ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយ៍បូមទឹក និងស្ដារអាងស្តុកទឹកទី១ ក្នុងក្រុងតាខ្មៅ (គេហទំព័រ ពន្លឺតាខ្មៅ)

(ខេត្តកណ្តាល)៖ ថ្លែងក្នុងពិធីបើកការដ្ឋាន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ: អភិបាលខេត្តកណ្ដាល បានកោតសរសើរ និង​វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ នៃរដ្ឋបាលគ្រប់ថ្នាក់ មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ព្រមទាំង អាជ្ញាធរ ឃុំ ភូមិ ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើន ពិសេសក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ការជំរុញការអភិវឌ្ឍសង្គម -សេដ្ឋកិច្ច ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ការកោតសរសើរនេះធ្វើឡើង ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍បូមទឹក និងស្ដារអាងស្តុកទឹកទី១ ស្ថិតលើផ្លូវលេខ ១០៩ ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៤ ដោយមានការចូលរួមពី មន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុងតាខ្មៅ និងប្រជាពលរដ្ឋជាច្រើនរូប។

ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា បើកការដ្ឋានសាងសង់ស្ថានីយ៍បូមទឹក និងស្ដារអាងស្តុកទឹកទី១ នាពេលនេះគឺជាការពិតជាមានសារៈសំខាន់ណាស់ ហើយក៏ជាការគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ពីសំណាក់រដ្ឋបាលខេត្តកណ្ដាល ក្នុងការដោះស្រាយឲ្យមានប្រសិទ្ធភាព ទៅលើបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង ដែលតែងតែកើតមានឡើងជាប្រចាំ​នៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។

ពិធីបើកការដ្ឋានសាងសង់ស្ថានីយបូមទឹក ការស្ដារអាងស្តុកទឹកទី១ក្រុងតាខ្មៅ នាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀត របស់រដ្ឋបាលក្រុងតាខ្មៅ ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ជំរុញឲ្យមានការវិវត្តរីកចម្រើន ប្រកបដោយសោភ័ណ្ឌភាព ផាសុខភាព។ ហើយផលប្រយោជន៍ នៃការអនុវត្តគម្រោងនេះ គឺបញ្ចៀសការជនលិចជំនន់ទឹកភ្លៀង និងទប់ស្កាត់ការខូចផ្លូវ នៅក្នុងទីក្រុងតាខ្មៅ ជាពិសេសជួយសម្រួលការធ្វើចរាចរណ៍ឆ្លងកាត់ និងការជន់លិចផ្ទះរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា ស្ថានីយបូមទឹក ក្នុងអាងស្តុកទឹកទី១ ក្រុងតាខ្មៅ មានទំហំ១០ម៉ែត្រ គុណនឹង ៨ម៉ែត្រ កម្ពស់ ៩.៤ម៉ែត្រ ជម្រៅ ៦ម៉ែត្រ បំពាក់ម៉ូទ័របូមទឹក ២គ្រឿង។ ចំពោះការស្តារអាងស្តុកទឹកទី១ក្រុងតាខ្មៅ គឺមានជម្រៅមធ្យម ២.៥ម៉ែត្រ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com