ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

អាជ្ញាធរនិងសមត្ថកិច្ចស្រុកជលគិរីចុះហាមឃាត់ករណីចាក់ដីចំការធ្វើលំនៅឋានប៉ះពាល់ដីចំណីព្រែកនៅក្នុងឃុំជលសារ

 

ខេត្តកំពង់ឆ្នាំង ការចាក់ដីលើដីចំការដើម្បីផ្លាស់ប្ដូរធ្វើជាដីលំនៅឋានមួយកន្លែងស្ថិត នៅក្នុងឃុំជលសារ ស្រុកជលគិរី ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងអាជ្ញាធរស្រុ កចុះហាមឃាត់ព្រោះជាករណី បំពាន ច្បាប់។ ករណីហាមឃាត់ខាងលើនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែធ្នូឆ្នាំ២០ ២៣ នៅលើទីតាំងដីមុខសាលាឃុំជល សារក្នុងស្រុកជល់គីរី។

លោក ដូវ គឹមស៊ីន អភិបាលស្រុកជល់គីរីកាលពីល្ងាចថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២៣ បានឱ្យដឹងថា អាជ្ញាធរឃុំជលសារបានចេញលិខិតអនុញ្ញាតឱ្យឈ្មោះ ម៉ាសុផេង អាយុ៣៩ ឆ្នាំ នៅភូមិឬស្សីដង្គួច ចាក់ដី ៣០០ឡាននៅលើចំការដើម្បីធ្វើលំនៅឋាន ស្ថិតនៅមុខសាលាឃុំជលសារក្នុងស្រុកជល់គីរីនេះ គឺជាការអនុញ្ញាតខុស ច្បាប់។ ព្រោះការកែប្រែដីចំការទៅជាដីលំនៅឋានត្រូវមានច្បាប់អនុញ្ញាតនិងការចាក់ដីលុបចំណីដីព្រែកក៏ជាទង្វើខុស ច្បា ប់ផងដែរ។ ករណីនេះអាជ្ញាធរស្រុកបានចាត់អភិបាលរងស្រុក ចុះទៅហាមឃាត់មិនឱ្យបុគ្គលខាងលើនេះចាក់ដីបន្តទៀតធ្វើលំនៅឋាន នោះឡើយ ហ្នឹងក៏ត្រូវណែ នាំអាជ្ញាធរភូមិឃុំឲ្យយល់អំពីច្បាប់ផងដែរ។

ករណីនេះក្រោយពីមានការណែនាំរបស់លោកអភិបាលស្រុកជលគិរី លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជលសារ និងលោក ម៉ុន វុត្ថា  អភិបាលរងស្រុកបានដឹកនាំកម្លាំងចុះទៅហាមឃាត់ការចាក់ដីខាងលើនេះដោយមិនអនុញ្ញាតឱ្យបុគ្គលខាងលើនេះធ្វើលំនៅឋានលើដីចំការដែលធ្លាប់អាស្រ័យផលនោះឡើយ ព្រោះប៉ះ ពាល់ដីចំណីព្រែកដែលក្នុងអនុក្រឹត្យបានកំណត់៕
កំពង់ឆ្នាំងថ្ងៃទី២៦ ១២ ២០២៣

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com