ទាន់ហេតុការណ៍
ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង..
0

អគ្គីភ័យលេបត្របាក់ផ្ទះអស់ 3 ខ្នងដោយសារការឆ្លងចរន្តអគ្គិសនី!

អគ្គីភ័យលេបត្របាក់ផ្ទះអស់ 3 ខ្នងដោយសារការឆ្លងចរន្តអគ្គិសនី!

កោះកុង (នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២)

គ្រោះអគ្គីភ័យមួយបានកើតឡើងកាលពីវេលាម៉ោង ១១:៣០នាទី នៅចំនុចមាត់ទឹកស្មាច់ង៉ាមស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទខេត្តកោះកុង។

នៅក្នុងឧប្បត្ដិហេតុគ្រោះអគ្គិភ័យដែលបានកើតឡើងនេះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យសបានរួមសសហការជាមួយកម្លាំងអគ្គិភ័យខេត្តនិងអាជ្ញាធរភូមិសង្កាត់ បានពន្លត់និងទប់ស្កាត់ការរាលដាលទាន់ពេលវេលា ។

ហើយនៅក្នុងករណីគ្រោះអគ្គីភ័យនេះបានធ្វើអោយមានការខូចខាតសម្ភារៈក្នុងផ្ទះមួយចំនួនរួមមានះ

-ផ្ទះទី១ ទំហំទទឹង៤.៨ម៉ែត្រ×បណ្តោយ១៦ម៉ែត្រ ធ្វើអំពីឈើប្រក់សុីប្រូ ធ្វើអោយខូចខាតផ្ទះផ្នែកខាងក្រោយ(ផ្ទះបាយ) និងអីវ៉ាន់លក់ដូរចាប់ហ៊ួយមួយចំនួនដែលជា កម្មសិទ្ធិរបស់ឈ្មោះ សុខ សារឿន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរអាវុធហត្ថខេត្ត និងប្រពន្ធឈ្មោះ ចាន់ បុប្ជា ភេទស្រី អាយុ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ស្មាច់មានជ័យ។

-ផ្ទះទី២ ទំហំ៥ម៉ែត្រ×បណ្តោយ១៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ធ្វើឲ្យខូចខាតអស់ស័ង្កសី២០សន្លឹក កម្មសិទ្ធិរបស់ឈ្មោះ គា យ៉ាង ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរនេសាទ ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ស្មាច់មានជ័យ

– ផ្ទះទី៣ ទំហំ៦ម៉ែត្រ×បណ្តោយ១៤ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ធ្វើឱ្យខូចខាតស័ង្កសី៣៣សន្លឹក អស់ជញ្ជាំងមួយចំហៀង និងសម្ភារៈមួយចំនួន កម្មសិទ្ធិរបស់ឈ្មោះស៊ុំ ឆាយ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរនេសាទ ទីលំនៅបច្ចុប្បន្នភូមិ ១ សង្កាត់ស្មាច់មានជ័យ ។

*មូលហេតុដែលបណ្តោលអោយមានអគ្គីភ័យកើតឡើងដោយសារផ្ទុះសេរចរន្តអគ្គិសនី

*បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុងអស់ចំនួន០២គ្រឿង ក៏ប៉ុន្តែពុំអាចបានបណ្ដាលឲ្យមានមនុស្សគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com