នៅព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានរៀបចំទទួលស្វាគមន៍លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធាន ក.ដ.ក.ស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ស្តីពីការអនុវត្តអនុសញ្ញា និងការលុបបំបាត់រាល់ទម្រង់នៃការរើសអើង ប្រឆាំងនឹងនារីភេទ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ សមាសភាពចូលរួមមាន៖
-លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត
-លោកស្រីស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងយ៉េនឌ័រ
-លោកស្នងការរងផែនការងារសេនាធិការ
-លោកស្នងការរងផែនការងារធនធានមនុស្ស
-លោកស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ
-លោកស្នងការរងផែនការងារសណ្តាប់ធ្នាប់
-លោកស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន
-លោក-លោកស្រីមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត
-លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ និងនាយការិយាល័យ នៃកងរាជអាវុធហត្ថខេត្ត
-លោកនាយការិយាល័យប្រឆាំងការជួញដូរមនុស្ស
-លោកនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល
-លោកនាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់
-លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន
-លោកស្រីនាយរងការិយាល័យ-នាយ-នាយរងផ្នែក នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស។






