ្រ ”កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងមានជនជាតិវៀតណាម និងខ្មែររាប់រយនាក់បានចូលលេងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធដូចគ្មានវិធានការបង្រាប ។

តាមសេចក្តីរាយការណ៍នៅថ្ងៃទី១៤,០១,២០២២បានឲ្យដឹងថា៖ កាស៊ីណូនេះ នៅជាប់ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ស្ថិតក្នុងភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ។

ជារៀងរាល់ថ្ងៃគេតែងតែឃើញជនជាតិខ្មែរ និងជនជាតិវៀតណាមរាប់រយនាក់ចូលទៅលេងជល់មាន់ចាក់ភ្នាល់រហូតរាប់ម៉ឺនដុល្លារក៏មាន ។

តាមសេចក្តីរាយការណ៍ដដែលបានបន្តថា មូលហេតុដែលមានជនជាតិខ្មែរ និងជនជាតិវៀតណាមរាប់រយនាក់អាចចូលលេងល្បែងនៅក្នុងកាស៊ីណូ ” ថ្មពេជ្រ ” នេះបាន ដោយសារមានមន្ត្រីយោធាថ្នាក់ធំម្នាក់ នៅពីក្រោយខ្នង និងមានការបើកភ្លើងខៀវពីអាជ្ញាធរ និង សមត្ថកិច្ច ជាពិសេសមន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណតែម្តង ។

តែអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្វមិនធ្វើការចុះបង្ក្រាប។

ប្រជាពលរដ្ឋដាក់ការសង្ស័យថា៖ម្ចាស់កាស៊ីណូរត់ការក្រោមតុ ពីថ្នាក់ក្រោមដល់ថ្នាក់លើអស់ហើយ។ ទើប​បណ្តែតបណ្តោយ អោយ​លេង​យ៉ាង​សុខ​ស្រួលបែបនេះ ។ ហើយអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្វកំពុងតែ ផ្គើន​និង​អានុ​សាស្ត្រ សម្តេច​តេជោ ហ៊ុន សែន ទៀតផង។

គួររំលឹកថា សជណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តី គឺអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្ត(កាស៊ីណូ) រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ ឬបក្សីកីឡានោះទេ!? ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងខុសច្បាប់នៅក្នុង(កាស៊ីណូ)ជាដាច់ខាត។

ពាក់ព័ន្ធរឿងល្បែងសុីសងខុសច្បាប់ជ្រកក្រោមស្លាក់កាស៊ីណូ” ថ្មពេជ្រ ” នេះគេហទំព័រ «ម្ចាស់ទន្លេមេគង្គ»នៅថ្ងៃទី១៤,០១,២០២២នេះមិនទាន់សុំការបំភ្លឺរឺបកស្រាយពីមន្រ្តីពាក់ព័ន្វបានទេ។

ប្រជាពលរដ្ឋសូមណូមពរ សូមអោយឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាលនិងលោកឧត្តមសេនីទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល មានវិធានការណ៍ចុះបង្ក្រាបផង ពីព្រោះប្រជាពលរដ្ឋមានជំនឿពីការដឹកនាំល្អ និង ម៉ឺងម៉ាត់ របស់លោកស្នងការ នាពេលកន្លងមក។

ដើម្បីតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុចព្រោះថា បើមានល្បែងសុីសងខុសច្បាប់ទាំងនេះហើយគឺតែងតែមានអំពើលួចឆក់ប្លន់និងអំពើហិង្សាជាដើម។

ពាក់ព័ន្ធករណីនេះដែរអង្គភាពសារព័ត៌មានយើងនឹងរង់ចាំការបកស្រាយបំភ្លឺ ពីភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com