ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ក្រុមចោរលួច និងកាច់កម៉ូតូយ៉ាងសកម្ម ៣នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់!

 

កាលពីវេលាម៉ោង ៨និង៤០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះថាមានករណីជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពផ្លោះរបងចូលផ្ទះសំណាក់បិទទ្វារចោលមួយកន្លែង នៅចំណុច ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ក្នុងបំណងលួចសម្ភារមានតម្លៃផ្សេងៗ។ បន្ទាប់ពីទទួលពាក្យបណ្តឹងរួច កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានចុះទៅដល់កន្លែងកើតហេតុធ្វើការអន្តរាគមន៍ឃាត់បានជនសង្ស័យម្នាក់ឈ្មោះ ពេជ្រ ណារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ភ្លាមៗ។ ក្រោមវិធានការជំនាញជនសង្ស័យបានបន្តចង្អុលបង្ហាញទៅឃាត់ខ្លួនជនសង្ស័យទី២ ឈ្មោះ កាន សុខជាតិ ភេទប្រុស អាយុ២៥ឆ្នាំ នៅចំណុច បន្ទប់ផ្ទះសំណាក់បឹងតាម៉ាត ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។ រហូតមកដល់ម៉ោង ១៤និង៥០នាទី ថ្ងៃដដែល កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បន្តសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង កម្លាំងអាវុធហត្ថខណ្ឌទួលគោក ចុះឃាត់ខ្លួនជនសង្ស័យទី៣ ឈ្មោះ កេង ហុង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរសន្តិសុខ នៅចំណុចធនាគារមួយកន្លែង ផ្លូវ២៨៩ ភូមិ១៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

តាមចម្លើយសារភាពរបស់ ជនសង្ស័យទាំង០៣នាក់ បានឲ្យដឹងដូចៗគ្នាថា កន្លងមកពួកខ្លួនធ្លាប់ធ្វើសកម្មភាពចូលលួចសម្ភារមានតម្លៃផ្សេងៗ និងកាច់កម៉ូតូអស់ជាច្រើនលើកមកហើយ ទាំងក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ ដោយក្នុងនោះជនសង្ស័យ ពេជ្រ ណារិទ្ធ បានបន្តថា កន្លងមកខ្លួនធ្លាប់ធ្វើសកម្មភាពលួចចំនួន០៥លើក ដោយលើកទី០១ អំឡុងខែមិថុនា ឆ្នាំ២០២៣ បានធ្វើសកម្មភាពកាច់កម៉ូតូ០១គ្រឿងម៉ាក ហុងដា សេ១២៥ នៅចំណុចផ្សារទូលពង្រ, លើកទី០២ អំឡុងខែកក្កដា ឆ្នាំ២០២៣ ធ្វើសកម្មភាពលួចម៉ូតូសណ្តោងរ៉ឺមក នៅចំណុចផ្សារពោធិញាណ និងលើកទី០៣ នៅពាក់កណ្តាល ខែសីហា ឆ្នាំ២០២៣​ ធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង នៅចំណុចជិតសាលាកសិកម្មចំការដូង, លើកទី០៤ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ បានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿងម៉ាក ហុងដា វ៉េវ នៅចំណុចបឹងតាមោក និងលើកទី០៥ នេះ បានធ្វើសកម្មភាពផ្លោះរបងចូលផ្ទះសំណាក់បិទទ្វារចោលមួយកន្លែង បំណងលួចសម្ភារមានតម្លៃផ្សេងៗ នៅចំណុចទីតាំងខាងលើ​ ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថចុះឃាត់ខ្លួនតែម្តង។ ចំណែកឯជនសង្ស័យ កេង ហុង បានឆ្លើយសារភាពឲ្យដឹងថា កន្លងមក ខ្លួនធ្លាប់បានធ្វើសកម្មភាពលួចកាច់កម៉ូតូចំនួន ០៥លើក នៅឯខេត្តកំពង់ស្ពឺ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com